វា ជាការគួរឱ្យរន្ធត់ចិត្ដណាស់នៅពេល ដែលប្រាសាទព្រះវិហារខែ្មរត្រូវបានទទួលរងការបាញ់បំផ្លាញពីសំណាក់ កងទ័ពសៀមយ៉ាងដំណំក្នុងរយៈពេលបីថ្ងៃជាប់គ្នាគីពីថ្ងៃទី០៤ ថ្ងៃទី០៥ និងថ្ងៃ០៦ ខែកុម្ភ ឆ្នាំ២០១១។គួររំលឹកថា មួយឆ្នាំបន្ទាប់ពីប្រាសាទព្រះវិហារខែ្មរត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាទីក្រុងកេបិចប្រទេសកាណាដា គឺនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០០៩ កងទ័ពសៀមបានបាញ់បំផ្លាញប្រាសាទព្រះវិហារ ដែលបានបណ្ដាលឱ្យខូចខាតដល់ក្បាលនាគ និងភូមិផ្សារខែ្មរនៅក្បែរប្រាសាទត្រូវឆេះខ្ជេច ដោយគ្រាប់រ៉ុកកែតរបស់កងទ័ពសៀម។ ហើយនៅមុនរឿងក្ដីប្រាសាទព្រះវិហារត្រូវបានប្ដឹងទៅតុលាការ យុត្ដិធម៌អន្ដរជាតិក្រុងឡាអេឆ្នាំ១៩៥៩ សៀមបានលួចរឹបអូសយកវត្ថុទាំងឡាយចេញពីប្រាសាទ។ នៅក្នុងឆ្នាំ១៩៦២ តុលាការតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ បានចេញសាលដីកាសម្រេចដោយសម្លេង៧ ទល់នឹង៥ ថាថៃមានការតព្វកិច្ច ប្រគល់មកឱ្យកម្ពុជាវិញនូវត្ថុទាំងឡាយតាមប្រភេទទាំងឡាយបាន បញ្ជាក់នៅក្នុងសេចក្ដីស្នើសុំឱ្យវិនិច្ឆ័យទី៥ របស់កម្ពុជាដែលត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់ប្រាសាទព្រះវិហារនេះដោយថៃនៅក្នុងឆ្នាំ១៩៥៤។
ផ្ទុយទៅវិញសៀមមិនទាន់បានប្រគល់ជូនកម្ពុជា វិញនូវវត្ថុទាំងឡាយនោះផង ថែមទាំងជំនួសមកវិញដោយការបាញ់បំផ្លាញប្រាសាទព្រះវិហារ ដែលបានធ្វើឱ្យខូចខាតដល់ផ្នែកខ្លះនៃតួរប្រាសាទ និងបរិវេណប្រាសាទព្រះ វិហារជាច្រើនកន្លែង ដែលត្រូវដាក់ស្ថិតនៅក្រោមកិច្ចរការពារ ការអភិរក្ស និងអភិវឌ្ឈ ប្រកដដោយចីរភាពស្របទៅតាមអនុសញ្ញាឆ្នាំ១៩៧២ និងអនុសញ្ញាឆ្នាំ១៩៥៤ ដែលទាក់ទងទៅនឹងកិច្ចការពារសម្បត្ដិវប្បធម៌ក្នុងពេលមានជម្លោះ ប្រដាប់អាវុធ។ ការបាញ់បំផ្លញប្រាសាទព្រះវិហាររបស់កងទ័ពថៃដោយប្រើប្រាស់ កាំភ្លើងផ្លោងធន់ធ្ងន់១៥៥. ១៣០. ១០៥. ១២០ នឹងកាំភ្លើងត្បាល់៧៥ និង៨៥ មីលិម៉ែត្រ ព្រមទាំងកាំភ្លើងយន្ដ១២.៧គឺជាចេតនាដ៏អាក្រក់តាមផែនការគឹតទុកជាមុនរបស់កងទ័ពសៀម ដែលជាអំពើរំលោភទាំងស្រុងទៅនឹងអនុសញ្ញាឆ្នាំ១៩៥៤។
សម្រាប់ប្រទេសហត្ថលេខីនៃអនុសញ្ញា១៩៥៤ មិនគឹតថា អ្នកណាបាញ់មុន អ្នកណាបាញ់ក្រោយនោះឡើយ។ ប៉ុន្ដែអ្វីដែលធ្វើឱ្យប្រទេសហត្ថលេខីលើអនុសញ្ញានោះត្រូវ យកចិត្ដទុកដាក់បំផុតនោះ គឺ កិច្ចការពារការអភិរក្ស និងអភិវឌ្ឈសម្បត្ដិបេតិកភណ្ឌជាតិនិមួយៗ ទុកជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ ពិសេស ត្រូវរក្សាទុកនូវស្ថាបត្យកម្ម និងស្នាដៃឯករបស់បុព្វបុរសជំនាន់មុនៗ ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងន័យនេះ ប្រាសាទព្រះវិហារ ខែ្មរដែលត្រូវបានទទួលឋានៈជាសម្បត្ដិបេតិកភណ្ឌពីភពលោករួចហើយ នោះ គឺ ចាំបាច់ត្រូវទទួលបាននូវកិច្ចការពារ ការអភិរក្ស និងអភិវឌ្ឈប្រកបដោយចីរភាព ដោយអនុលោមទៅតាមសេចក្ដីសម្រេចរបស់២គណៈ កម្មាធិការបេតិកភណ្ឌពីភពលោកក្នុងឆ្នាំ២០០៩ នាទីក្រុងសេវីល ប្រទេសអេស្ប៉ាញ និងសេចក្ដីសម្រេចនៅក្រុងប្រេហ្សីលលីយ៉ានៃប្រទេសប្រេហ្សីលឆ្នាំ ២០១០កន្លងទៅថ្មីៗនេះ។
