កណ្តាលៈ នៅវេលាម៉ោង ៧ៈ៣០នាទីយប់ ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១១ នាថ្ងៃសែនចូលឆ្នាំចិន មានករណីបុរសម្នាក់ ជិះម៉ូតូធ្លាក់ចូលព្រែកស្លាប់ នៅស្រុក ស្អាង ខេត្តកណ្តាល ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ប៉ាត់ តោ អាយុ ១៨ ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ ខ្លា ឃុំ ត្រាំងខ្នុង ស្រុកបាទី ខេត្តកណ្តាល ដោយធ្វើដំណើរពីខាងជើង ទៅត្បូងតាមផ្លូវលេខ ២១ លុះដល់កន្លែងកើតហេតុក៏រេចង្កូតធ្លាក់ចូលព្រែក បាក់ករ ស្លាប់តែម្តង ។ ម៉ូតូជនរងគ្រោះម៉ាក ហុងដា សេ១០០ ពណ៌ ព្រីមទុំ គ្មានស្លាកលេខ ។

បច្ចុប្បន្នសពត្រូវបានបញ្ជូនទៅ ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមច្បាប់ ចំណែកម៉ូតូជនរងគ្រោះរក្សាទុកនៅ អធិការដ្ឋាន ស្រុកស្អាង ខេត្តកណ្តាល ។

http://dap-news.com/index.php?option...news&Itemid=50