- សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនរដ្ឋមន្ត្រីការបទេស ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។
- សម្តេចបានបន្តថា កម្ពុជាទទូចទៅក្រុមប្រឹក្សាសន្តិសុខ អង្គការប្រជាជាតិ ចូលរួមប្រតិបត្តិការ ជាបន្ទាន់ដើម្បីបញ្ចប់ជម្លោះ ។
- ខ្ញុំសូមអំពាវនាវទៅ នាយករដ្ឋមន្ត្រី អាប់ភីស៊ីត ថាតើយល់យ៉ាងណាពីមូលនិធិ ទាមទារប្រាសាទព្រះវិហារ ដែលធ្វើឡើងដោយក្រុមអាវលឿង ។
- សម្តេចបានបន្តថា ឯកឧត្តម បានទទួលស្គាល់ថា ប្រាសាទព្រះវិហារ ជារបស់កម្ពុជា តែជនជាតិរបស់ឯកឧត្តម បានបង្កើតមូលនិធិ ទាមទារប្រាសាទព្រះវិហារទៅវិញ ។ តើមានន័យយ៉ាងម៉្តេច ?

- នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃចន្ទ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងកោះហៅឯកអគ្គរាជទូត និងរដ្ឋទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា ចួលជួបពិភាក្សាជាបន្ទាន់ ពីបញ្ហាផ្ទុះអាវុធនៅតំបន់ព្រំដែន ដែលបណ្តាលមកពីកងទ័ពសៀមចូលឈ្លានពានក្នុងទឹកដីកម្ពុជា។

- សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការផ្ទុះអាវុធនេះថា ជាការប៉ះទង្គិចទ្រង់ទ្រាយធំ ឬ ហៅថា សង្គ្រាមតូចតាមតំបន់ព្រំដែន។ សម្តេចបានបានបញ្ជាក់ថា ពួកសៀមមានផែនការច្បាស់លាស់ ក្នុងការវាយដណ្តើមយកតំបន់ ដែលគេប្រកាសថា ៤,៦ ។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅឯវិទ្យាស្ថានជាតិអប់រំថាថា យើងមិនអាចដកទង់ជាតិចេញពីវត្តកែវសិក្ខាគិរីស្វារៈបានទេ បើយើងដកមានន័យថា យើងដកព្រលឹងរបស់យើង យើងជាខ្មែរ មិនអាចដកទង់ជាតិបានទេ បើដកយើងមិនមែនជាខ្មែរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យើងប្រើប្រាស់ទាំងការទូត និងកម្លាំងយោធា។

- នៅវេលាម៉ោង ៨ និង៥៤ នាទីព្រឹកថ្ងៃនេះ ស្ថានភាពនៅតំបន់តាសឹម និងភ្នំទ្រព្យ មានសភាពស្ងាត់បន្តិចហើយ ដោយសារទាហានសៀមកំពុងចូលមកយកខ្មោច ទាហានរបស់ពួកវា។

- នៅវេលាម៉ោង ៨ និង៣៤នាទីព្រឹកថ្ងៃចន្ទ នេះ ប្រជាពលរដ្ឋរាប់រយនាក់នៅស្រុកស្រអែម ត្រូវបានជម្លៀសចេញទៅស្រុកគូលេន ទីរួមខេត្តព្រះវិហារ។ ហើយអាវុធរវាងកងទ័ពនៃ ប្រទេសទាំងពីរនៅតែបន្តផ្ទុះ។
- នៅវេលាម៉ោង ៨ និង១៦នាទីព្រឹកថ្ងៃនេះ កងទ័ពឈ្លានពានសៀម ចាប់ផ្តើមបាញ់កាំភ្លើងធំចូលមកទឹកដីកម្ពុជាទៀតហើ យ នៅច្រកតាសឹម។ ហើយសង្គ្រាមរវាងកងទ័ពកម្ពុជា-ទាហានឈ្លានពានសៀមចាប់ផ្តើមទៀតហើយ។

- នៅព្រឹកថ្ងៃចន្ទ នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស នឹងជួបប្រជុំជាបន្ទាន់មួយជាមួយឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត នៃប្រទេសអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិរួមមាន ចិន រុស្ស៊ី អាមេរិក បារាំង និងអង់គ្លេស។

