Note** not this map**
ថ្មីៗ ​នេះ​ អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​​បារាំង លោក​ប៊ែណាដ វ៉ាឡឺរូ (Bernard Valero)​​ បាន​ថ្លែង​ថា ប្រទេស​​បារាំង​មាន​ការ​សប្បាយ​ចិត្ត​​នឹង​ផ្តលឯក​សារ​និងផែន​ទីដើម ដែល​​​បាន​ចុះ​សន្ធិ​សញ្ញា​​បារាំង-សៀម​ ឆ្នាំ​១៩០៧ ​បានបញ្ជាក់​ថា​ ប្រាសាទ​​ព្រះ​វិហារ​ស្ថិត​​ក្នុង​ទឹកដី​កម្ពុជា​ ដោយ​គ្មាន​តំបន់​ត្រួត​ស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​នោះទេ ។​ អាជ្ញា​ធរ​បារាំង​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ​ថា ប្រទេស​បារាំង​ត្រៀម​ផ្តល់​ឱ្យ​ថៃ និង​កម្ពុជា​នូវ​ផែន​ទី​ទាំង​ឡាយ​ដែល​គូស​វាស​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​២​ នៅ​អាសីុ​អាគ្នេយ៍​ដែល​ខ្លួន​មាន​។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​បារាំង​លោក BERNARD VALERO អះ​អាង​ថា ការិយា​ល័យ​ឯក​សារ​នៃ​ក្រសួង​ការ​បរទេស​បារាំង​ បាន​រក្សា​ទុក​ឯក​សារ​បារាំង​អំពី​សន្ធិ​សញ្ញា​បារាំង​-សៀមឆាំ្ន​១៩០៧​​ ព្រម​ទាំង​ឯក​សារ​នានា​ខាង​ផ្នែក​បារាំង​របស់​គណៈ​កម្មា​ធិការ​កំណត់​ព្រំ​ ដែន​ ដោយ​ក្នុង​ចំណោម​ឯក​សារ​ទាំង​នោះ​មាន​ឯកសារ​​ជា​ផែន​ទី​ទាំង​ឡាយ​ដែល​ធ្វើ​ រវាង​ឆ្នាំ​១៩០៤​ និង​១៩០៧​ ដែល​សំដៅ​កំណត់​ព្រំ​ដែន​រវាង​សៀម​ឈ្មោះ​ពី​ដើម​របស់​ថៃ និង​កម្ពុជា ដែល​សម័យ​កាល​នោះ​ស្ថិត​ក្រោម​អាណា​និគម​របស់​បារាំង​។

អ្នក​នាំ​ពាក្យ​រូប​នោះ​គូស​បញ្ជាក់​ថា ឯក​សារ​ទាំង​នោះ​អាច​​រើ​រក​បាន​ ហើយ​ត្រូវ​បាន​គេ​​មើល​រួច​ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​បារាំង​សន្យា​ផ្តល់​រាល់​ជំនួយ​ចាំ​បាច់​ ដល់​គ្រប់​ប្រទេស​ទាំង​អស់​ដែល​នឹង​ស្នើ​បារាំង​រក​ឯក​សារ​​ទាំង​ឡាយ ឬ​ថត​ចម្លង​យក​ឯក​សារ​ទាំង​នោះ​។ ជម្លោះ​​ព្រំ​ដែន​រវាង​កម្ពុជា​ និង​ថៃ​ផ្តោត​លើ​អធិប​តេយ្យ​ភាព​តំបន់​​មួយ​ទំហំ​៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​ ស្ថិត​នៅជិត​​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូ​ ណេ​ស្កូ​ បណ្តាល​ឱ្យមាន​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ ហើយ​ធ្វើ​ឱ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​ប្រាសាទ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ ក្រោយ​នេះ។ តុលាការ​យុត្តិ​ធម៌អន្តរ​ជាតិ​​ក្រុង​ឡា​អេ បាន​ផ្តល់​កាល​ពីឆ្នាំ​១៩៦២ ឱ្យ​កម្ពុជា​នូវ​អធិប​តេយ្យ​​ភាព​លើ​ទី​តាំង​ប្រាសាទ​ព្រះ​វិហារ​​ដោយ​យោង​ តាម​ផែន​ទី​ទាំង​ឡាយ​ដែល​គូស​វាស​រវាង​ឆ្នាំ​១៩០៤ និង​១៩០៧ ហើយ​ផ្តល់​​សច្ចា​ប័ន​ដោយ​សៀម និង​បារាំង​។ សាល​ក្រម​នេះ​ធ្វើ​ឱ្យ​ភាគី​ថៃ​មាន​ការ​ក្តៅ​ក្រហាយ​ ហើយ​​ញ៉ាំង​ឱ្យ​មាន​ជម្លោះ​ព្រំដែន​ជា​ច្រើន​រវាង​ប្រទេស​ទាំង​២។

http://kohsantepheapdaily.com.kh/art...10-194458.html