ប្រាសាទ​ព្រះ​វិហារ​​ ៖ ស្ថាន​ការ​ណ៍​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​នៅ​ថ្ងៃ​ទី​១ កុម្ភៈ​ ទោះ​បី​មាន​សភាព​ស្ងាត់​ស្ងៀម​ តែ​កំរិត​នៃ​ការ​ឡើង​កំដៅ​ហាក់​ដូច​ជា​​កើន​ឡើង​ជា​លំដាប់​ បន្ទាប់​ពី​មាន​ប្រតិ​កម្ម​យ៉ាង​ក្តៅ​គគុក​មួយ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៦ មករា កន្លង​ទៅ​រវាង​កង​ទ័ព​ខ្មែរ​ជា​ម្ចាស់​ផ្ទះ​ជាមួយ​ទ័ព​សៀម​ឈ្លាន​ពាន​​​ ដែល​ឱ្យ​ភាគី​កម្ពុជា​រុះ​រើ​ខ្លោង​ទ្វារ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ហៅ​ វត្ត​ប្រាសាទ​ព្រះ​វិហារ​ដែល​ខ្មែរ​បានសាង​​សង់​ឡើង​នៅ​ទី​នោះ​តាំង​ពី​ ឆ្នាំ​១៩៩៨​មក​​។ តាម​របាយ​ការណ៍​ព័ត៌​មាននា​វេលា​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ​ ឱ្យ​ដឹង​ថា ស្ថាន​ការ​ណ៍​​​​ យោធា​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ថ្វី​ដ្បិត​តែ​មិន​មាន​អ្វី​កើត​ឡើងដោយ​​ ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ក៏​ពិត​មែន តែ​យុទ្ធ​សាស្ត្រ​ប្រយុទ្ធ​​ត្រូវ​បាន​​កង​ទ័ព​ទាំង​ពី​រភាគី​ កម្ពុជា​-សៀម​ប្រ​ចាំ​ទី​នោះ​ឱ្យ​ដឹង​ថា ជិត​មួយ​សប្តាហ៍​មក​​ហើយ​ដែល​ពួក​គេ​ពុំ​បាន​ដេក​ពួន​ទេ គឺ​ត្រៀម​ជើង​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ និង​ស្ថិត​នៅក្នុង​លេណ​ដ្ឋានជា​ការ​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​​យ៉ាង​ប្តូរ​ ផ្តាច់​​។

