ថ្មីៗនេះ Nokia ទើបតែបង្ហោះនៅលើ blog ផ្លូវការរបស់ខ្លួននូវសេចក្តីប្រកាសមួយថា នឹងបង្ហាញនូវអ្វីមួយដែល ធំ នៅថ្ងៃស្អែកនេះ។ ពួកគេមិនបានបង្ហើបឲ្យដឹងព័ត៌មានអ្វីបន្ថែមនោះឡើយ ក្រៅតែពីរូបភាពមួយសន្លឹកដូចខាងក្រោម។ និយាយពីពេលវេលា Nokia បាននិយាយថា សូមរៀបចំខ្លួននៅម៉ោង ៩ ព្រឹក (ម៉ោងនៅអង់គ្លេស) ដែលត្រូវប្រហែលជាម៉ោង ៣ រសៀល (ម៉ោងនៅកម្ពុជា)។

ព័ត៌មានចចាមអារាមមួយចំនួនស្តីពីស្មាតហ្វូន Lumia 47 សំរាប់ទីផ្សារប្រទេសចិនឬក៏ Tablet Lumiaមួយ គឺជាបណ្តាអ្វីដែល ធំ ជាងអ្វីៗសព្វថ្ងៃដែល Nokia កំពុងធ្វើ។ ជាក់ស្តែងលើកនេះ Nokia មិនបានរំលឹកដល់ នូវអ្វីដែលថ្មី ក្នុងត្រកូលណាមួយរបស់ខ្លួនឡើយ ហើយជាងនេះទៅទៀត ព្រឹត្តិការណ៍បង្ហាញណែនាំ 1020 ថ្មី ទើបតែប្រារព្ធធ្វើមុននេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ដូច្នេះលទ្ធភាពច្រើន ថ្ងៃស្អែកនឹងមិនមានឧបករណ៍ Mobile ថ្មីឡើយ។
បើតាមគំនិតរបស់ប្រិយមិត្ត តើ Nokia នឹងបង្ហាញអ្វីទៅ នៅថ្ងៃស្អែក?
ដោយ៖ សិលាប្រភព៖ TTE