កីឡាការនីវាយថេនីសជនជាតិ ដានឺម៉ាក Caroline Wozniacki បានទទួលជ័យលាភីជើងឯក ហើយ ក្នុងការប្រកួតយកពាន   Kremlin  Cup  នៅទីក្រុងម៉ូស្គូ  កាលពីថ្ងៃអាទិត្យនេះ ដោយបំបាក់គូរប្រកួត Sam Stosur ក្នុងពិន្ទុ 6-2, 4-6 និង 7-5។

width=451

រូបភាព៖ កីឡាការនីវាយថេនីស Caroline Wozniacki ជាមួយនិងពាន Kremlin  Cup

កីឡាការនី Wozniacki វ័យ ២២ឆ្នាំនេះបាននិយាយថា “ខ្ញុំបានវាយបាល់ ចំចំនុចខ្សែបន្ទាត់ដ៏ល្អមួយ ប៉ុន្តែខ្ញុំគិតថា Sam ក៏វាយបាល់បានល្អដែរ។”

ចំណែកឯ Sam បាននិយាយថា “ខ្ញុំមានឱកាសតិចតួចណាស់   ហើយខ្ញុំបានវាយបាល់ខុសគោលដៅតែរយៈចំងាយប៉ុន្មាន inch ប៉ុណ្ណោះ។”៕

ដោយ៖ សីហា

ប្រភព៖ bbc