រាជធានីភ្នំពេញ ៖ ​បុរសម្នាក់ត្រូវ​មនុស្ស​​​មួយក្រុម​​ចាប់វាយ​​​ឱ្យ​រង​របួស​​យ៉ាង​ខ្លាំង រួច​ហើយ​​ច្រានទំលាក់​ពីលើ​រថយន្ត​​ឡិចស៊ីស​​នៅ​កន្លែង​​​ស្ងាត់មួយ​ ស្ថិត​នៅ​ក្បែរ​​អតីត​​រោង​ចក្រ​​​អារ​ឈើ​ វិថី​កែវ​ចិន្តា ក្រុមទី​១ ​​សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង​​១១​និង​​៤០នាទី​ថ្ងៃទី​​១០ កុម្ភៈ ២០១១ ។​

បុរស​រងគ្រោះ​ឈ្មោះ​យិន ថារិទ្ធ ​អាយុ​​២៨​ឆ្នាំ ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​អ្នក​​រត់ម៉ូតូឌុប ស្នាក់​នៅ​ផ្ទះ​លេខ​​២៩០ ​​ភូមិ​ទី​១ ​កន្លែង​កើតហេតុ​​​ខាង​លើ...​ពេលត្រូវ​គេ​ច្រាន​ទម្លាក់​​ពីលើ​​​រថយន្ត​ឡិច ​ស៊ីស​​ស៊េរី​​​៤៧០ ពណ៌ខ្មៅ ​គេឃើញ​​​បុរស​រង​គ្រោះ​យិន​​ ថារិទ្ធ ​​ស្ថិត​ក្នុង​សភាពអត់​​អាវ​ ស្លៀក​​ខោ​ខ្លីត្រឹមជង្គង់ ​បែក​ក្បាល​​ខ្លាំង​ក្លា ​ហៀ​បនឹង​សន្លប់​​ទៅហើយ ​ត្រូវ​បាន​គេ​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​​កាល់ម៉ែត​​​ភ្លាមៗ ។​

​គេមិនដឹង​ថា មូលហេតុ​​អ្វីទើប​បានជា​បុរស​​រង​គ្រោះ​​ឈានទៅ​​ជិះ​រថយន្ត​​ជាមួយក្រុមដៃ​ ដល់​​ ឬក្រុម​​ជនដៃ​ដល់​​ចាប់​យក​មក​ពីកន្លែង​​​ណា​នោះ​ទេ ​ហើយ​ក៏​​មិន​​​ដឹង​ថា មានរឿង​​អ្វីនោះដែរ​...​​ប៉ុន្តែ​​​ពេលកើតហេតុ​​គេឃើញ​​រថយន្តឡិច​ស៊ីស​​ ពណ៌ខ្មៅ ​នេះធ្វើ​​ដំណើរ​ពី​​ជើងទៅត្បូង ​ដល់​អតីត​​​រោងចក្រ​​​អារឈើ​​ ស្រាប់តែ​​​ក្រុមជន​ដៃ​ដល់​​ច្រាន​​បុរស​​រងគ្រោះ​​ទម្លាក់​ចុះ​ពី​ឡាន​តែ​ ម្តង...​ក្រុម​​​ជនដៃ​ដល់​បើកឡាន​គេ​ចខ្លួនបាត់ ​គ្មាន​នរណា​ដឹង​​ថា ជា​សមាស​ភាព​អ្វីនោះទេ ។

http://kohsantepheapdaily.com.kh/art...10-210929.html