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ប្រចាំនៅ​​ប្រាសាទ​ ព្រះ​វិហារ​បាន​ឱ្យ​ដឹង​នៅ រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ថា​ ពេល​នេះ​សៀម​បាន​ប្រើល្បិច​កល​ជា​ច្រើន​ក្នុង​ការ​ចល័ត​ទ័ព​ជា​ច្រើន​រយ​ នាក់​ និង​ដឹក​ជញ្ជូន​អាវុធដាក់​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ​ដែល​នៅ​ទល់​មុខ​ តំបន់​ប្រាសា​ទ​ព្រះ​វិហារ​របស់​យើង​ ។ ជាមួយ​នេះ​ ​បាន​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​​យោធា​រឹត​តែ​ឡើង​កំដៅ​យ៉ាង​ខ្លាំង​រវាង​ទ័ព​ កម្ពុជា និង​ទ័ព​សៀម​ តែមន្ត្រី​យោធា​ខ្មែរ​ដដែល​បាន​បញ្ជាក់​ថា ដោយ​ឡែក​ភាគី​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​ពេល​នេះ​ក៏​បាន​កំណត់​យ៉ាង​ច្បាស់ ​ថា បើ​ទោះ​ជា​ទ័ព​សៀម​មាន​មហិច្ឆ​តា​ប្រើ​ល្បិច​ដឹក​ជញ្ជូន​​អាវុធ ​គ្រាប់​ និង​កង​ទ័ព​ដាក់​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ប៉ុន​ណា​ក៏​ ដោយ ក៏​​កង​ទ័ព​កម្ពុជា​មិន​ញញើត​ និង​មាន​ប្រៀប​ឈ្នះ​​ជា​ដរាប ។ ​បើ​ទោះ​បី​ជា​ទ័ព​សៀម​ចិត្ត​ជា​អ្នក​ឈ្លាន​ពាន​ចង់​ចូល​មក​ក្នុង​អធិប​ តេយ្យ​ភាព​របស់​ខ្មែរ​ម៉ោង​ណា​ក៏​បាន​ដែរ​ កង​ទ័ព​ខ្មែរ​សម័យ​តេជោ​ពិត​ជា​មិន​រួញ​រា​ក្នុង​សិទ្ធិ​ស្វ័យ​​ការ​ពារ​ ខ្លួន​ និង​ការ​ពារ​ទឹក​ដី​សូម្បី​តែ​មួយ​មិល្លី​ម៉ែត្រ​ក៏​មិន​ឱ្យ​បាត់​បង់​ឡើយ​ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មាន​កំដៅ​កាន់​តែ​ខ្លាំង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ ​អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ​រួម​ជាមួ​យ​គណៈ​បញ្ជា​ការ​សមរ​ភូមិ​ទិស​ទី​១​ ប្រាសាទ​ព្រះ​វិហារ ​កំពុង​ជំរុញ​ឱ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​​ជើង​ភ្នំ​ដង​រែក​ក្បែរ​តំបន់​ ប្រាសាទ ព្រះ​វិហារ​​​ជំលៀស​ខ្លួន​ចាក​ចេញ​ និង​មាន​ការ​​ប្រុង​ប្រយ័ត្ន​។ ដោយ​ឡែក​គ្រួសារ​ទ័ព​ដែល​រស់​នៅ​លើ​ខ្នង​ភ្នំ​ដង​រែក​ក្នុង​តំបន់​​ជាំ​តែ​ -បុសស្បូវ​ចំនួន​៩០​គ្រួសារ​ បន្ទាប់​ពីជំលៀស​ឱ្យ​ចុះ​មក​រស់​នៅ​ជា​បណ្តោះ​អាសន្ន​ចំណុច​ថ្ម​ធំ​ ស្ថិត​ក្នុង​ភូមិ​វាល​ធំ​ ឃុំ​ជាំ​ក្សាន្ត​ ស្រុក​ជាំ​ក្សាន្ត​ ហើយ​និង​មាន​ផ្តល់​អំណោយ​ជា​សំភារ​ប្រើ​ប្រាស់​ និង​ស្បៀង​អាហារ​របស់​សាខា​កាក​បាទ​ក្រហម​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ផង​ដែរ ។

* ទាហានសៀមលើកទង់ជាតិរបស់ខ្លួន នៅផ្ទះ​ក្រហម

ទាក់​ទិន​នឹង​សភាព​ការណ៍​ក្តៅ​តាម​ព្រំ​ដែន​​ក្រុម​ ទាហាន​ឈុត​ខ្មៅ​ទី២៣ ក្នុង​ស្រុក​កាន់ថា​ឡាក់ ខេត្ត​ស៊ី​សា​កេត​​របស់​ថៃ​បាន​យក​ទង់​ជាតិ​ថៃ​​​បង្ហូត​​​ឡើងត្រង់​​បរិវេណ ​​ក្បែរ​​ផ្ទះ​ក្រហម​ ដើម្បី​តប​ត​នឹង​កម្ពុជា ។ ​​ចំពោះ​ករណី​​ដែល​ប្រុង​យក​ទង់​ជាតិ​ទៅ​ដោត​នៅ​បរិ​វេណ​​ខ្លោងទ្វារ​ចូល​ វត្ត​​​កែវ​សិក្ខា​គិរី​ស្វារៈ​​ស្ថិត​ក្នុង​សភាព​តាន​តឹង​រវាង​ទា​ហាន​ កម្ពុជា​ និង​ថៃ​ដែលត្រៀម​កំលាំង​ទល់​មុខ​គ្នា ។ តាម​​​កាសែតថៃ​​ឱ្យ​ដឹង​ថា ​ករណី​​ទង់​ជាតិ​​កម្ពុជា​ដែល​ដោត​នៅ​ខ្លោង​​ទ្វារ​ចូល​វត្ត​កែវ​សិក្ខា​ គិរី​ស្វារៈ​​នៅ​មិនទាន់ដកចេញ​ទេ។ ដូច្នេះ​​ដើម្បី​ជា​ការ​តបត​ទង្វើ​របស់​កម្ពុជា​ទា​ហាន​ថៃ ​បាន​យកទង់​ជាតិ​ទៅ​ដោត​​នៅបរិវេណ​​ក្បែរ​វត្ត​​ដែល​ជាតំបន់​មាន​​ជំលោះ ។

