ភ្នំពេញ*៖ កិច្ចសវនាការជំនុំជម្រះ នៃការសួរដេញដោល ទៅលើក្រុមក្បាលរឹងសៀមទាំង ២ នាក់ ត្រូវ បានបញ្ចប់ ហើយកំពុងតែ រង់ចាំការសម្រេច របស់ចៅក្រមនៅរយៈពេល ប្រមាណនាទីបន្តិចទៀតនេះ បុ់ន្តែជនក្បាលរឹងទាំង២ នោះនៅតែ បដិសេធមិនទទួលស្គាល់កំហុស ដោយស្នើរសុំឱ្យចាត់របៀប ចំពោះសំណុំរឿងនេះដើម្បីចុះទៅត្រួតពិនិត្យដល់ កន្លែងកើតហេតុ ។

ជនជ្រុលនិយមក្បាលរឹង វិរៈ ស៊ុមខ្វាងឃីត បានអះអាថា អ្វីដែលខ្លួនថត ហើយកន្លែងដែលនាំគ្នាដើរឆ្លងកាត់នេះ មិនមែនជាទឹកដីរបស់ កម្ពុជានោះទេ គឺជាដែនដីរបស់ថ្ងៃ ដោយលើកឡើងថា ការមកទីកន្លែងនេះគឺតាមរយៈការ ស្នើរបស់ប្រជាជនថៃ ដែលខ្លួនមានមុខងារ ជាអគ្គលេខធិការបណ្តាញ ប្រជាជនដើម្បីប្រឆាំងអំពើពុករលួយ ។ ចំណែក រ៉ាទ្រី វ៉ាតនាបៃណាបៃពួន បានលើកឡើងថា ទីតាំងដែរដើរឆ្លងកាត់នោះមិនមានឃើញកងទ័រនោះទេ ហើយការចាប់ខ្លួនគឺធ្វើនៅក្នុងភូមិប្រជាជនមិនមែននៅទីលានកងទ័ពនោះទេ ។

លោក ព្រះរាជអាជ្ញារង សុខ រឿន បានតបវិញថា ជនជាប់ចោទទាំងពីរនាក់ នោះពិតជាមានចេតនាក្នុងការប្រមូលព័ត៌ មានដែលធ្វើឱ្យអន្តរាយ ដល់ការការពារជាតិ គឺផ្អែកតាមរយៈសកម្មភាព មិនរៀងចារបស់វិរៈស៊ុមខ្វាងឃីត ដែលត្រូវបានទាហាន ចាប់ខ្លួនម្តងមកហើយបន្ទាប់ ពីបានថតរូបព្រៃឈើ និងអាឃ្លាំអាវុធរបស់កងទ័រ ឯរូបភាពវីដេអូដែលឃើញ នៅក្នុងម៉ាស៊ីនថតរបស់រ៉ាទ្រី ក៏ឃើញមានរូបភាពស្រះទឹកកងទ័រដែរ ។

ជនជាប់ចោទទាំងនេះពិតជា បានឆ្លងកាត់ខ្សែ់ត្រៀលជួរមុខ របស់កងទ័ពទោះបីជាមិនឃើញមានកងទ័ពក៏ដោយ ព្រោះនេះជាចំណុចខ្សោយ របស់កងទ័ព ឯចំណុចខ្លាំងរបស់កងទ័ព គឹមានសមត្ថភាពក្នុងការឃាត់ខ្លួនអ្នកទាំងនោះ ។

http://dap-news.com/index.php?option...news&Itemid=50