
កោះកុង ៖ តាំងពីមានការប្រយុទ្ធគ្នារវាងកងទ័ពសៀមនិងកងទ័ពព្រំដែនកម្ពុជា តាមបណ្ដោយព្រំដែននៃប្រាសាទព្រះវិហារចាប់តាំងពីថ្ងៃទី៤ខែ កុម្ភៈឆ្នាំ២០១១រហូតមកទល់ពេលនេះកងកម្លាំងប្រចាំការនៅតំបន់ជួរ មុខទិសខេត្តកោះកុងកំពុងមានការត្រៀមប្រយុទ្ធមួយរយភាគរយ ប៉ុន្តែមិនទាន់មានការប៉ះទង្គិចគ្នានៅឡើយទេ។
បើយោងតាមសម្ដីរបស់លោកវរសេនីយ៍ត្រី រស់ សំអាត ជាមន្ត្រីយោធាការពារកោះឆ្នេរដែលគោកនៃអង្គភាពកងពលលេខ៣១បាន ប្រាប់កម្ពុជាថ្មីថាអង្គភាពជួរមុខប្រចាំខេត្តកោះកុងបានកំពុង ត្រៀមកម្លាំងប្រយុទ្ធមួយរយភាគរយប៉ុន្តែកងកម្លាំងទាំងពីរថ្ងៃ នេះមិនទាន់មានការប្រយុទ្ធគ្នានៅឡើយទេ។
ហើយប្រភពនេះបានប្រាប់ថាចំពោះប្រជា ពលរដ្ឋដែលមានមុខរបរនិងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនហាក់ពុំ មានការភ័យព្រួយអ្វីឡើយហើយរស់នៅប្រកបរបរធម្មតាព្រោះពួកគាត់ មានការស៊ាំនិងសង្គ្រាមទៅហើយប៉ុន្តែពលរដ្ឋគ្រប់រូបមិនថាពលរដ្ឋ សៀមតាមព្រំដែនឬពលរដ្ឋកម្ពុជាគឺមិនចង់អោយមានសង្គ្រាមនោះឡើយ។
បើយោងតាមប្រភពមួយទៀតបាននិយាយថា មន្ត្រីយោធាសៀមដែលប្រចាំការតាមព្រំដែនកម្ពុជាសៀមបានមកសុំជួប ចរចាជាមួយមន្ត្រីយោធាកម្ពុជាដែលប្រចាំការនៅខេត្តកោះកុងសុំមិន អោយមានការផ្ទុះអាវុធដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋមានការរក ស៊ីជាធម្មតាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្លាំងទាំងពីរមានការ ប្រុងប្រយ័ត្នខ្ពស់គឺមិនអាចឈានដល់ការផ្ទុះអាវុធនោះទេ៕
http://www.kampucheathmey.com/local-...-10-00-19.html