ចំណែក​នៅ​ស្រុក​ខូក​ស៊ូង​ ខេត្ត​ស្រះ​កែវ ​បណ្តា​អ្នក​ភូមិ​ណង​ចន្ទ បាន​នាំ​យកវត្ថុ​​​តាង​តំបន់​សទៅ​ជួបនាយករដ្ឋ​មន្ត្រី​ថៃ​ក្នុង​ថ្ងៃ​ទី១​ កុម្ភៈ ​ដោយតំបន់​សនោះស្ថិត​​នៅ​បរិវេណ​​​បង្គោល​ឡាក់​ទី៤៦ ដែលជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវ​ចាប់​ខ្លួន ។ ​​ទោះ​ជា​យ៉ាង​ ណា​ក៏ដោយ​​ ក៏ស្ថាន​ការណ៍​នៅបរិវេណ​​ព្រំដែន​​ក្នុង​តំបន់​ខាងលើ​មានសភាព​ប្រក្រតី​ មិនតានតឹង​​ផ្នែក​កង​ទ័ពឡើយ ។​ ដោយ​ឡែក​នៅ​​បរិវេណ​​ព្រំ​ដែន​​ត្រង់​បរិវេណ​​​ប្រាសាទ​តាមាន់ធំ ​បច្ចុប្បន្ន​​ទា​ហាន​កម្ពុជា​កំពុង​​រឹត​បន្តឹង​​ផ្នែក​​សន្តិសុខ​​ និង​ប្រឆាំង​​​​ទាហាន​ឈុត​ខ្មៅ​​សៀមដែល​ព្យា​យាម​ដោត​ទង់​ជាតិ​នៅ​ផ្នែក​ខាង ​ត្បូង​ប្រា​សាទ ។ ​តាមរបាយ​ការណ៍​បញ្ជាក់​ថា ទាហាន​សៀម​ឈុត​ខ្មៅ​ប្រហែល​៦០​នាក់​ ក្នុង​កង​ពល​ទី២៦ ដែល​ប្រចាំ​ការនៅ​ទី​​នោះ​បាន​​ព្យា​យាម​​ដោត​​ទង់​ជាតិ​របស់គេ​រួមជាមួយ​ ប្រជាជន​ថៃ​មួយចំនួន​ទៀត​​ ​ប៉ុន្តែ​ត្រូវ​​ទាហាន​កម្ពុជា​​រា​រាំង​ ហើយ​ភាគី​​​សៀម ​​ក៏បាន​ផ្អាក ។

​កាសែត​​ដដែល​បន្ត​ទៀត​​ថា ស្ថាន​ការណ៍​ព្រំដែន​​​ត្រង់​ប្រា​សាទ​តាមាន់ធំ និងប្រាសាទ​តា​ក្របី​ជា​ចំណុច​ព្រំ​ដែន​​រវាង​ខេត្ត​ឧត្តរ​មាន​ជ័យ ​​និង​ខេត្ត​សុរិន្ទបច្ចុប្បន្ន​​កំពុង​បង្កើន​សភាព​តានតឹង​​​ព្រោះ​ ក្នុងអំឡុង​ពេលព្រឹក​​ថ្ងៃទី១ កុម្ភៈ ​​កង​ទ័ព​នៃ​ភាគី​ទាំង២​កំពុង​បង្កើន​កំលាំង ។ លោក​អាប់​ភីស៊ីត ​វេ​ចាជីវ៉ា នាយករដ្ឋ​មន្ត្រី​​ថៃ​បាន​ទទួល​របាយ​ការណ៍​​ពីលោក​ឧត្តម​សេ​នីយ៍​​​ប្រាវិត វង្សសុវណ្ណ រដ្ឋ​មន្ត្រី​ក្រសួងការ​ពារ​ជាតិ​ពីស្ថាន​ការណ៍​នៅបរិវេណ​ប្រា​សាទព្រះវិហារ ​​ថា មានការ​បង្ហូត​​ទង់​ជាតិ​ថៃ និង​កំពុង​ពង្រឹង​ កំលាំង​​​ទ័ព​ដាក់គ្នា ។

