ភ្នំពេញ*៖ និស្សិតស្រីម្នាក់ត្រូវបានរថយន្ត ស្រាបៀរអង្គរកៀរ និងកិនស្លាប់នៅកន្លែង កើតហេតុភ្លាមៗ កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុវណ្ណ ករុណា អាយុ ២២ឆ្នាំ រស់នៅភូមិព្រែកក្រួច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ជិះម៉ូតូ ម៉ាក ស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១្រៅ-៨៦៦៩ មានមុខរបរជានិស្សិត ប៉ុន្តែមិន ដឹងថារៀននៅមហាវិទ្យាល័យណា។

រីឯជន បង្ក ដែលត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែង កើតហេតុ ឈ្មោះ ប៉ែន លីដា ភេទប្រុស អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយ រៀង បច្ចុប្បន្នស្នាក់នៅជំពូវន្ត ជាអ្នកបើកបរ រថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ពាក់ស្លាកលេខភ្នំពេញ ៣A-០៦៦២ ។

ប្រភពបានបន្តថា ខណៈដែលជនរងគ្រោះកំពុងតែបើកម៉ូតូស្របជាមួយ រថយន្តបង្កហេតុក្នុងទិសដៅស្របគ្នា ស្រាប់តែរថយន្តកៀរឱ្យដួល ហើយកិនស្លាប់តែម្តង។

http://dap-news.com/index.php?option...news&Itemid=50