- យោងតាមព័ត៌មានជាបឋមពីសមរភូមិនៅ វេលាម៉ោង ៨ និង៧នាទីព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ នេះ កងទ័ពឈ្លានពានសៀម ស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ហើយជំរុំកងទ័ពឈ្លានពានសៀម ជាច្រើនកន្លែងត្រូវបានឆេះ ហើយកន្លែងដែលសៀមបាញ់ចូលមកក្នុងទឹកដីកម្ពុជា ត្រូវបានគេពិនិត្យឃើញថា មានជាតិម្សៅគីមី។ ដោយឡែកភាគីកម្ពុជា នគរបាលម្នាក់បានស្លាប់ ដោយសាររងនូវអំបែងគ្រាប់ នគរបាលដែលពលីជីវិតនេះ មានស្រុកកំណើតនៅខេត្តកំពត។

- រហូតមកដល់វេលាម៉ោង ៦ និង៥៦នាទីព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ នេះ ស្ថានការណ៍នៅសមរភូមិមានសភាពស្ងប់ស្ងាត់ តែស្ថិតនៅក្នុងការប្រុងជើងការជាប់ជានិច្ច ព្រោះអាវុធអាចនឹងមានការផ្ទុះបន្តទៀត។ ការផ្ទុះអាវុធស្ទើរតែពេញមួយយប់នេះ កងទ័ពដ៏អង់អាចកម្ពុជាគ្រប់គ្រងសមរភូមិបានយ៉ាងល្ អ ខណៈដែលកងទ័ពឈ្លានពានសៀម ជាច្រើននាក់ ត្រូវបានមេទ័ពកម្ពុជាអះអាងថារត់ចោលជួរ បោះបង់ការប្រយុទ្ធ។

- នៅវេលាម៉ោង ៥ៈ១៩នាទីទៀបភ្លឺថ្ងៃចន្ទ ទី០៧ នេះ ការប្រយុទ្ធគ្នាបានថមថយបន្តិចហើយ បន្ទាប់ពីមានការបាញ់ភ្លើងស៊ីញ៉ូ ពីភាគីសៀម ប៉ុន្តែការប្រយុទ្ធអាចនឹងចាប់ផ្តើមនៅខាងមុខទៀត។

- នៅវេម៉ោងប្រមាណ ៤ និង២៥នាទីទៀបភ្លឺថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១១នេះ ស្នូរអាវុធកងទ័ពកម្ពុជា ការពារចោរឈ្លានពានសៀមបានផ្ទុះឡើងទៀតហើយ។

---------------------------------------------------------------------

- នៅវេលាម៉ោង ១ៈ០៧នាទីយប់ឈានចូលថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១១ យន្តហោះស៊ើបការណ៍របស់សៀម នៅតែបន្តហោះក្រវែលតាមខ្សែក្រវ៉ាត់ព្រំដែន ដើម្បីត្រួតពិនិត្យមើលស្ថានការណ៍ ដោយឡែកការប្រយុទ្ធគ្នា ហាក់បីដូចជា មានភាពស្ងប់ស្ងាត់បន្តិចហើយ ។

- រហូតមកដល់ម៉ោង ១២*៖ ២០នាទីឈានចូលដល់ថ្ងៃទី ០៧ ខែកុម្ភៈ មិនមានកងទ័ពខ្មែរណាមួយរងរបួស និង ស្លាប់បាត់បង់ជិវិតនោះទេ ។

- បារមីព្រះគោ-ព្រះកែវ លោកតាឌី និង ព្រះបាទ ជ័យវរ្ម័នទី ៧ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ កំពុងជួយដល់កងទ័ពខ្មែរ ដើម្បីវាយកម្ទេចខ្មាំងសត្រូវសៀម ។

- នៅវេលាម៉ោង ១១ៈ៥៥នាទីយប់នេះ ទាហានសៀមបានបាញ់កាំភ្លើងធុនតូច ដើម្បីចូលមកយកខ្មោចរបស់វា នៅចំណុចភ្នំទ្រព្យ និង វាលឥន្ទ្រីយ៍។

- នៅវេលាម៉ោង ១១ៈ៥០នាទីយប់នេះ កាំភ្លើងធុនតូចកំពុងតែបាញ់តគ្នា នៅតំបន់វាលឥន្ទ្រីយ៍ និង ភ្នំទ្រព្យ។

