រាជធានីភ្នំពេញ ៖ ​កម្មករ​សំណង់​​ម្នាក់ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​កាល់ម៉ែត ​ដើម្បី​សង្គ្រោះ​​​ជីវិត បន្ទាប់ពី​​​​ត្រូវ​គេ​​ចាក់​មួយកាំបិត​​​​ចិត​បន្លែ​​​​ជាប់ឆ្កឹងលើ​ផ្ចិត កាលពី​វេលា​ម៉ោង​​​​៨​និង​​១០​នាទីយប់​ ថ្ងៃទី​​៨ កុម្ភៈ ​​​២០១១ នៅម្តុំ​ផ្លូវ​រទេះ​​ភ្លើង ​សង្កាត់​បឹងកក​ទី​១ ខណ្ឌ​​​ទួលគោក ខណៈ​ពេល​ផឹកស៊ី​ ហើយ​កើត​ទំនាស់​ពាក្យ​សំដី ។​

ជនរងគ្រោះ​​ដែលត្រូវ​​គេចាក់​មួយកាំបិត​​​ជាប់ឆ្កឹង មើលទៅ​​​ស្រៀវ​សាច់​​​​នេះ​មានឈ្មោះ​សូត្រ ម៉ៅ ​ភេទ​ប្រុស អាយុ​​១៨​ឆ្នាំ ​ជា​កម្មករ​សំណង់ ​ស្នាក់​នៅ​​ផ្លូវរទេះ​ភ្លើង ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​​ទួលគោក ។​ សាច់ញាតិ​​ជនរងគ្រោះ​​បាន​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ ក្រោយ​ពី​​ធ្វើការ​​សំណង់​​​រួច ជន​រងគ្រោះ​ និង​មិត្ត​ភក្តិ​​​៣-៤​នាក់​ទៀត​បានទិញ​ស្រា​​​យកមក​ផឹក​ស៊ី​​​កំដ​​រ​ការ​ នឿយ​ហត់​​ ហើយ​នាំ​គ្នា​​ជជែក​​ពីការ​​ដើរលេង​​​ក្នុង​ឱកាស​​ចូលឆ្នាំ​​ចិន-​ វៀតណាមកន្លងមក ។

ពេលផឹក​ស៊ី​​អស់​​ស្រា​ជា​ច្រើន​ដប ​ចាប់​ផ្តើម​ស្រវឹង​​​ធ្លាក់​ភ្នែក​​​រៀងៗ​ខ្លួន​​​ស្រាប់តែ​​​កម្មករ​រង​ គ្រោះ​​​​បាន​កើត​ទំនាស់ពាក្យ​សំដី​​ជាមួយ​មិត្តភក្តិ​​​ម្នាក់ ​ហើយ​ក៏​​ក្លាយ​​ទៅ​ជា​អំពើ​ហិង្សា​​​​រហូត​​គូ​ទំនាស់​​រត់ទៅ​យក​កាំបិត​ ចិត​​​បន្លែ​​​មក​ចាក់ចំលើ​ផ្ចិតជនរងគ្រោះ​​​ជាប់ឆ្កឹង មើល​ទៅ​ស្រៀវ​​សាច់​តែ​​ម្តង ។ ក្រោយពី​ចាក់​គូទំនាស់​​ហើយ​ជនដៃ​ដល់​​បានគេច​​ខ្លួន​ភ្លាមៗ ​រីឯ​ជនរង​គ្រោះ​​​ត្រូវក្រុម​​គ្រួសារ​បញ្ជូន​​ទៅមន្ទីរពេទ្យ​​កាល់​ម៉ែត​​ ដើម្បី​សង្គ្រោះ​​ជីវិត ៕​

http://kohsantepheapdaily.com.kh/art...208-20329.html