
កំពត ៖ គ្រាន់តែរយៈពេល៣ម៉ោងប៉ុណ្ណោះមានករណីស្លាប់មនុស្សដល់ទៅ២នាក់ ក្នុងស្រុកកំពង់ត្រាចប៉ុន្តែហេតុការណ៍កើតឡើងដោយឡែកពីគ្នានិងនៅ ក្នុងឃុំជាប់គ្នាហើយវាបានកើតឡើងទៅជាសោកនាដកម្មមួយប៉ប្រិច ភ្នែកព្រោះតែការធ្វេសប្រហែស។
ករណីដំបូងបានកើតឡើងនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ថ្ងៃទី២៨ខែមករាឆ្នាំ២០១១ដោយករណីនេះដោយសារតែមាន ការធ្វេសប្រហែសពីសំណាក់អាណាព្យាបាលបណ្ដាលឲ្យក្មេងប្រុសអាយុ៣ ឆ្នាំម្នាក់ស្លាប់ដោយសារលង់ទឹកស្រះក្បែរផ្ទះរបស់ខ្លួនស្ថិត ក្នុង ភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។នេះបើតាមការបំភ្លឺរបស់លោក ខូវ ស៊្រុន និងភរិយារបស់គាត់ឈ្មោះ ភូ វួយ ត្រូវជាឪពុកម្ដាយក្មេងរងគ្រោះ។
ដោយឡែកករណីមួយទៀតកើតឡើងព្រោះតែ ភាពធ្វេសប្រហែសដូចគ្នាដោយសារតែខ្សែភ្លើងឆក់យកជីវិត។ករណីនេះ បានកើតឡើងស្ថិតក្នុងពិធីបុណ្យមួយកន្លែងស្ថិតក្នុង ភូមិកំពង់ត្រាចមួយ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចនៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០១១វេលាម៉ោង១៥និង ១៥នាទី។
សមត្ថកិច្ចបានប្រាប់អោយដឹងថាបុរស ដែលខ្សែភ្លើងឆក់ស្លាប់នោះមានឈ្មោះ ស្រេង ប៊ុនសេងអាយុ៥១ឆ្នាំជានាយកសាលាអនុវិទ្យាល័យសិស្សល្អមានទីលំនៅ ភូមិកោះខ្លូត ស្រុកកំពង់ត្រាចខេត្តកំពត។សមត្ថកិច្ចបញ្ជាក់ថាបុរសរងគ្រោះក្រៅ ពីមានតួនាទីជាគ្រូបង្រៀនគាត់មានគ្រឿងឧបករណ៍ស៊ីឌីសម្រាប់ជួលផង ដែរហើយមុនពេលជួបហេតុការណ៍ដ៏អាក្រក់នេះក្រោយពីបានតម្រៀបធុងបាស រួចរាល់គាត់ក៏បានពង្រាយខ្សែភ្លើងដើម្បីភ្ជាប់ចរន្តចូលក្នុង ម៉ាស៊ីនចាក់ស៊ីឌីហើយខណៈពេលនោះគេឃើញជនរងគ្រោះយកដៃកាន់ខ្សែ ភ្លើងមេតែពុំបានបិតបារ៉ែតភ្លើងទេលុះរាវយកខ្សែបានបន្តិចដោយ ពុំបានភ្ជាប់ផងស្រាប់តែរូបគាត់ត្រូវខ្សែភ្លើងឆ្លងឆក់ស្លាប់ មួយរំពេចតែម្ដង។
ចំពោះករណីស្លាប់២នាក់ក្នុងហេតុការណ៍ ផ្សេងគ្នានេះសុទ្ធសឹងជាការធ្វេសប្រហែសមួយដែលអ្នកផងទាំងពួង គួរតែប្រុងប្រយ័ត្នដូចករណីក្មេងលង់ទឹកស្លាប់ក៏ជាកត្តាគិតមិន ដល់ពីសំណាក់អាណាព្យាបាលព្រោះតែការបណ្ដែតបណ្ដោយឲ្យកូនចៅតូចៗ ដើរលេងផ្ដេសផ្ដាសដោយពុំបានមើលថែឲ្យបានដិតដល់។ហើយចំពោះករណី ឆក់ខ្សែភ្លើងស្លាប់ក៏ជាបញ្ហាមួយខ្វះការប្រុងប្រយ័ត្នមើលស្រាល ផ្នែកកិច្ចការដោយអាងថាខ្លួនស្ទាត់ជំនាញលើមុខរបរនេះស្រាប់ទៅ ហើយទើបពុំបានចាប់អារម្មណ៍លើករណីគ្រោះថ្នាក់ជាយថាហេតុ។
http://www.kampucheathmey.com/local-...-09-43-21.html