- តាមសម្តីមេបញ្ជាការមួយរូប នៅទីបញ្ជាការដ្ឋាន អង្គរក្ស សម្តេច ហ៊ុន សែន ដែលកំពុងស្ថិតនៅក្នុងទីលានប្រយុទ្ធបានបញ្ជាក់ថា ការប្រយុទ្ធគ្នាកំពុងតែកើតឡើងទៀតហើយ នៅវេលាម៉ោង ១១ៈ៤៥នាទីយប់នេះ ។

- តាមសម្តីមេបញ្ជាការមួយរូប នៅទីបញ្ជាការដ្ឋាន អង្គរក្ស សម្តេច ហ៊ុន សែន ដែលកំពុងស្ថិតនៅក្នុងទីលានប្រយុទ្ធបានបញ្ជាក់ នៅវេលាម៉ោង ១១ៈ៣៥នាទីយប់នេះថា សៀមបានបញ្ជូនយន្តហោះស៊ើបការណ៍មួយគ្រឿងហោះក្រវែលតំបន់ ប្រយុទ្ធ ដើម្បីមើលសភាពការណ៍ ។

- យោងតាមព័ត៌មានពីប្រទេសសៀម បានឱ្យដឹងនៅវេលាម៉ោង ១១ៈ០៦នាទីយប់នេះ ថា កាលពីកន្លះម៉ោងមុន ទាហានសៀម បានទទួលបញ្ជាផ្ទាល់ពីមេបញ្ជាការរបស់ខ្លួន ត្រូវវាយ លុកទឹកដីកម្ពុជា ដើម្បីកាន់កាប់ប្រាសាទព្រះវិហារ បើទោះបីចំណាយអ្វីគ្រប់បែបយ៉ាងក៏ដោយ ។ ហើយពួកគេនឹងប្រើប្រាស់ ម្ស៊ៅដែលមានជាតិគីមី និង យន្តហោះចម្បាំងទៀតផង ។

- នៅវេលាម៉ោង ១០ៈ៥៤នាទីយប់នេះ ចោរសៀម បានបន្តបាញ់កាំភ្លើងចូលទឹកដីកម្ពុជា ត្រង់ចំណុចស្រអែម ។
- តាមសេចក្តីរាយការណ៍ពីទាហានកម្ពុជា ដែលប្រចាំការនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅបានឱ្យដឹងនៅវេលាម៉ោង ១០ៈ១០នាទីយប់នេះថា ភាគីសៀម បានបញ្ជូនទ័ព ប៉ារ៉ា ២.០០០នាក់ មកកាន់ចំណុចគោកធ្យូង ហើយនៅទីនោះពួកសៀម បានផ្តាច់អគ្គិសនីទាំងអស់ ។

- រហូតមកដល់វេលាម៉ោង ១០ៈ០៨នាទីយប់នេះ ស្ថានការណ៍ នៅច្រកជាំស្រងាំ និង អូរស្មាច់ មានសភាពស្ងប់ស្ងាត់ធម្មតា ។
- លោក សម បុប្ជារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត ព្រះវិហារ នៅវេលាម៉ោង ១០ៈ០៣នាទីយប់នេះ នៅចំណុច បុស្សស្បូវ ជាំតែ ការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ បានចាប់ផ្តើមផ្ទុះទៀតហើយ ។

- រហូតមកដល់ម៉ោង ៩ៈ៥៦នាទីយប់នេះ នៅចំណុចសមរភូមិជួរមុខ ទាហានទាំងពីរ កំពុងតែប្រយុទ្ធគ្នាដោយកាំភ្លើងធុនស្រាល ។

- យោងតាមសេចក្តីរាយការណ៍ពីកងទ័ព ប្រចាំការនៅចំណុច ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៩ៈ៥៣នាទីយប់នេះថា ប្រជាជនសៀមនៅក្នុង ឃុំគោកធ្យូង ស្រុកអារញ្ញ ខេត្តស្រះកែវ ជាច្រើនរយនាក់ដែលរស់នៅតាមបណ្តោយព្រំដែន ត្រូវបានជម្លៀសចេញហើយ រីឯកងទ័ពកម្ពុជា ដែលកំពុងប្រចាំការនៅទីនោះ ស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែមិនទាន់មានការប៉ះទង្គិចគ្នានៅឡើយទេ ។

- លោក សម បុប្ជារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត ព្រះវិហារ នៅវេលាម៉ោង ៩ៈ៣១នាទីយប់នេះ នៅចំណុចជាំតែ ការប្រយុទ្ធបានថមថយវិញហើយ ប៉ុន្តែយើងបានគ្រប់គ្រងស្ថានការណ៍បានល្អណាស់ ទាហានយើងមិនមានបញ្ហាអ្វីទេ សូមឱ្យសម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំជាតិទុកចិត្ត ១០០ភាគរយលើពួកយើងទាំងអស់ ។

