ខេត្ត​កំពង់​ស្ពឺ ៖ យុវ​ជន​​ម្នាក់​​​បាន​ត្រូវ​​​​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​​ការ​វាល​ ធំ​​​ចាប់​​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ នៅ​​ក្នុង​ភូមិ​​វាល​ធំ ឃុំ​ត្រែង​ត្រឈឹង ស្រុក​ភ្នំ​ស្រួច ពី​​បទ​​បង្ក​របួស​ស្នាម​ធ្វើ​​​ឱ្យ​​គូ​ភាគី​ម្ខាង​រង​របួស​ហើយ​ត្រូវ​បាន​ ដឹក​ចូល​​​គ្លីនិក​ឯក​ជន​​មួយ​នៅ​ក្នុង​ឃុំ​នោះ​ដើម្បី​សង្គ្រោះ​​បន្ទាន់។ ​លោក​​អនុ​សេនីយ៍​ឯក​ ឌិត ផារិន នាយ​ការិយា​ល័យ​បទ​ល្មើស​​ស្រា​វជ្រាវ​​​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បាន​ឱ្យ​​ដឹង​ថា យុវ​ជន​ដែល​ត្រូវ​​ឃាត់​ខ្លួន​នេះ​​​ឈ្មោះ​​ចាន់ វណ្ណឌី​ អាយុ​១៨​ឆ្នាំ មាន​​ទី​លំនៅ​​ក្នុង​ភូមិ​ខាង​លើ។

យុវ​ជន​​រូប​នេះ ស្ថិត​ក្នុង​ចំណោម​បក្ស​ពួក​៦​នាក់ ដែល​​​ផឹក​សីុ​នៅ​ក្នុង​ភូមិ​វាល​ធំ​នេះ កាល​ពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​​យប់ ថ្ងៃ​ទី​១ កុម្ភៈ តែ​​ដោយ​សារ​​អស់​សាច់​ក្លែម​ក៏​​ប្រើ​​​ឈ្មោះ​បូរី និង​ឈ្មោះ​ឃុន មីនា ឱ្យ​ទៅ​រក​ទិញថែម ។ លុះ​​ពេល​២​​នាក់​នេះ​​​ទៅរក​ទិញ​​សាច់​​ក្លែម​ក្នុង​ភូមិ​​​ក៏​ជួប​​​ក្រុម ​ម្ខាង​ទៀត​​​ដែល​កំពុង​ហូប​ចុក​ដូច​គ្នា​ដែរ ​​និ​ង​មាន​​ចាក់​ភ្លេង​ច្រៀង​ខារ៉ា​អូ​ខេ​​ផង ក៏​ស្រាប់​តែ​មាន​ទំនាស់​គ្នា​ដោយ​​ពាក្យ​សំដី​​​​ទៅ​វិញ​ទៅ​​មក និង​ក្លាយ​ជា​ទំនាស់​ទ្រង់​ទ្រាយ​ធំ​​ ។ ​

បន្តិច​ក្រោយ​​មកគេ​​ឃើញ​បក្ស​ពួក​​របស់​២​នាក់​ដែល​ ឱ្យ​មក​រក​ទិញ​សាច់​​ក្លែម​នោះ​មក​ដល់​ដែរ រួច​ស្ទុះ​​​ទៅ​ដក​ឈើ​ចន្ទល់​ទ្វារ​​ ចន្ទល់​បង្អួច​វាយ​ទៅ​​លើ​​ក្រុម​​ម្ខាង​ទៀត ដែល​កំពុង​ផឹក​​ស៊ីហើយ​ច្រៀង​​ខារ៉ា​អូ​ខេ​នោះ បណ្តាល​ឱ្យ​​របួស​ធ្ងន់​ធ្ងរ​​២​នាក់ គឺ​ឈ្មោះ​​សំ​ សឿន ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ និង​ឈ្មោះ​ឡៃ រឿន ​​ភេទ ប្រុស អាយុ​៣១​ឆ្នាំ ​ហើយ​ត្រូវ​បាន​នាំ​​​យក​ទៅ​សង្គ្រោះ​នៅ​​គ្លី​និក​ ។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា ​​បក្ស​ពួក​ទាំង​២​​ក្រុម​នេះ រស់​នៅ​ក្នុ​ងភូមិ-ឃុំ​ជា​មួយ​គ្នា​ ហើយ​ជន​បង្ក​ត្រូវ​បាន​​​​​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត រួម​​ជា​មួយ​​វត្ថុ​តាង​​ ចំណែក​បក្ស​ពួក​​កំពុង​តាម​រក​ចាប់​​ខ្លួន​បន្ត៕

http://kohsantepheapdaily.com.kh/art...03-035751.html