នេះគឺជាឧបករណ៍គ្រឿងលេងមួយ សំរាប់បណ្តាអ្នកដែលស្រលាញ់ចូលចិត្តបច្ចេកវិទ្យា និងមានទ្រព្យសម្បត្តិចាយវាយស្ទើរមិនអស់។ ជាមួយនឹងតំលៃ 5000 euro អ្នកអាចឲ្យស្មាតហ្វូន Lumia 1020 ដ៏ថ្មីស្រឡាងរបស់អ្នក ហោះហើរលើលំហអាកាស ដើម្បីថតរូប ឬត្រួតពិនិត្យស្ថានការណ៍។
ទើបតែបង្ហាញខ្លួនបានជាងមួយថ្ងៃ ស្មាតហ្វូន Nokia Lumia 1020 បានទទួលនូវរង្វាន់នូវឧបករណ៍លេងមួយ ដែលមានតំលៃថ្លៃជាងគេបំផុត បើប្រៀបនឹងអ្វីដែលខ្លួនធ្លាប់ទទួលបានកាលពីមុនៗ។ ក្រុមហ៊ុន Lehmann Aviation បានច្នៃប្រឌិត LA300 ឡើង ដោយអនុញ្ញាតឲ្យអ្នកអាចភ្ជាប់ជាមួយLumia 1020 បាន និងហោះហើរបាន រយះកំពស់15 km ក្នុងរង្វង់រយះពេល 30 នាទី ក្នុងល្បឿនពី 20 - 80 km/h ហើយអាចទ្រាំទ្រនឹងអាកាសធាតុបានចន្លោះពី 25 - 40 độ C។

គុណវិបត្តិរបស់វា គឺស្ថិតនៅត្រង់តំលៃ។ ឧបករណ៍នេះ នឹងក្លាយជារបស់អ្នក នៅពេលដែលអ្នកអាចចំណាយលុយ 5000 euro ដែលតំលៃនេះ មិនរួមមាន ស្មាតហ្វូន Lumia 1020 នោះទេ។

គេហទំព័របច្ចេកវិទ្យា GSMArena បានឲ្យដឹងថា ចាំបាច់ត្រូវការ Tablet ប្រើ Windows 8 ដើម្បីបញ្ជាយន្តហោះនោះ ឲ្យហោះហើរឡើង ហើយបន្ទាប់មកព័ត៌មានទាំងឡាយ នឹងផ្ញើចូល Tablet តាមរយះ WiFi។ ហើយជាចុងក្រោយ ដើម្បីឲ្យ LA300 ចុះចតមកដីវិញ អ្នកត្រូវបញ្ជាវាឲ្យឡើងខ្ពស់បន្តិច ដើម្បីឲ្យវា ងាយស្រួលក្នុងដំណើរការចុះចតវិញ៕
ដោយ៖ សិលាប្រភព៖ VReview