បណ្តាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៏ បានប្រារព្ភពិធីស្វាគមន៏ឆ្នាំថ្មី គឺឆ្នាំទន្សាយ ប្រជាជន បានទៅវត្តដើម្បីធ្វើការបែរប៉ន់សុំសេចក្តីសុខ។ នៅទីក្រុងBeijing នៃប្រទេសចិនបុរស់ដែល ជាឪពុកជាមួយនឹងកូនស្រីបានកាន់នូវតុក្កាត្តារូបទន្សាយចេញពីក្នុងវត្តដែលបានកំពុងធ្វើ ពិធី។
នៅប្រទេសថៃដែលជាប្រទេសមួយប្រកាន់នូវព្រះពុទ្ធសាសនា ការចាប់ផ្តើមនូវពិធីបុណ្យ ចូលឆ្នាំចិន ក៏ជាពិធីមួយដ៏មានសារៈសំខាន់ណាស់ដែរ ហើយព្រះសង្ឃ បានធ្វើផ្កា ដែលមានទៀនរួចអុចបណ្តែតទឹក នឹងធ្វើការបួងសួងដើម្បីសំណាង ល្អក្នុងឆ្នាំថ្មី។
ចំណែកនៅប្រទេសកូរ៉េក៏មានការប្រារព្ភពិធីនេះផងដែរ ហើយអ្វីដែលសំខាន់គឺស្រ្តី និង កេ្មងៗ ស្លៀកសំលៀកបំពាក់បែបប្រពៃណី ហើយធ្វើដំណើរកំសាន្តតាមមធ្យោបាយដែលពួក គេមានឬចង់ធ្វើដំណើរ ដូចជា ឡាន រថភ្លើង ជាដើម។
ចំណែកនៅប្រទេសកម្ពុជាវិញ ក៏មានការប្រារព្ភពិធីបុណ្យចូលឆ្នាំចិននេះផងដែរ ហើយក៏ ជាពីធីដ៏ធំមួយ បើទោះជាមិនជាបុណ្យជាក៏ដោយ។ ប្រជាជននៅប្រទេសកម្ពុជា រៀបចំនូវ ម្ហូបអាហារ សំរាប់សែន សុំសេចក្តីសុខដល់ក្រុមគ្រួសារ។
សូម្បីតែនៅ Philippines និង Indonesia ក៏មានការប្រារព្ភពិធីនេះផងដែរ។
បុណ្យចូលឆ្នាំចិនឆ្នាំនេះជាពិសេសប្រទេសចិន ស្រីៗនៅទីក្រុង Beijing គឺពាក់ត្រចៀក ទន្សាយដ៏ស្រស់ស្អាតនៅលើក្បាល ដែលមើលទៅគួរអោយស្រឡាញ់។
ដោយសារតែចិនមានប្រជាជនច្រើន រស់ទៅប្រទេសផ្សេងៗគ្នាជាហេតុធ្វើ ពិធីបុណ្យចូល ឆ្នាំចិននេះត្រូវបានប្រារព្ភធ្វើឡើងស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកគឺសូម្បីតែ USA និងបណ្តាប្រទេសមួយចំនួន ហើយក្លាយជាពិធីបុណ្យមួយដ៏ធំផងដែរ។
រីករាយបុណ្យចូលឆ្នាំចិន!!!!!!!!!