ខេត្តសៀមរាប​ ៖ ​វីរយុ​ទ្ធ​ជន​ដ៏អង់អាច​ដែល​​រង​របួស​ក្នុង​ពេល​​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​ សៀម​ឈ្លានពាន​នៅ​សមរ​ភូមិព្រះ​វិហារ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ ហើយ​​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធភូមិ​ភាគ​៤ និង​មន្ទីរពេទ្យ​​ខេត្ដ​សៀមរាប ​ត្រូវ​បាន​មន្ដ្រី​អា​ជា្ញ​ធរ​អប្សរា​ ចុះ​សួរសុខទុក្ខ​និង​ផ្ដល់​ថវិកា​ក្នុង​ម្នាក់​ៗ​ចំនួន១៩​ម៉ឺន​រៀល ​លោក​រដ្ឋលេខា​ធិការ​ផៃ ស៊ី​ផា​ន អ្នកនាំ​ពាក្យ​ទីស្ដីការគណៈរដ្ឋ​មន្ដ្រី​ក៏បាន​ឧ​ប​ត្ថ​ម្ភ​ចំនួន៨​ម៉ឺន​ រៀលក្នុង​យុទ្ធជន​ម្នាក់​ៗ​ផង​ដែរ​។ ការ​ចុះ​សួរ​សុខ​ទុក្ខ​​និង​ផ្ដល់​ថវិកា​ដល់​វី​រ​យុទ្ធ​ជន​រង​របួស​នេះ បាន​​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី៧ ខែកុម្ភៈ ដឹកនាំ​ដោយ​លោកស្រី​ម៉ៅ ល្អ ប្រធាន​​​​នាយកដ្ឋាន​អភិរក្ស​​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និងបុរាណ​វិទ្យា​បង្ការ​នៃ​អា​ជា្ញ​ធរ​អប្សរា និង​​រួម​ដំណើរ​ដោយ​មន្ត្រី​ជា​ច្រើន​រូបទៀត​ ​។

នៅ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នោះលោកស្រី​ម៉ៅ ល្អ បាន​មាន​ប្រសាសន៍​ថា ទឹកប្រាក់​ដែល​នាំ​មក​ផ្ដល់​ជូនយុទ្ធ​ជន​របួស​នា​ពេល​នេះ​​មាន​ចំនួន​តិ​ច​ តួច​ក៏​ពិតមែន ប៉ុន្ដែ​បាន​បង្កប់​នូវ​អត្ថ​ន័យ​​ស្រឡាញ់យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ពី​យើង​ ទាំង​អស់​គ្នា​នៅ​សម​រភូមិ​ក្រោយ ចំពោះ​វីរភាព​ដ៏​អង់​អាច​​របស់យុទ្ធ​ជន​យើង​ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ ទឹកដី​ពី​ការ​​រំលោភ​ឈ្លានពាន​របស់​សត្រូវ​សៀម​ ។

នៅ​ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​នោះ ​វីរយុទ្ធ​ជន​ម្នាក់​ៗ​ត្រូវ​បាន​ឧ​ប​ត្ថ​ម្ភថវិ​កា​ចំ​នួ​ន១៩ម៉ឺន​រៀល ដោយ​ក្នុងនោះ​លោកស្រី​ម៉ៅ ល្អ បាន​ឧ​ប​ត្ថ​ម្ភ​ចំនួន​៦០ម៉ឺន​រៀល លោក​រដ្ឋ​លេខាធិ​ការ​ផៃ ស៊ី​ផា​ន ​ឧ​ប​ត្ថ​ម្ភចំនួន៩៦​ម៉ឺន​រៀល លោកលឹ​ម ស្រ៊ូ ចំនួន២៤ម៉ឺន​រៀល បុគ្គលិក​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និងបុរាណវិទ្យាបង្ការ​នៃ​អា​ជា្ញ​ធរអប្សរា​រួមគ្នា​ឧ​ប​ត្ថ​ម្ភ​ចំនួន២៤ម៉ឺន ​រៀល​ និង​បុគ្គលិក​​អគ្គិសនី​អាជ្ញាធរ​អប្សរា ២៤​ម៉ឺន​រៀល ។

