
ភ្នំពេញ ៖ តំបន់មានជម្លោះព្រំដែនស្ថិតនៅប្រាសាទព្រះវិហារជារបស់ខ្មែរ ប៉ុន្តែមានការចង់ បានដោយមិនចេះអៀនខ្មាសពីសំណាក់ពួកសៀមមួយដំបស្វានោះ ត្រូវបានមតិអន្តរជាតិ និងប្រ ទេសជាច្រើនគាំទ្រថា ប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់ព្រះរាជា ណាចក្រកម្ពុជាមិនអាចប្រកែកបាន។
កម្ពុជាថ្មី សូមរំលឹកពីមតិគាំទ្រខាងលើ របស់បក្សនយោបាយនៅអាស៊ី(ICAPP) ដែលតំណាងដោយបក្សនយោបាយកាន់អំណាច និងបក្សប្រឆាំងចំនួន ៨៩ បានជួបប្រជុំគ្នានៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២- ទី៣ ខែធ្នូ ឆ្នាំ២០១០ សម្រាប់មហាសន្និបាតលើកទី៦ របស់ខ្លួន។
មហាសន្និបាតលើកទី ៦ និងខួបលើកទី១០ បានផ្តោតជាសំខាន់លើបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ច បរិស្ថាន និងថាមពល ក៏ដូចជាយុទ្ឋសាស្រ្តដោះស្រាយជម្លោះនៅអាស៊ីផងដែរ។
បន្ទាប់ពីមហាសន្និបាតកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ គណៈប្រតិភូបានទៅធ្វើទស្សនកិច្ច តំបន់អង្គរ ក្នុងខេត្តសៀមរាប។ បន្ទាប់មក សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ បានទៅធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ ដែលជាស្នាដៃលេចធ្លោបំផុតនៃស្ថាបត្យកម្មខ្មែរ ដែលបានកសាងឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ (ដែលក៏ជាក្សត្រកសាងអង្គរវត្តផងដែរ) នៅលើពយ នៃកំពូលភ្នំដងរែក ក្នុងខេត្តព្រះវិហារ។ គណៈប្រតិភូទាំងអស់បានធ្វើការអះអាងឡើងវិញផងដែរនូវតម្លៃលេចធ្លោ ជាសាកល និងសារៈសំខាន់ជាអន្តរជាតិ ដែលភាពលេចធ្លោ និងអស្ចារ្យគ្មានពីរ របស់ប្រាសាទ នេះគឺវាស្របតាមនិយាមកាវប្បធម៌នៃអង្គការយូនីស្កូ ដែលធ្វើឲ្យបា្រសាទនេះត្រូវបានចុះ បញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០០៨។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងអស់បានសំដែងនូវការវាយតម្លៃ ខ្ពស់ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិក ប្រទេសកាណាដា។
សមាជិកទាំងអស់ក៏បានសំដែង នូវការពេញចិត្តទាំងស្រុងផងដែរជាមួយនឹងសេចក្តី សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែមិថុនា ឆ្នាំ១៩៦២ ដែលសម្រេចថា
ប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចប្រកែកបាន។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ក៏បានធ្វើការអំពាវនាវផងដែរ ដល់សហគមន៍ អន្តរជាតិ សម្រាប់ជំនួយបន្ទាន់ ដើម្បីយកមកធ្វើការជួសជុលឡើងវិញ អភិរក្ស និងការការពារប្រាសាទ៕
http://www.kampucheathmey.com/local-...60-icapp-.html