ខេត្ត​ស្ទឹង​ត្រែង ៖ ​ស្ត្រីមេម៉ាយ​​ម្នាក់​​ត្រូវ​​ជន​ដៃ​ដល់​វាយ​សម្លាប់​​យ៉ាង​អា​ណោច​ អាធមប្លន់​យកម៉ូតូ​ និង​លុយ​នៅក្រោម​ផ្ទះ​ចាំចំការ​​មួយ​ស្ថិត​ក្នុង​ចំណុច​ផ្លូវ​ក្រាល​ក្រួស​​ ក្រហម​​ចូល​ទៅ​​ភូមិ​ត្បូង​ខ្លា ឃុំ​ត្បូងខ្លា ​ស្រុក​សៀម​បូក ជាប់ព្រំ​ប្រទល់​ភូមិ​អូរព្រះ ឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ​​ ខេត្ត​ក្រចេះ កាលពីវេលាម៉ោង៥ និង​៣០​​នាទីល្ងាច​​ថ្ងៃទី២៦ មករា ​​ខណៈ​ដែល​ស្ត្រី​​រង​គ្រោះ​​ឈ្មោះ​ដួង ស្រី​ម៉ៅ ​​អាយុ​​២៨​ឆ្នាំ ​​រៀប​នឹង​ចេញ​ដំណើរ​ដឹក​បន្លែ​​ ត្រី និង​សាច់​ទៅ​លក់​នៅ​តាមភូមិក្នុង​​ជន​បទ​ ហើយ​ត្រូវ​ជន​​មិន​ស្គាល់មុខ​វាយ​ប្លន់​យកម៉ូតូ​​ម៉ាកវ៉េវ​អាល់ហ្វា​ពណ៌​ ក្រហម​មួយគ្រឿង និង​លុយ​​ជាប់​នឹង​ខ្លួន​ប្រហែល​​ជា​៣០ម៉ឺន​រៀល ហើយ​បាន​រត់​​គេច​ខ្លួន​បាត់ ។ ​​មក​ដល់​​ពេល​នេះ សមត្ថ​កិច្ច​នៅមិនទាន់​ឃាត់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​បាន​នៅ​ឡើយទេ ។

ទាក់​ទិន​​នឹងរឿង​​ប្លន់​សម្លាប់ ហើយ​មិនទាន់​វែក​មុខ​ជន​ដៃ​ដល់​នេះ​ មាន​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​ក្រោយពី​ឃើញ​នូវ​ការ​ចេញ​​ផ្សាយ​របស់​កោះសន្តិ​ ភាព​​កាល​ពី​​លេខ​មុន​បាន​បង្ហើប​ថា ​មន្ត្រី​​សមត្ថ​កិច្ច​គួរ​តែ​រួសរាន់ ដើម្បី​វែកមុខ​ជន​ដៃដល់​ឱ្យ​ឃើញ​​ ព្រោះនេះ​ជា​អំពើប្លន់ មិន​មែន​ជា​​រឿង​​ឃាត​​កម្ម​គិត​ទុក​ជា​មុន​​ ពិបាក​ស៊ើប​អង្កេត​នោះ​ទេ ។ ស្រប​ពេល​ជាមួយ​​គ្នា​នេះ លោក​ឡាយ ចាន់​ឌី ​​និង​ភរិយា​​អ្នកស្រី​យេក សុធា ​ដែលមាន​ទឹក​ចិត្ត​​ឈឺ​ឆ្អាល​​ចំពោះ​សុខ​ទុក្ខ​ជន​គ្រប់​​​រូប​បាន​ប្រកាស​​ ​​ផ្តល់​ជា​​កញ្ចប់​ថវិកា​ចំនួន​មួយ​លាន​រៀល ជូន​ក្នុង​ការលើកទឹកចិត្ត​ដល់សមត្ថ​កិច្ច​​នគរ​បាល​​ និង​មន្ត្រី​​​កង​រាជ​អាវុធ​ហត្ថ​​​មិន​​ថា​ខេត្ត​ស្ទឹង​ត្រែង​​ ឬខេត្ត​​ក្រចេះ​ឡើយ ។

ក្នុងការ​វែក​មុខ​ជន​ដៃ​ដល់​​ លោកបាន​បង្ហើប​ថា ទោះ​បី​ជា​ពុំ​មាន​​មុខ​ងារ​ ឬ​លទ្ធ​ភាព​​ក៏​ដោយ​ ​លោក​នៅ​តែ​មាន​ការ​លើក​ទឹកចិត្ត​ជូន​ដល់​មន្ត្រី​​សមត្ថកិច្ច​​យុត្តិធម៌​​ ដែល​ខិត​ខំ​តាមស្រាវ​ជ្រាវ​​វែកមុខ​ជនដៃដល់ ​​មក​ផ្តន្ទា​ទោស​​​តាម​ផ្លូវ​ច្បាប់​ឱ្យ​ស័ក្តិ​សម​​ទៅ​នឹង​ទោស​​កំហុស​​​ ដែល​បានប្រព្រឹត្ត​​ ។ គួរ​បញ្ជាក់​ថា ​លោក​ឡាយ​ ចាន់ឌី ​និងភរិយា​​​តែង​តែ​​​​​ឧបត្ថម្ភ​​ជា​ទឹកប្រាក់​ផ្ទាល់​ខ្លួន​​ជូនដល់​បង​ ប្អូន​ដែល​ជួប​ការ​លំបាក​​និង​ខ្វះ​​លទ្ធ​ភាព​ពេលមានជំងឺ​ចូលមក​​​ព្យា​ បាលនៅមន្ទីរ​ជាច្រើន​លើក​ផង​ដែរ ៕

http://kohsantepheapdaily.com.kh/art...08-043034.html