* នាយករដ្ឋមន្ត្រីថៃទាមទារឱ្យកម្ពុជារុះរើ វត្តកែវសិក្ខាគីរីស្វារៈចោល

យោងតាម​កាសែត​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​​១​​ កុម្ភៈ ​ផ្សាយ​​ឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​ថៃ​​ក្រោម​ការ​ដឹកនាំ​របស់​​លោក​អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ពេលនេះ​កំពុង​បង្កើន​ និង​ជំរុញ​​ការទាមទារ​របស់​​លោក​ឱ្យ​កម្ពុជា​រុះរើ​​ចេញ​វិញនូវ​​ ទង់ជាតិរបស់ខ្លួន ​ដែល​ដាក់​បង្ហូត​នៅ​ខ្លោង​ទ្វារ​វត្ត​​កែវ​សិក្ខាគិរីស្វារៈ​ ហើយ​​អ្វី​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​​លោក​ក៏ជំរុញ​​ឱ្យ​មាន​​ការ​បំផ្លាញ​​វត្តកែវ​សិក្ខាគិរីស្វារៈ ​ចោល​ផង​ដែរ។ ​ការទាមទារ​​នោះ​របស់​លោក​អាប់ភីស៊ីត ​ត្រូវ​​បានបញ្ចូល​​ទៅក្នុង​សេចក្តីថ្លែង​ការណ៍​​​មួយ​ដែល​ចេញ​ដោយ​ក្រសួង​​ ការបរទេស​ថៃចំពេល​កំពុង​​មានរបាយការណ៍​​អំពី​ការបង្កើន​​កំលាំង​ទ័ព​នៅ​តាម​ បណ្តោយព្រំដែនរវាង​ប្រទេស​​​​ថៃ និង​ប្រទេស​កម្ពុជា ។​

ក្រសួង​ការបរទេស​​ថៃ​និយាយ​ក្នុង​សេចក្តី​ថ្លែង​​ ការណ៍​​មួយ​​ថា ​ថៃ​សូម​​អះអាង​​ថា វត្ត​កែវ​សិក្ខាគិរីស្វារៈ​​​គឺស្ថិតនៅ​​​​លើ​ទឹកដី​ថៃ ហើយ​ពេល​នេះ​​ទាមទារ​ឱ្យ​កម្ពុជា​កំទេច​ចោល​ទាំងវត្ត​​​ និង​ទង់ជាតិ​កម្ពុជា​ដែល​ដាក់បង្ហូត​​ពីលើ​វត្ត​​នេះ​។
ជាមួយគ្នានេះ​​ កាលពីថ្ងៃទី​​៣០ មករា កន្លង​មក​ ​លោក​​អាប់ភីស៊ីត អះអាង​​​សាជាថ្មី​​ទៀត​ថា ​ដីទំហំ​​៤,៦គីឡូម៉ែត្រ​​ក្រឡា​ ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​​​ជា​អធិបតេយ្យភាពរបស់ថៃ ។ ​ការអះអាង​​បែបនេះរបស់​​លោកអាប់ភីស៊ីត ​នឹង​ធ្វើ​​ឱ្យ​ស្ថាន​ការណ៍​​នៅ​តាម​​ព្រំដែន​​កម្ពុជា​-ថៃ​​ក្នុង​តំបន់​​ ប្រាសាទព្រះវិហារ​កាន់តែ​​តានតឹង​ថែម​ទៀត ។

* សន្តិសុខនៅស្ថានទូតកម្ពុជាប្រចាំក្រុង បាងកកត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង

ប៉ូលិស​​ក្នុងទីក្រុង​បាង​កក​ បានបង្កើន និង​រឹតបន្តឹង​​សន្តិសុខ​​នៅ​ជុំវិញ​ស្ថានទូត​កម្ពុជា​ប្រចាំ​​​ទីក្រុង​​ បាងកក ដើម្បីទប់ស្កាត់​​ការ​ផ្ទុះ​ឡើង​ឧប្បត្តិហេតុ​​ផ្សេងៗ​ដែលអាច​កើត​ឡើង​ជា​​ យថា​ហេតុ​ ។ ​ប្រធានការិយាល័យ​​ប៉ូលិស​ក្រុង​​បាងកក លោក Jakthip Chaijinda និយាយ​ថា ​រូបលោក​​បានបញ្ជា​ដល់​​អង្គ​ភាព​ប៉ូលិស​​ឱ្យ​ដាក់​ពង្រាយ​​កំលាំង​​​បន្ថែម ​​នៅ​បរិវេណ​​ជុំវិញ​​ស្ថានទូត​កម្ពុជា ។​

