
ខេត្តកំពង់ចាម ៖ កំលាំងនគរបាលស្រុកជើងព្រៃបានសហការជាមួយនគរបាលស្រុក បាធាយបានតាមប្រមាញ់ជនសង្ស័យឈ្មោះ អាត ក្រឹម ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមិត្រាវភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ កាលពីវេលាម៉ោង៤ និង២១នាទី រសៀលថ្ងៃទី២៨ មករា ២០១១ ។ ដោយបានច្របាច់.កប្លន់យកម៉ូតូម៉ាកធុនសេ១២៥ ពណ៌ខ្មៅ១គ្រឿងស៊េរី២០០៦ របស់អ្នករត់ម៉ូតូឌុបយកទៅលក់នៅភ្នំពេញបាន លុយចំនួន៤០០ដុល្លារ ។
តាមលោកវរសេនីយ៍ត្រី ហេង វុទ្ធី អធិការនគរបាលស្រុកជើងព្រៃបានប្រាប់ឲ្យកោះសន្តិភាពដឹងថា អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ ទឹម ត្រា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នុង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ បានប្តឹងមកកាន់នគរបាល ស្រុកជើងព្រៃដើម្បីឲ្យជួយអន្តរាគមន៏កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ មករា ២០១១ តាមចាប់ចោរប្លន់ម្នាក់ដែលបានច្របាច់.កប្លន់ យកម៉ូតូធុនសេ១២៥មួយគ្រឿងទៅបាត់ ។
លោកអធិការនគរបាលស្រុកជើងព្រៃបានបន្តថា ដំបូងមានជនមិនស្គាល់មុខបានជួលម៉ូតូ ឌុប១គ្រឿងជិះចេញពីត្រង់ចំណុចព្រលានយន្ត ហោះរាជធានីភ្នំពេញកាលពីវេលាម៉ោង១២ថ្ងៃ ត្រង់ ថ្ងៃទី២៥ មករា ឲ្យឆ្ពោះមកកាន់កន្លែងឡឥដ្ឋមួយកន្លែងនៅខាងព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាលក្នុងតំលៃព្រមព្រៀងគ្នាចំនួន៣ម៉ឺនរៀល ។ ក្នុងខណះពេលដែលមកដល់បានចូលទៅហៅធៀបការ បន្ទាប់មកបានឡើងជិះម៉ូតូដដែលឆ្ពោះមកកាន់ ខេត្តកំពង់ចាមដោយបានថែមលុយចំនួន៣ម៉ឺនរៀលទៀត លុះពេលដែលឌុបមកដល់ត្រង់ភូមិរវាង ឃុំខ្នរដំបង ស្រុកជើងព្រៃ ជនមិនស្គាល់នោះបានច្របាច់.កប្លន់យកម៉ូតូ ទូរស័ព្ទដៃ១គ្រឿងម៉ាកណូគា ៣.២៥០កាបូបលុយ១ ក្នុងនោះមានលុយចំនួន ១២ម៉ឺនរៀលនិងអត្តសញ្ញាណប័ណ្ណ១សន្លឹក រួចជិះគេចចេញទៅបាត់ ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់អ្នករងគ្រោះរួចមករូបលោក (ហេង វុទ្ធី ) បានចាត់កំលាំងក្រោមឱវាទចុះទៅស្រាវជ្រាវជាបន្ទាន់ ដោយសហការជាមួយនិងនគរបាលស្រុកបាធាយនាថ្ងៃទី២៨ មករា ទើបចាប់បានជនសង្ស័យឈ្មោះ អាត ក្រឹម ដល់លំនៅឋានស្ថិតនៅភូមិត្រាវភ្នំ ឃុំតាំងក្រសាំង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អាត ក្រឹម បានឆ្លើយសារភាពថា នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៥មករា រូបគេបានជូលម៉ូតូម៉ាកធុនសេ១២៥ មួយគ្រឿងជិះចេញពីត្រង់ព្រលានយន្តហោះរាជធានីភ្នំពេញដោយមិនស្គាល់ម្ចាស់ អ្នករត់ម៉ូតូឌុបនោះទេ ឆ្ពោះមកកាន់ត្រង់កន្លែងឡឥដ្ឋស្ថិតនៅបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាលក្នុងតំលៃព្រមព្រៀងគ្នាចំនួន៣ម៉ឺនរៀល ។ បន្ទាប់មកបានឲ្យឌុបបង្ហួសមកកាន់ដល់ផ្លូវឡើងលើភ្នំជើងព្រៃទៅជ្រុងខាងកើត បានប្រហែល៧ទៅ៨គីឡូម៉ែត្រត្រង់កន្លែងស្ងាត់ ស្របពេលដែលម្ចាស់ម៉ូតូត្រូវបានគេទូរស័ព្ទចុច ចូលបានឈប់ម៉ូតូនិយាយឪកាសល្អបានវាយពី ខាងក្រោយដោយកណ្តាប់ដៃប្រតាយប្រតប់គ្នា ទៅវិញទៅមកចាប់ច្របាច់កបុរស់អ្នករត់ម៉ូតូឌុបរើបំរាស់មិនរួច។ ប្លន់យកបានទូស័ព្ទ១គ្រឿង ជិះម៉ូតូយកទៅលក់នៅផ្សារផ្អាវស្រុកបាធាយបានលុយចំនួន២០.០០០រៀលជិះទៅយក ឈ្មោះសៅ នៅឡឥដ្ឋបាក់ខែង ពេលដែលទៅ ផ្សារអូរឫស្សីបានជួបអ្នកទិញម៉ូតូលក់ត្រង់កន្លែងលាងរថយន្តមួយកន្លែងមិនស្គាល់បានលុយចំនួន ៤០០ដុល្លារឲ្យមកឈ្មោះសៅជាបក្សពួកអស់ប្រហែល១០០ដុល្លារដែរ ។ លោកអធិការនគរបាលស្រុកជើងព្រៃបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អាត ក្រឹម ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយនាព្រឹកថ្ងៃទី ៣០មករា ដើម្បីចាត់ការតាមច្បាប់និងស្រាវជា្រវតាមចាប់បក្សពួកម្នាក់ ទៀតនិងអ្នកទទូលផលនៃអំពើរប្លន់៕
http://kohsantepheapdaily.com.kh/art...30-205045.html