- មេបញ្ជាការមួយរូប ប្រចាំនៅទីបញ្ជាការដ្ឋាន កងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅវេលាម៉ោង ០៩ៈ២៨នាទីយប់នេះថា ការប្រយុទ្ធគ្នានឹងធ្វើបន្តរហូតដល់ភ្លឺ ។

- មេបញ្ជាការមួយរូប ដែលប្រចាំនៅទីបញ្ជាការដ្ឋាន កងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅវេលាម៉ោង ៩ៈ០៨នាទីយប់នេះថា ការបាញ់គ្រាប់កាំភ្លើងនៅតែបន្ត ។

- មេបញ្ជាការមួយរូប ដែលប្រចាំនៅទីបញ្ជាការដ្ឋាន កងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅវេលាម៉ោង ៩ៈ០៣នាទី ថា ទាហានសៀមបានបាញ់គ្រាប់កាំភ្លើង ខុសគោលដៅទាំងអស់ ។

- មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា បានច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមថា ទ័ពសៀម វាយចូលទឹកដីកម្ពុជា ក្នុងរយៈចំងាយ៣០គីឡូម៉ែត្រ ។

- នគរបាលបេតិកភណ្ឌ បានប្រាប់ឱ្យដឹងនៅម៉ោង ៨ៈ៥៥នាទីយប់នេះថា ទាហានសៀមបានបាញ់មកលើប្រាសាទព្រះវិហារ ជាច្រើនកន្លែង ប៉ុន្តែទាហានរបស់យើងមិនមានបញ្ហាអ្វីនោះឡើយ ។

- ទាហាននៅតំបន់ តាសឹម បានបញ្ជាក់ នៅម៉ោង ៨ៈ៥៣នាទីយប់នេះថា ការប្រយុទ្ធគ្នាមានការថមថយបន្តិចហើយ ។

- លោក ចាន់ សុខុន មេបញ្ជាការវរៈលេខ ៨២ ប្រចាំភ្នំទ្រព្យ បានឱ្យដឹងនៅវេលាម៉ោង ៨ៈ៤៥នាទីយប់នេះថា យើងមានប្រៀបទៅលើអាចោរសៀមយ៉ាងខ្លាំង ហើយមិនមានបញ្ហានោះទេ ។ យើងកំពុងតែគ្រប់គ្រងស្ថានការណ៍បានហើយ ។

- លោក សុវណ្ណ ប្រចាំការនៅមុខវត្តកែវសិក្ខាគីរីស្វារៈ បានប្រាប់នៅវេលាម៉ោង ៨ៈ៤២នាទីយប់នេះថា ពួកចោរសៀមបានបាញ់ប្រភេទគ្រាប់១៣០ និង ១៥០មីលិម៉ែត្រ មកលើប្រាសាទ និងរំលងប្រាសាទ ។

- លោក កាន់ លន មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ ៩ បានប្រាប់ឱ្យដឹងនៅវេលាម៉ោង ៨ៈ៣៩នាទីយប់នេះថា យើងបានបាញ់ចំគោលដៅទ័ពឈ្លានពានសៀមបានយ៉ាងច្រើន ។

- នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ពីសមរភូមិ នៅវេលាម៉ោង ៨ៈ៣៥នាទីយប់នេះថា យើងគ្មានទទួលការចរចាទេ ហើយយើងបានបាញ់ចំគោលដៅល្អណាស់ ។ នាយឧត្តមសេនីយ៍បានបន្តថា ពួកយើងមិនមានបញ្ហាអ្វីនោះឡើយ ។

- នៅវេលាម៉ោង ៨ៈ៣១នាទីយប់ លោក សុវណ្ណ បានបន្តថា សៀមបានបាញ់គ្រាប់កាំភ្លើងមកលើប្រាសាទព្រះវិហារទ ៀតហើយ ។

- នៅវេលាម៉ោង ៨ៈ៣០នាទីយប់ មេបញ្ជការមួយរូប លោក សុវណ្ណ ដែលប្រចាំនៅតំបន់មុខវត្តកែវសិក្ខាគីរីស្វារៈ បានប្រាប់ឱ្យដឹងថា ស្ថានភាពប្រយុទ្ធគ្នាមានសភាពស្ងប់ស្ងាត់បន្តិចហ ើយ ។