សូម​បញ្ជា​ក់ថា ក្រៅពី​ថវិកា​ឧ​ប​ត្ថ​ម្ភ​តា​ម​រយៈ​​​លោកស្រីម៉ៅ ល្អ នា​ពេល​នេះ កាលពី​ថ្ងៃ​ទី៥ ​កុម្ភៈ ក្នុង​ដំណើរបេស​កកម្ម​ចុះ​ទៅ​ស្រង់ទិន្នន័យ​ខូចខាត​ប្រាសាទព្រះវិហារ​ដែល​រង ​ការ​បាញ់​គ្រាប់​កាំភ្លើង​​ធុន​ធំ​ដោយ​យោធាសៀម​ក្នុងអំឡុង​ពេលប៉ះទង្គិច​ គ្នា​កាលពី​រសៀល​ថ្ងៃ​ទី៤​ ខែ​កុ​ម្ភៈ​កន្លង​​ទៅ លោក​រដ្ឋលេខាធិការ​ផៃ ស៊ី​ផា​ន ក៏​បាន​​នាំ​យក​អំ​ណោយ​​​ជា​គ្រឿង​ឧ​ប​ភោ​គ-​បរិ​ភោ​គ​​​មួយ​ចំនួន​ផងដែរ ទៅ​​ជូន​ដល់​កង​យោធ​ពលខេមរភូមិន្ទ​ឈរ​ជើង​នៅខ្សែត្រៀម​ជួរ​មុខ​សមរភូមិ​ព្រះ ​វិហារ ដែល​កំពុងត្រៀម​លក្ខណៈ​ចាំ​ទប់ទល់​ពី​ការ​រំលោភ​​ឈ្លានពានបូរ​ភាព​ទឹកដី​ពី​ សំណាក់​សត្រូវ​សៀម​។

លោក សេង ផៃ មន្ត្រី​ប៉ូលិស​បេតិកភណ្ឌ​ការពារ​លើ​ប្រាសាទព្រះវិហារ ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​កងកំ​លាំ​ងរង​​របួសដោយសា​រតែ​គ្រាប់កាំភ្លើង​ចោរ ​​ឈ្លានពាន​សៀម​កាលពី​ថ្ងៃ​ទី៤ ខែកុម្ភៈ​កន្លង​ទៅ ហើយ​បច្ចុប្បន្នកំពុង​សំរាក​ព្យាបាល​ក្នុង​មន្ទីរ​ពេ​ទ្យ​យោធភូមិ​ភាគ៤ បាន​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ក្រៃលែង​ចំពោះ​ការ​ ​ឧ​ប​ត្ថ​ម្ភនូវ​ថវិកាផ្ទាល់ខ្លួន​របស់​លោក​ផៃ ស៊ី​ផា​ន រួម​ទាំង​មន្ដ្រី​អា​ជា្ញអប្សរា ក៏​​ដូច​ជនរួមជាតិ​ទាំង​អស់។ លោក​ចាត់​ទុក​ថា​ នេះ​ជា​កាយវិកា​រ​បង្ហាញ​​​ពី​ទឹកចិត្ដ​ស្នេហា​ជាតិ​ខ្ពស់​មួយនៅ​គ្រា​ដែល​ យើង​ទាំងអស់គ្នា​ជួប​ការ​រំលោភ​ឈ្លានពាន​ពី​សៀម​។

យុទ្ធ​ជន​ពីរ​នាក់​ទៀត​ដែល​សុទ្ធតែ​រង​របួស​ដាច់​ដៃ​ ម្ខាង​ និងកំពុង​ត្រូវ​បាន​យកចិត្ដទុកដាក់​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យនៃ​ មន្ទីរពេទ្យ​ខេត្ដសៀម​រាប​ហើយ​បាន​ទទួល​ប្រាក់​ឧ​ប​ត្ថ​ម្ភនាពេល​នោះ​ដែរ​ បាន​រៀបរាប់បញ្ជាក់​ពី​ជំ​ហរ​ស្នេហា​ជាតិ​របស់​ខ្លួន​ថា ពួក​ខ្ញុំ​ពិតជា​សោក​ស្ដាយ​ខ្លាំង​ណាស់​ចំពោះ​ការ​បាត់​បង់ដៃ​ជាទី​ស្រឡាញ់​ ​នេះ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​បំផុត​សំរាប់​យើង​ទាំងអស់​គ្នា​គឺ​ជាតិ ដូច្នេះ​យើង​ខ្ញុំ​មិនតូច​ចិត្ដ​ទេ​ក្នុង​ការ​​លះបង់​​​ដើម្បី​​ការពារ​ជាតិ ៕

http://kohsantepheapdaily.com.kh/art...209-01008.html