គ្រាប់កាំភ្លើងធន់ធ្ងន់របស់កងទ័ពសៀមដែលបាន បាញ់ដាក់ប្រាសាទព្រះវិហារគឺជាចេតនាគិតទុកជាមុនរបស់កងទ័ពសៀម ព្រោះប្រាសាទព្រះវិហារគឺជាសម្បត្ដិបេតិកភណ្ឌពិភពលោក មិនមែនជាទីតាំងយោធាដែលកងទ័ពសៀម ត្រូវបាញ់បំផ្លាញឡើយ។ អាប់ភីស៊ីតមិនបានគោរពទៅតាមអនុសញ្ញាឆ្នាំ១៩៥៤ ដែលទាក់ទងទៅនឹងកិច្ចការពារសម្បត្ដិបេតិកភណ្ឌពីភពលោក ដូច្នេះហើយអាប់ភីស៊ីតគ្មានការទទួលខុសត្រូវឡើយក្នុងឋានៈថៃជា ប្រទេសហត្ថលេខីលើអនុសញ្ញានោះ។ បើដូច្នោះ តើថៃនៅតែជាប្រទេសស៊ីវីល័យដែរឬទេ ក្នុងទំនាក់ទំនងអន្ដរជាតិរបស់ខ្លួនជាមួយបណ្ដាប្រទេសដទៃទៀតក្នុង ពិភពលោក? វាជាមហិច្ឆតាដោយគ្មានការអៀនខ្មាស់របស់សៀមក្នុងការបន្ដចឹញ្ចឹ មចិត្ដចង់បានប្រាសាទព្រះវិហារខែ្មរ ដោយរំលោភទាំងស្រុងទៅនឹងសាលដីកាតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡា អេឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌពិភពលោក ដែលទាមទារឱ្យមានការចូលរួមរបស់អង្កការយូណេស្កូក្នុងកិច្ចកាពារ និងការអភិរក្ស។
ក្នុងកាលទេសនេះ គឺការបែកបាក់ផ្នែកខ្លះនៃប្រាសាទដោយសារបាញ់ដោយកាំភ្លើងធន់ធ្ងន់ គ្រប់ប្រភេទរបស់កងទ័ពរយៈពេលបីថ្ងៃជាប់គ្នា ចាំបាច់ណាស់ត្រូវស្នើឱ្យមានការវាយតំលៃរបស់ក្រុមជំនាញរបស់អង្គការ យូណេស្កូ ក៏ប៉ុន្ដែការចាំបាច់មួយ គឺអ្នកសង្គេតការណយោធារបស់អង្គការសហប្រជាជាតិមិនអាចខ្វះបានឡើយ។ ពិសេស គណកម្មការអចិន្ដ្រៃយ៍ ដែលមានសមាជិក២១ ប្រទេសក៏ត្រូវកោះប្រជុំដើម្បីពិនិត្យមើលថា តើមូលហេតុអ្វីបានអាប់ភីស៊ីតបញ្ជាឱ្យកងទ័ពថៃបាញ់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្ដិបេ តិកភណ្ឌពិភពលោក។
ដូច្នេះនេះមិនមែនគ្រាន់តែជាអំពើឈ្លាពានទឹកដី កម្ពុជាប៉ុណ្ណោះទេ តែវាជាអំពើបាញ់បំផ្លាញសម្បត្ដិមនុស្សជាតិ និងដួងព្រលឹងវប្បធម៌ដែលត្រូវស្ថិតនៅក្រោមកិច្ចការពារសម្បត្ដិ វប្បធម៌ដែលធានាដោយអនុសញ្ញាឆ្នាំ១៩៥៤ដែលប្រទេសជាហត្ថលេខីត្រូវ តែចូលរួមកិច្ចការពារនូវសម្បត្ដិមនុស្សជាតិ ដែលស្ថាបត្យកម្មនិងស្នាដៃឯករបស់បុព្វបុរសខែ្មរជំនាន់។ កិច្ចការពារ និងការអភិរក្សជាបន្ទាន់នេះ ក្នុងកាលទេសជម្លោះដោយប្រដាប់អាវុធនេះចាំបាច់ត្រូវឱ្យមានអ្នក សង្គេតការណអង្គការសហប្រជាជាតិពិនិត្យមើល ពិសេសក្រុមអ្នកវាយតំលៃរបស់អង្គការយូណេស្កូចាមបាច់ដើម្បីចុះមក វាយតំលៃជាចាមបាចលើការបែកបាក ការខូចខាតទាំងឡាយដែលបណ្ដាលមកពិការបាញ់បំផ្លាញរបស់កងទ័ពសៀម។
http://kohsantepheapdaily.com.kh/art...07-191231.html