
ភ្នំពេញ*៖ ជនសង្ស័យម្នាកដែលរថយន្ត លុច្សស៊ីស RX៣០០ ត្រូវបានប្រធានសន្តិសុខ នៃសណ្ឋាគារហ៊ីម៉ាវ៉ារីចាប់ ខ្លួនប្រគល់ឱ្យ នគរបាលខណ្ឌដូនពេញ បន្ទាប់ពីជនសង្ស័យ ចូលបន្លំលួចបាន៦០ដុល្លារ នៅក្នុងបន្ទប់ហាត់ ប្រាណនៃសណ្ឋាគារខាងលើ ។ ហេតុការណ៍ នេះបានកើតឡើងកាលពី វេលាម៉ោង១៧ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១១ ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹង ថា ជនសង្ស័យដែលជិះរថយន្តទំនើបហើយ បន្លំចូលលួចលុយភ្ញៀវ ដែលចូលទៅហាត់ ប្រាណខាងលើមានឈ្មោះង៉ែត ចំរើន ភេទ ប្រុស អាយុ៣១ឆ្នាំ មានមុខរបរមិនពិត ប្រាដក ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះមានឈ្មោះ គឹម សារាក់ ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជា ប្រធានសន្តិសុខសណ្ឋាគារហ៊ីម៉ាវ៉ារី ស្នាក់នៅ ផ្ទះលេខ៩៣ ផ្លូវលេខ១៨៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
មន្ត្រីនគរបាលខណ្ឌដូនពេញបានឱ្យដឹង ថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតរថយន្តលុច្សស៊ីស RX៣០០មួយគ្រឿងពណ៌ស្ករ គ្មានស្លាកលេខ កូន សោសម្រាប់ធ្វើសកម្មភាពចំនួន២៥ មេសោ ខ្មៅ មួយ និងលុយរបស់ជនរងគ្រោះ៦០ដុល្លារ ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹង ទៀតថា មុនពេលកើតហេតុជនសង្ស័យខាង លើបានជិះរថយន្តរបស់ខ្លួនចូលមក ក្នុងសណ្ឋាគារខាងលើដើម្បីហាត់ប្រាណ ចូលទៅដល់ ក្នុងបន្ទប់ហាត់ប្រាណហើយជនសង្ស័យ យកកូនសោរបស់ខ្លួនមកចាក់សោបន្ទប់របស់ប្រធាន សន្តិសុខធ្វើសកម្មភាពលួចយកលុយ ប៉ុន្តែត្រូវជនរងគ្រោះឃើញក៏ចាប់ខ្លួន ប្រគល់ឱ្យនគរបាល ខណ្ឌដូនពេញតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូន ពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ។
http://dap-news.com/index.php?option...news&Itemid=50