ការបង្កើន​​ និង​រឹត​បន្តឹង​​ផ្នែក​​សន្តិសុខ​​នៅ​ជុំ​វិញ​​ស្ថានទូត​​កម្ពុជា​ ក្នុងទីក្រុង​​​បាង​កក ធ្វើឡើង​​ក្រោយ​ពី​​មានលេចឮ​ព័ត៌មាន​​ពីភាពតានតឹង​​ថ្មី​រវាង​ប្រទេសថៃ​​ និងប្រទេស​កម្ពុជា​​ ក្រោយ​ពី​លោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ​ទាមទារ​ឱ្យ​កម្ពុជា​រុះរើ​​ចោល​​វត្តកែវ​សិក្ខាគិរីស្វារៈ ។ តាមប្រភពព័ត៌មាន​​​ពីកាសែទ​បាងកកប៉ុស្តិ៍​​ថា ការរឹត​បន្តឹង​​សន្តិសុខ​​នៅស្ថានទូត​កម្ពុជា គឺ​​ដើម្បី​​​ទប់ស្កាត់​ការធ្វើ​វិច្ឆេទ​កម្ម​ដែល​អាច​បង្កឡើង​​​ជា​យថា​ ហេតុ​​ដោយភាគី​ទី​៣ ដែលប៉ុនប៉ង​ធ្វើ​​ឱ្យ​ភាពតានតឹងនៅ​​​តំបន់ព្រំដែនកម្ពុជា​-ថៃ​កើន​ឡើង​​​ កាន់តែ​ខ្លាំង​ ។

* ប្រមុខយោធាថៃគាំទ្រការចរចាជា មធ្យោបាយដោះស្រាយជំលោះ

ប្រមុខយោធា​ថៃ ឧត្តមសេនីយ៍​​ប្រាយុទ្ធ ​ចាន​អ៊ូចា បានអះអាង​​កាលពីថ្ងៃទី​១ កុម្ភៈ ថា មធ្យោបាយ​​​ល្អបំផុត​ដើម្បីដោះស្រាយ​​បញ្ហា​ជំលោះ​​​ព្រំដែនជាមួយកម្ពុជា គឺ​មានតែ​តាម​រយៈ​​​ការចរចា​ជាផ្លូវការ​ប៉ុណ្ណោះ ។ ​កាសែត​បាង​កក​ប៉ុស្តិ៍​​​នៅថ្ងៃទី​១ កុម្ភៈ នោះ​បានផ្សាយ​ព័ត៌​មាន​​ដោយ​ដកស្រង់សំដី​​លោកប្រាយុទ្ធ​​​ ដែល​ថ្លែង​ថា ​វាមានសារ​សំខាន់​​​បំផុត ដែលបញ្ហា​រវាង​ថៃ និង​កម្ពុជា​​ត្រូវបានដោះស្រាយ​​តាមរយៈ​ការ​ចរចា​​ដោយគណៈ​កម្មាធិការ​ ព្រំដែន​​​ចំរុះ​កម្ពុជា​-ថៃ ​​​ហើយ​​ឥឡូវនេះ​​ក្រសួង​​ការបរទេស​​ថៃ​បាន​​ ព្យា​យាម​​​រៀបចំ​​ឱ្យមានកិច្ចប្រជុំ​ថ្មី ។

លោក​ឧត្តមសេនីយ៍​​​ប្រាយុទ្ធ ថ្លែងទៀត​ថា នៅថ្ងៃទី​​១ កុម្ភៈ ​នេះ​ ស្ថានការណ៍នៅតាម​​បណ្តោយព្រំដែន​​នៅតែ​មាន​សភាពស្ងប់ស្ងាត់​​​​ដូច​ធម្មតា ​ចំណែក​ខាងភាគី​កម្ពុជា​​មាន​វិធានការ​​​សន្តិ​សុខ​​ដូចថៃ​ដែរ ប៉ុន្តែ​មិន​​​មានន័យ​ថា ភាគីទាំង​២​អាច​ធ្លាក់​​ចូលក្នុង​​​ការប៉ះទង្គិចគ្នា​​នោះទេ ។ អ្នកវិភាគនិយាយថា កម្ពុជាតែងតែចង់រស់ នៅប្រកបដោយសុខសន្តិភាពជាមួយប្រទេសជិត ខាងទាំងអស់ ប៉ុន្តែប្រសិនបើមានសង្គ្រាមឈ្លាន ពានមកលើកម្ពុជានោះ កម្ពុជាមានជំរើសតែមួយ គត់ គឺត្រូវតែប្រយុទ្ធដើម្បីការពារអធិបតេយ្យ ភាព និងបូរណភាពទឹកដី ហើយជាការពិតណាស់ អ្វីដែលនឹងកើតឡើងវានឹងអាចកើតឡើង ៕​​​

http://kohsantepheapdaily.com.kh/art...01-191814.html