- នៅវេលាម៉ោង ៨ៈ២៩នាទីយប់ សៀមបានបាញ់គ្រាប់កាំភ្លើងមកលើប្រាសាទព្រះវិហារ យើងទៀតហើយ។

- លោក សម បុប្ជារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត ព្រះវិហារ នៅវេលាម៉ោង ៨ៈ២៤នាទី នៅចំណុចជាំតែ កំពុងតែធ្វើការប្រយុទ្ធគ្នា ហើយកងទ័ពរបស់យើងនៅតំបន់នោះ មិនមានបញ្ហានោះទេ ហើយគ្មានទាហានយើងណាម្នាក់បោះបង់ចោលទីតាំងទេ ។

- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ នៅតំបន់តាសឹម នៅតាសឹម និងភ្នំទ្រព្យ ពួកសៀមប្រហែលបោះបង់ ចោលទីតាំងហើយ ។

- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ នៅតំបន់តាសឹម បានផ្តាំផ្ញើទៅសម្តេចតេជោថា កងទ័ពរបស់យើង មិនមានបញ្ហាអ្វីនោះឡើយសម្តេច ហើយកំពុងតែវាយសន្ធប់ទៅលើកងទ័ពសៀម ។ ការប្រយុទ្ធគ្នាលើកនេះ កងទ័ពសៀមអន់ជាងមុន ។

- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ បានឱ្យដឹងថា ម៉ោង ៨ៈ១៦នាទីយប់ ការប្រយុទ្ធកាំភ្លើងប្រភេទ១០០មីលិម៉ែត្រ ត្រូវបានទាហានកម្ពុជាបាញ់ទៅលើសៀម ។

- តាមសំដីពីទាហានកម្ពុជាកំពុងតែស្ថិតក្នុងសមរភូមិ បានឱ្យដឹងថា ម៉ោង ៨ៈ១៤នាទីយប់ ការប្រយុទ្ធ នៅតែបន្តដដែល ប៉ុន្តែមានការថមថយបន្តិចហើយ។

- តាមសំដីពីទាហានកម្ពុជាកំពុងតែ ស្ថិតក្នុងសមរភូមិ បានឱ្យដឹងថា នៅវេលាម៉ោង ៧ៈ៥៣នាទីល្ងាច ភាគីសៀម បានសុំចរចាជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តែយើងមិនទាន់យល់ព្រមនៅឡើយ ។

- លោក ជា តារា បានបញ្ជាក់ថា ទាហានកម្ពុជាបានបាញ់ចំគោលល្អណាស់ ទៅលើទាហានសៀម ។ លោក ជា តារា បន្ថែមថា ពួកវា ប្រហែលជារត់ចោលកាំភ្លើងហើយ ។

- នៅវេលាម៉ោង ៧ៈ៤៨នាទីល្ងាច កម្ពុជាបានបាញ់ បេអ៊ឹម បន្ថែមទៀតហើយទៅលើកងទ័ព សៀម ក្នុងការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ។

- តាមសេចក្តីរាយការណ៍ពីទាហានដែលកំពុងប្រយុទ្ធបានឱ្យដឹង ថា នៅវេលាម៉ោង ៧ និង៣២នាទីល្ងាច កងទ័ពសៀមបានចុះចាញ់សមរភូមិ ហើយការប្រយុទ្ធគ្នានៅបន្តមួយៗ ។

- តាមសេចក្តីរាយការណ៍ពីទាហានដែលកំពុងប្រយុទ្ធបានឱ្យដឹង ថា នៅវេលាម៉ោង ៧ និង៣០នាទីល្ងាច កងទ័ពសៀម បានសុំចរចាជាថ្មីទៀត ជាមួយកម្ពុជា បន្ទាប់ពីកម្ពុជាបានបាញ់យ៉ាងធ្ងន់ធ្ងរទៅលើកងទ័ពសៀមនោ ះ។ តែកងទ័ពកម្ពុជាមិនយល់ព្រមនោះទេ ហើយនៅតែបន្តបាញ់ទៅលើទ័ពសៀម។

- នៅវេលាម៉ោង ៧ និង២៨នាទីល្ងាច កងទ័ពកម្ពុជាបានបាញ់កាំភ្លើង បេអ៊ឹម ៤០ មួយកញ្ច្រែងទៀតហើយ។

