
ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវក្រុមក្មេងពាលពីរនាក់ព្រួតវាយចំនួនពីរព្រនង់បែក ក្បាលនៅក្នុងវង់រាំ ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៨ មករា វេលាម៉ោង១១ និង៣០នាទីយប់នៅភូមិកន្សោមអក ឃុំត្រពាំងរុន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រីឯជនរងគ្រោះឈ្មោះរាជ្យ រំភើប អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិប្ញស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ។
ជនរងគ្រោះប្រាប់ភ្នាក់ងារកោះសន្តិភាពថា កាលពីថ្ងៃទី២៨ មករា រូបគេបានទៅជប់លៀងក្នុងពិធីឡើងផ្ទះរបស់បងប្អូនជីដូនមួយនៅភូមិ កើតហេតុ ។ នៅម៉ោង១១ និង៣០នាទីយប់ម្ចាស់ធុងបាស់ចាក់បទញាក់ជាប់ៗ គ្នាមុនពេលបិទពិធីរាំរែក ។ ពេលនោះរូបគេបានចូលរាំសប្បាយ ស្រាប់តែមនុស្សពីរនាក់ ក្នុងនោះម្នាក់វាយរូបគេពីក្រោយមួយព្រនង់ចំក្បាល និងជនម្នាក់ទៀតវាយមួយព្រនង់ទៀតចំក្បាលលើចិញ្ចើមបណ្តាលឱ្យរបួសហូរ ឈាមស្រោចផ្ទៃមុខនិងដួលសន្លប់ ។ ភ្លាមនោះម្ចាស់ផ្ទះបញ្ជូនរូបគេទៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
នៅថ្ងៃទី២៩ មករា វេលាម៉ោង៨ព្រឹក ក្រុមសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលឃុំត្រពាំងរុនស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀត រត់គេចខ្លួនបាត់ តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ ហើយមិនអាចរត់គេចខ្លួនរហូតបានទេ ។ អ្នកភូមិកន្សោមអកនិយាយថា ពេលមានពិធីរាំកំសាន្តម្ចាស់ពិធីគួរតែសុំកំលាំងប៉ូលិសមកការពារ ដើម្បីកុំឱ្យក្មេងពាលចូលអុកឡុក ឬបង្កអំពើហិង្សាដល់ជនស្លូតត្រង់ ៕
http://kohsantepheapdaily.com.kh/art...31-020837.html