រាជធានីភ្នំពេញ ៖ ​រថយន្ត​បើកលឿន​បុករះ​ដែល​មើល​ទៅ​គួរ​ឱ្យរន្ធត់​​​​មួយ​​បណ្តាល​ឱ្យ​មនុស្ស​ ​​២នាក់​​រង​របួសធ្ងន់​​ ហើយ​​ម៉ូតូ​មួយគ្រឿង​​និង​រថយន្ត​​៣គ្រឿង​ទទួល​រង​ការ​ខូចខាត​​រួមជា​មួយ​ បង្គោល​ភ្លើង​​សាធារណៈ​ចំនួន​​២ដើមផង​ ក៏​ទទួល​រង​​​ការ​ខូចខាត​​​ដោយសារ​រថយន្ត​ម៉ាក​ស៊ុយ​ហ្ស៊ុយ​គី ដែល​បើកបរ​ដោយ​ស្រីល្អ​ម្នាក់ ​បុករះ​គ្មានត្រា​ប្រណី​កាលពី​វេលាម៉ោង​១១​និង​​៣០នាទី​​យប់ ថ្ងៃទី​​៣១ មករា ​២០១១ ​លើ​​​មហា​វិថី​ម៉ៅសេទុង ​កែង​នឹង​វិថី​​លេខ​​១០៥ ស្ថិត​ក្នុង​​សង្កាត់​​​បឹង​ត្របែក​​ ខណ្ឌ​ចំការមន ។​

ទាក់ទិន​នឹង​​​ហេតុការណ៍​គ្រោះថ្នាក់​​ខាងលើ​នេះ តាមប្រភព​​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​​​​បាន​ឱ្យ​ដឹង​ថា ​មុនពេល​​កើតហេតុ​គេបាន​សង្កេត​​ឃើញ​រថយន្ត​​ស៊ុយ​ហ្ស៊ុយ​គី​​​​មួយគ្រឿង ​​ពណ៌ស្ករ ​ពាក់ស្លាក​លេខ ភ្នំពេញ 2H-0577 បើក​បរ​ដោយ​​នារី​​ម្នាក់ឈ្មោះ​​ហាក់ ស្រីពីន អាយុ​​២៥​ឆ្នាំ ​មាន​ទីលំនៅ​ផ្ទះ លេខ​​២៨១ ​វិថី​ព្រះ​​​​សុធារស សង្កាត់​​ទន្លេបាសាក់ ​ខណ្ឌ​ចំការមន បាន​បើក​បរ​ធ្វើ​ដំណើរ​​លើកំណាត់​​​មហាវិថី​​ម៉ៅសេទុង ក្នុង​ទិស​​ដៅ​​ពីលិចទៅ​កើត​លុះ​ដល់​ចំណុច​​ផ្លូវ​កែង​ជាមួយ​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​​បឹង​ត្របែក ខណ្ឌ​ចំការមន ក៏បុកជាមួយម៉ូតូម៉ាកសូនិក ពណ៌​ខៀវ ​រុញ​ទៅ​ផ្ទប់​​ជាមួយ​​​ធុង​​បំពង់ខ្យល់​​សំរាប់​បូម​ខ្យល់​​ម៉ូតូ កង់ និង​រថយន្ត​ របស់​ជាង​ប៉ះ​កង់​​ម្នាក់​ បណ្តាល​​ឱ្យ​​ម៉ូតូ​​ដួល​បះជើង​ច្រងាងៗ​​ផ្ទប់​​ជាប់​​ជាមួយ​​ធុងខ្យល់​​​ ខូចខាត​​ទាំងម៉ូតូ​ ទាំង​ធុង​​ខ្យល់ ។ ​​​​មនុស្ស​​២នាក់​ដែលជិះ​ម៉ូតូ​រួម​ដំណើរ​​​ជាមួយគ្នា​បានទទួលរង​របួស​ ធ្ងន់ ​ត្រូវ​បញ្ជូន​ទៅសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀត ។

​​​បន្ទាប់ពី​រថយន្ត​​ខាងលើ​នេះ ​​បុក​ម៉ូតូ​​​មួយ​គ្រឿង​ដួល​បះជើង​​ច្រងាងៗហើយ ស្រាប់តែ​​​អ្នក​​បើក​បរ​រថយន្ត​បាន​បន្ថែម​​ល្បឿន​ស្ទុះ​ទៅបុក​បង្គោល​​ ភ្លើង២​​​​ដើម​ទៀត​ ​បុក​រថយន្ត​​​២គ្រឿង​​មួយគ្រឿង​ម៉ាក​កាមរី ពណ៌​ឈាម​ជ្រូក​​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​​ CR-V ពណ៌ខ្មៅ ​ដែលម្ចាស់​​​ចត​​នៅស្ងៀម​​ពីមុខផ្ទះ​បណ្តាល​ឱ្យ​​ខូចខាត​​​យ៉ាង​ដំណំ​ ​រួចហើយ​ស្ទុះទៅបុកដើម​​អង្គាបុស្សពេញ​ទំហឹង​​ទើបឈប់ស្ងៀម​...។ To be continue!!!

http://kohsantepheapdaily.com.kh/art...31-210854.html