ភ្នំពេញ*៖ កម្ពុជាយល់ព្រមប្រគល់ ឈ្លើយសឹកទៅឱ្យប្រទេសថៃ បន្ទាប់ពីមាន ការស្នើសុំពីក្រសួងាការពារជាតិថៃ ។ ពិធី ប្រគល់នឹងធ្វើឡើងនៅក្រសួងការពារជាតិ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃអង្គារទី៨ ខែកុម្ភៈ ឆ្នាំ២០១១នេះ ។

ឈ្លើយសឹករូបនោះ ឈ្មោះ សុងក្រាន ឈុំភូ អាយុ២២ឆ្នាំ ត្រូវបានកងទ័ពកម្ពុជា ចាប់ខ្លួនកាលពី ព្រឹកព្រលឹមថ្ងៃ៥ ខែកុម្ភៈ នៅភ្នំទ្រព្យទឹកដីកម្ពុជា។ តែមេទព័និងនាយករដ្ឋមន្ត្រីថៃបានប្រកាសថាខ្លួន គ្មានឈ្លើយសឹកដែលកម្ពុជាចាប់ខ្លួនទេ។ ការបដិសេធនេះបានបង្ខំឱ្យកម្ពុជាបញ្ជូនជន នោះមកភ្នំពេញដើម្បី ចាត់ការតាមនីតិវិធី ច្បាប់ ។

http://dap-news.com/index.php?option...news&Itemid=50