- តាមសេចក្តីពីទាហានដែលកំពុងប្រយុទ្ធបានឱ្យដឹងថា នៅវេលាម៉ោង ៧ និង២៧នាទីល្ងាច កម្ពុជាបានបាញ់ចំគោលដៅរបស់សៀម ។

- កងទ័ពសៀមក៏បានបាញ់គ្រាប់ ប្រភេទ ១៥០មីលិម៉ែត្រ មកលើកងទ័ពកម្ពុជាវិញដែរ ប៉ុន្តែមិនចំគោលដៅនោះទេ។

- រហូតមកដល់ម៉ោង ៧ និង២៥នាទីល្ងាច កងទ័ពកម្ពុជា បានបាញ់គ្រាប់ បេអ៊ឹម ៤០ ជាច្រើនគ្រាប់ទៀតហើយ កងទ័ពកម្ពុជាបានគ្រប់គ្រងសមរភូមិបានយ៉ាងល្អ ។

-ម៉ោង ៧ និង២២នាទីល្ងាច នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា យ៉ាងម៉ឺងម៉ាត់ថា កងទ័ពដ៏អង់អាចរបស់កម្ពុជា នៅទ្រឹង គ្មានភាពតក់ស្លុតអ្វីនោះទេ បន្តគ្រប់គ្រងលើសមរភូមិ ហើយគ្រប់មូលដ្ឋានទាំងអស់កំពុងបាញ់តបតទៅលើសត្រូវយ៉ាងស ន្ធប់ទាំងកាំភ្លើងតូច កាំភ្លើងធំ រីឯ ពំ វិញក៏បាញ់គាំទ្រជាច្រើនគ្រាប់។ លោកបន្តទៀតថា អាវុធកំពុងផ្ទុះនៅតំបន់ កាសឹម ភ្នំទ្រព្យ ចាក់ច្រែង និងមុខប្រាសាទព្រះវិហារ។

-ម៉ោង ៧ និង១៨នាទីល្ងាច នាយឧត្តមសេនីយ៍ ជា តារា ដែលកំពុងតែបញ្ជាកងទ័ពនៅលើសមរភូមិបានប្រាប់មជ្ឈមណ្ឌលព ័ត៌មានដើមអម្ពិលឱ្យដឹងថា កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាកំពុងតែបាញ់សន្ធប់ទៅ លើសត្រូវ និងគ្រប់គ្រងលើសមរភូមិបានយ៉ាងច្រើន។ លោកបន្តថា ការផ្ទុះនេះ បណ្តាលមកពីការឈ្លានរបស់ទាហានសៀម។

- ៧ និង១៤នាទីល្ងាច យន្តហោះស៊ើបការសៀម នៅតែបន្តហោះឆ្វែលស៊ើបការនៅលើតំបន់ប្រយុទ្ធ។

- រហូតមកដល់ម៉ោង ៧ និង១១នាទី សង្គ្រាមនៅតែបន្តផ្ទុះ និងភាគីទាំងពីរបាញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកយ៉ាងស ន្ធប់ នៅចំណុចមុខប្រាសាទព្រះវិហារ ភ្នំទ្រព្យ និងចាក់ច្រែង។

- កងទ័ពកម្ពុជាចាប់ផ្តើមបាញ់កាំភ្លើង ពំ ទៅលើសត្រូវសៀមជាច្រើនគ្រាប់។

- យន្តហោះយកការរបស់ទាហានឈ្លានពានសៀម កំពុងតែហោះឆ្វែលនៅលើតំបន់ប្រយុទ្ធ ក្បែរតំបន់ប្រាសាទព្រះវិហារ។

- កងទ័ពដ៏អង់អាចក្លាហានកម្ពុជា ចាប់ផ្តើមពន្លត់ភ្លើងបាញ់កាំភ្លើង ពំ សន្ធប់ទៅលើទាហានឈ្លានពានសៀមហើយ។

- នៅវេលាម៉ោង ៦ និង៥៣នាទីល្ងាចនេះ អាវុធបានផ្ទុះនៅតំបន់ចាក់ច្រែងទៀតហើយ។

- កងទ័ពកម្តុជា-សៀម ផ្ទុះអាវុធដាក់គ្នាជាថ្មី ម្តងទៀតហើយ នៅវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១១ នេះ នៅចំណុចភ្នំទ្រព្យ ក្បែរតំបន់ប្រាសាទព្រះវិហារ។

http://dap-news.com/index.php