បន្ទាប់ ​​ពីប្រគល់​-​ទទួលឈ្លើយ​សឹក​​​សៀម​​ម្នាក់ជូនដល់​សេនានុព័ន្ធ​​ប្រចាំ​ ស្ថានទូត​ថៃ ដែល​រៀបចំ​ឡើងនៅក្រសួង​​ការពារ​ជាតិកាលពីព្រឹក​មិញនេះ​រួចមក​ ​ឈ្លើយ​សឹក​សៀម​​​ម្នាក់នេះ​ត្រូវ​បានគេដឹង​ថា នឹង​ធ្វើដំណើរតាម​​​រថយន្ត​​ស្ថានទូត​ថៃ​​ទៅកាន់​ច្រកទ្វារ​​អន្តរជាតិ​​​ ប៉ោយប៉ែត រួច​ហើយ​​​ធ្វើពិធីប្រគល់​-ទទួលនៅទីនោះម្តងទៀត ​លើស្ពាន​មិត្តភាព​កម្ពុជា​-ថៃ​​នាវេលាម៉ោង​​​​ប្រមាណ​​៤ទៅ​ម៉ោង​​៥ល្ងាច​ ថ្ងៃទី​៨ កុម្ភៈ ២០១១ ជាសក្ខី​ភាព​​នៃ​ការ​​ឆ្លង​កាត់ទឹកដី​។​
សូមបញ្ជាក់ ​ថា មុននេះ នៅក្រសួង​ការ​ពារ​ជាតិ មានរៀបចំ​ពិធីជួបជុំ​​សេនានុព័ន្ធ​​​​របស់​ស្ថាន​ទូត​​​គ្រប់ទាំង​អស់​​​ ប្រចាំ​នៅ​កម្ពុជា និង​ពិធី​ប្រគល់​​ឈ្លើយ​​សឹក​សៀម​​ម្នាក់​​ផង ដែល​ចាប់​បាន​នៅលើ​​សមរ​ភូមិ​​​ប្រយុទ្ធ​​គ្នា​តាម​ខ្សែ​បន្ទាត់ព្រំ​ដែន​ ខេត្ត​ព្រះវិហារ​កន្លងមក ។​
ពិធីនេះ​បានចាប់​ផ្តើម​​ឡើងកាលពីវេលា​ម៉ោង​​ ៨ព្រឹក​​​ថ្ងៃទី​​៨ ​កុម្ភៈ ២០១១ នៅក្រសួង​ការពារជាតិ​កម្ពុជា​តែម្តង ​ក្រោម​អធិបតីភាព​លោកនឹម សុវត្ថិ ​​អគ្គ​នាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​​របស់ក្រសួង​​ ការពារជាតិ និង​មានការ​​អញ្ជើញ​​ចូលរួម​ពី​មន្ត្រី​​សេនា​នុព័ន្ធ​​​​​​របស់​ស្ថានទូត​ ជាច្រើន​​ប្រចាំ​នៅ​កម្ពុជា ដើម្បី​​ស្តាប់​​​សភាពការណ៍​​​ជុំវិញ​​ការ​ផ្ទុះអាវុធ​នៅ​​តាម​ខ្សែ​ បន្ទាត់ព្រំដែន​​ខេត្តព្រះវិហារ ​​និង​ធ្វើជា​​សាក្សី​​ចំពោះ​កម្ពុជា​ចាប់​បាន​ឈ្លើយ​​សឹក​​សៀម និង​ប្រគល់​​ឈ្លើយ​​សឹកនេះ​​ទៅ​ឱ្យ​សេនានុព័ន្ធ​​​យោធា​​សៀមវិញ ៕

http://kohsantepheapdaily.com.kh/art...07-234635.html