រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃទី​​៣ កុម្ភៈ ឆ្នាំ​​២០១១ ​នៅភោជនីយដ្ឋាន​​​​ដើមចំប៉ា ជា​ភោជ​នីយ​ដ្ឋាន​​​​ដែលមានឈ្មោះល្បី ​និង​ត្រូវបាន​ទទួល​ស្គាល់​​នូវ​គុណភាពខ្ពស់​​ និង​រស​ជាតិ​​ថា ពិតជា​ឆ្ងាញ់​ពីសំណាក់​​​អតិថិជន​ទាំងជាតិ និង​អន្តរជាតិ ​ចំពោះអាហារ​​វៀតណាម ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ។ នាពិធី​​បុណ្យ​ចូលឆ្នាំ​ចិន​​​​ ឆ្នាំ​ទន្សាយ​​នេះ ភោជ​នីយដ្ឋាន​ដើម​ចំប៉ា ​​នាំមក​ជូន​នូវ​កម្ម​វិធី​​ថ្មី​មួយ គឺពិធី​ចាក់នាំបាញ់​​ឆែវ​ខ្នាត​ធំ​​​ជាង​គេ​បំផុត​នៅ​​​ក្នុងរាជធានីភ្នំពេញ ​នាវេលាម៉ោង​​១១ព្រឹក ​ដែល​ចំអិន​​​ដោយចុងភៅ​​ពិសេស និង​មាន​ជំនាញ​​របស់យើង ។ ​នំបាញ់ឆែវ ​ដែលមាន​​មុខកាត់​​​១៣០​សង្ទីម៉ែត្រនេះ មាន​​ដាក់​ចូល​នូវសាច់ជ្រូក ដែល​​ត្រូវ​​បរិភោគ​​ជាមួយជី និងសាឡាដ ។ ភោជ​នីយដ្ឋាន​​ដើមចំប៉ា ​បានចែក​សំបុត្រ​​​អញ្ជើញ​​​ជូនដល់​ភ្ញៀវ​​​កិត្តិយស​​ជាង​​២.៥០០​នាក់ ​ចូលរួម​​​ក្នុង​កម្មវិធី​នេះ​ និងភ្លក្សបាញ់ឆែវពេញ​មួយ​​​ថ្ងៃដោយ​​​ឥតគិតថ្លៃ ។

ភោជនីយដ្ឋាន​​​ដើម​ចំប៉ា ​បានបើក​​សម្ពោធ​​ដំណើរការ​​អស់រយៈ​ពេលជាង​២​ឆ្នាំមកហើយ ​ដែលស្ថិតនៅ​​លើវិថី​ប៉ាស្ទ័រ (វិថី​​​៥១) និង​វិថី​​២៤២ ។ ​ភោជនីយដ្ឋាន​​​ដើម​ចំប៉ា ​មានបរិស្ថាន​ យ៉ាង​​គាប់ប្រសើរ ​ប្រកប​ដោយ​​ម្លប់​​ឈើ​ព័ទ្ធ​ជុំ​វិញ អគារ​តាម​បែប​ស្ថាបត្យកម្ម​​​ខ្មែរ​នា​ទសវត្ស​​​៦០ ការរៀបចំតុ​អាហា​រ​​ជា​លក្ខណៈ​សួនច្បារ រាន​ហាល​​ និងបន្ទប់​​ម៉ាស៊ីនត្រជាក់ ​បានផ្តល់​​ជូន​នូវ​​​ជំរើស​សំរាប់​ភ្ញៀវ​​​ទាំង​អស់ដែល​​អញ្ជើញ​​ក្នុង​​ លក្ខណៈ​​ជំនួញ ​​លក្ខណៈ​គ្រួសារ ឬ​លក្ខណៈ​ទេស​ចរណ៍​​ផងដែរ ។​​ លើសពីនេះ លោក​អ្នក​ក៏​អាច​រៀន​ពីវិធី​​ចាក់​បាញ់ឆែវ​​ពីបុគ្គលិក​​របស់​យើង​​​បាន​ ផងដែរ ឬ​ក៏​អញ្ជើញមក​​ទទួលទាន​ស្រា​ខក​ថេល ​បន្ទាប់ពី​​ចេញ​ពី​​ធ្វើការ​ ។ ម្ហូប​អាហារ​​ទាំង​អស់​​សុទ្ធ​​តែបានប្រើប្រាស់​​រូប​មន្តដើម និង​រួមជា​មួយ​គ្រឿង​​ផ្សំ ដែល​មានគុណ​ភាពខ្ពស់​​ និង​ស្រស់ៗ ៕​

http://kohsantepheapdaily.com.kh/art...03-013351.html