
កោះកុង*៖ អគ្គិសនីប្រើប្រាស់នៅទូទាំងទីរួម ខេត្តកោះកុង និងបណ្តាស្រុកមួយចំនួនដែល ទទួលពីភាគីសៀមនោះ ត្រូវបានកាត់ផ្តាច់ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ប្រហែល ៧យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១ នេះ ។ យោងតាមប្រភពព័ត៌មានពីប្រជា ពលរដ្ឋនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ពិតជាមានការកាត់ផ្តាច់អគ្គិ សនីប្រើប្រាស់នៅទូទាំងទីរួមខេត្តកោះកុង និងតាមបណ្តាស្រុកមួយចំនួនមែន ប៉ុន្តែពួក គេមិនបានដឹងពីមូលហេតុនោះឡើយ។
ទាក់ ទិនទៅនឹងបញ្ហានេះ ស្នងការនគរបាលខេត្ត កោះកុង លោក សំ ឃិតវៀន បានថ្លែងឱ្យ ដឹងថា ពិតជាមានការផ្តាច់ភ្លើងប្រាកដមែន ប៉ុន្តែលោកបានទទួលព័ត៌មានពីរចំពោះបញ្ហា នេះទី១ ដោយសារតែមានការបាក់បង្គោល ភ្លើងនៅតាមដងផ្លូវក្នុងទឹកដីសៀម ដោយ សារតែសៀមធ្វើផ្លូវ និងទី២ មានព័ត៌មានថា ទាហានសៀមបានផ្តាច់ភ្លើង។
តែទោះជា យ៉ាងណា សម្រាប់ព័ត៌មានទី២ លោកស្នង ការនគរបាលខេត្តកោះកុងបានច្រានចោល ទាំងស្រុង ថាគ្មានបញ្ហានេះកើតឡើងឡើយ ហើយសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំង មូលក្នុងខេត្តកោះកុង កុំមានការព្រួយបារម្ភ ឱ្យសោះចំពោះបញ្ហានេះ។
លោក សំ ឃិត វៀន បានបញ្ជាក់ថា លោកកំពុងតាមដាន ព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់។ សម្រាប់ ស្ថានការណ៍ទូទៅនៅខេត្តកោះកុងត្រូវបាន មេនគរបាលរូបនេះបញ្ជាក់ថា ពុំមានអ្វីប្រែ ប្រួលនោះទេ គឺមានលក្ខណៈស្ងប់ស្ងាត់។
http://dap-news.com/index.php?option...news&Itemid=50