
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តម៉ាកមែរសឺដេសមួយគ្រឿងបើកបុកពេញទំហឹង បណ្តាលឱ្យប៉ើងខ្ទាតចេញពីម៉ូតូចំងាយប្រមាណជាង៣០ម៉ែត្រ និងបានស្លាប់ភ្លាមៗ រីឯម៉ូតូរបស់គាត់បានជាប់ពីក្រោមរថយន្ត ហើយត្រូវរថយន្តអូសទៅជាមួយចំងាយជាង៥គីឡូម៉ែត្រ ទើបត្រូវកំលាំងប៉ូលិសខណ្ឌដង្កោ ដេញតាមចាប់បាន និងឃាត់ខ្លួនអ្នកបើកបរនាំយកទៅសាកសួរ ។ ពេលនោះគេឃើញម៉ូតូនៅតែជាប់ក្រោមរថយន្តដូចគេចងផ្អោបជាប់ គ្នាមិនរបូតទៅណាឡើយ ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើងកាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ មករា នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តបង្កគ្រោះថ្នាក់នោះ ម៉ាកមែរសឺដេស ស៊េរីS320 ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ ១.២.០៥៦៧ បើកបរដោយបុរសឈ្មោះយៀម រឿន អាយុ២៥ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិឋានន្តរស័ក្តិព្រិន្ទបាលឯក មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ ត្រូវប៉ូលិសឃាត់ខ្លួន ។ ចំណែកឯបុរសរងគ្រោះឈ្មោះណុប ណែម អាយុ៤៥ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវរថយន្តបុក និងកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ហើយម៉ូតូរបស់គាត់ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ត្រូវខូតខាតទាំងស្រុង ដោយសារតែរថយន្តអូសរាប់ពាន់ម៉ែត្រ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅរកផឹកកាហ្វេនៅហាងមួយនៅ ក្បែរកន្លែងកើតហេតុនោះ ។ លុះជិះទៅដល់ផ្លូវជាតិលេខ៣ បំរុងបត់ម៉ូតូឆ្លងផ្លូវទៅហាងកាហ្វេ ក៏ស្រាប់តែរថយន្តបង្កខាងលើបើកបរយ៉ាងលឿនក្នុងទិសដៅពី ត្បូងទៅ ជើងមកដល់ល្មម ហើយក៏បុកពេញទំហឹងតែម្តង ។ ប្រភពដដែលបន្តថា ពេលនោះគេឃើញបុរសរងគ្រោះផ្លោងទៅមុខចំងាយប្រមាណជាង៣០ម៉ែត្រ ហើយបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកឯរថយន្តមិនបានឈប់មើលទេ ក្រោយការបង្កបានបន្ថែមល្បឿនទៅមុខកាន់តែលឿនថែមទៀត ដោយអូសទាំងម៉ូតូរបស់ជនរងគ្រោះដែលជាប់ខាងក្រោមទៅជាមួយផង ។ ពេលនោះកំលាំងប៉ូលិសខណ្ឌដង្កោ បានជិះម៉ូតូដេញតាមបណ្តើរប្រកាសតាមវិទ្យុទាក់ទងឱ្យគោលដៅខាង មុខស្ទាក់បណ្តើរ ព្រមទាំងបាញ់គំរាមឱ្យឈប់ផងដែរ ។ ប៉ុន្តែរថយន្តនោះមិនព្រមឈប់រឹតតែបន្ថែមល្បឿនកាន់តែលឿន ឡើងៗ រហូតដល់ត្រង់ចំណុចមុខបន្ទាយទ័ពវិស្វកម្មអគ្គបញ្ជាការជិតរង្វង់ មូលថ្នល់បំបែកចោមចៅ ចំងាយប្រមាណជាង៥គីឡូម៉ែត្រ ពីកន្លែងកើតហេតុទើបប៉ូលិសតាមទាន់ និងឃាត់បាន ។
ប្រភពដដែលបញ្ជាក់ថា ក្រោយពេលចាប់បាន ប៉ូលិសឃាត់អ្នកបើកបរនាំយកទៅកាន់អធិការដ្ឋានដើម្បីសាកសួ រ បន្ទាប់មកបញ្ជូនទាំងម្ចាស់ និងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះត្រូវគេដឹងថា ជាមនុស្សពិការដៃ និងជើ់ងដោយសារជំងឺឃ្លង់ ត្រូវបានក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕
http://kohsantepheapdaily.com.kh/art...30-035625.html