ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀត របួសធ្ងន់ បន្ទាប់ពីរថយន្តមួយគ្រឿង ដែលបើកបរ ដោយជនជាតិប៉ាគីស្ថាន បុកពេញមួយទំហឹង ខណៈដែលជនរងគ្រោះទាំង៣កំពុងតែបើក ម៉ូតូនៅតាមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៤ កែង ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូន ពេញ ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា រថយន្តបង្កហេតុ ខាងលើ ម៉ាកលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ ២ណ-០៨២៧ បើកបរដោយជន ជាតិប៉ាគីស្ថានពីរនាក់ក្នុងអាការៈស្រវឹង។ រី ឯជនរងគ្រោះដែលមានគ្នា៣នាក់នោះ ជិះ ម៉ូតូ ម៉ាក ជ១២៥ ពណ៌ខ្មៅមួយគ្រឿង មិន ស្គាល់ស្លាកលេខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ខណៈដែលជនរងគ្រោះទាំង៣ កំពុងតែបើក ម៉ូតូពីត្បូងទៅជើង ស្រាប់តែដល់កន្លែងកើត ហេតុ រថយន្តបង្កដែលបើកបរដោយជនជាតិ ប៉ាគីស្ថានពីលិចទៅកើតនោះ បុកពេញទំហឹង តែម្តង បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់និង ពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ។

បច្ចុប្បន្នរថយន្តនិងជនបង្កដែលមិនស្គាល់ អត្តសញ្ញាណនោះ ត្រូវបានឃាត់ខ្លួននិង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ រីឯសពរបស់ជនរងគ្រោះត្រូវបានដឹក យកទៅតម្កល់នៅវត្តទឹកថ្លា ខណៈដែល ជនរងគ្រោះពីរនាក់ផ្សេងទៀត ដែលរង របួសធ្ងន់នោះ កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ។

http://dap-news.com/index.php?option...news&Itemid=50