
ព្រះសីហនុ៖កញ្ញាដ៏ស្រស់ប្រិមប្រិយម្នាក់និងស្រ្តីជាម្តាយម្នាក់ ទៀតត្រូវបានក្រុមប្រជាពលរដ្ឋចាប់ឃាត់ខ្លួននិងអូសយកទៅប្រគល់ ឲ្យប៉ូលិសបន្ទាប់ពីស្រ្តីពីរនាក់ម្តាយកូនខាងលើ បានធ្វើសកម្មភាពលួចខ្វេះកាបូបលុយជនរងគ្រោះម្នាក់ខណៈពេលកំពុង ឈរតថ្លៃទំនិញក្នុងផ្សារ។ ករណីអំពើចោរកម្មខាងលើបានកើតឡើងកាលពីវេលាម៉ោង9និង10នាទី ព្រឹកថ្ងៃទី30មករាឆ្នាំ2011នៅក្នុងផ្សារពាណិជ្ជកម្មស្ថិតនៅ សង្កាត់លេខ2ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុរូប គាត់បានទៅផ្សារទិញទំនិញដូចសព្វដងនៅពេលកំពុងឈរនិយាយតថ្លៃ ជាមួយអ្នកលក់ស្រាប់តែជនសង្ស័យខាងលើបានដើរមកឈរក្បែររួច ប្រជ្រៀតពិតជាប់នឹងខ្លួនគាត់យ៉ាងខ្លាំងស្ទើរដួលឆ្លៀតពេលនោះជន សង្ស័យបានរូតកាបូបលុយយួរដៃរបស់គាត់ហើយយកដៃលូកចូលក្នុងកាបូប យកលុយ។ជនរងគ្រោះបាននិយាយទៀតថាក្នុងខណៈពេលជនសង្ស័យលូកដៃយក លុយគាត់ស្រាប់តែមានអ្នកលក់ដូរនៅក្បែរនោះឃើញទាន់ស្រែកបា្រប់ គាត់ខ្លាំងៗថាចោរខ្វេះកាបូបលុយភ្លាមនោះគាត់បានងាគទៅក្រោយចាប់ ដៃជនសង្ស័យបានភ្លាមៗនៅនឹងកន្លែង។ ប៉ូលិសមូលដ្ឋានបាននិយាយថា ជនសង្ស័យប្រព្រឹត្តអំពើចោរកម្មខាងលើនេះមានឈ្មោះកែវ ពិសីអាយុ18ឆ្នាំនិងម្តាយមានឈ្មោះភារ៉ាតអាយុ55ឆ្នាំ មានស្រុកកំណើតនៅភូមិភ្នំតូច ឃុំយោលទោងស្រុកភ្នំតូចខេត្តតាកែវ។ចំណែកជនរងគ្រោះមានឈ្មោះឆេង ផាតភេទស្រីអាយុ53ឆ្នាំមានមុខរបរជានាយិកាសាលាបឋមសិក្សាជាស៊ីម មានទីលំនៅក្នុងក្រុមទី13ភូមិ3សង្កាត់លេខ3ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ម្តាយកូនត្រូវបានប៉ូលិស សង្កាត់កសាងសំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
http://www.kampucheathmey.com/local-...-03-46-07.html