ព្រះវិហារ*៖ សេចក្តីរាយការណ៍ ពីមន្ត្រីយោធាជាន់ខ្ពស់ នៅប្រាសាទព្រះវិហារ បានឱ្យដឹងថា កងទ័ពកម្ពុជានៅតែគ្រប់គ្រងសមរភូមិ ដោយវាយកំចាត់ខ្មាំងសត្រូវសៀម បណ្តាលឱ្យងាប់ និងរងរបួសជាច្រើននាក់ ។
ប្រភពបានបញ្ជាក់ថា កងទ័ពកម្ពុជាកំពុងតែបាញ់កាំភ្លើងដេកាជាច្រើនគ្រាប់ៗ ហើយវាយប្រហារយ៉ាងចាស់ដៃ ទៅលើសត្រូវសៀម ។ ជាមួយគ្នានេះ កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលស្ថិតនៅជួរមុខ កំពុងតែវាយសង្គ្រប់ទៅលើកងទ័ពសៀម មិនឱ្យបុករុកចូលទឹកដី កម្ពុជាបានឡើយ ។

http://dap-news.com/index.php?option...news&Itemid=50