ភ្នំពេញ*៖ ប្រភពព័ត៌មាន ពីសមត្ថកិច្ច ខណ្ឌចំការមន បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ២ និង ១៥ នាទីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១១ នេះ មានករណីវាយបំបែក កញ្ចក់រថយន្ត រួចយកសាំងចាក់ដុត នៅមុខផ្ទះលេខ ៣៨ ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន ។

ប្រភពបានបន្តថា រថយន្តដែលទទួលរងយ៉ាងធ្ងន់ធ្ងរ ពីការចាក់សាំងដុតនេះ ម៉ាក ឡង់គ្រីស័រស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ ២ គ២៥៤២ ត្រូវបានជនសង្ស័យ ២ នាក់ ជិះម៉ូតូ ១ គ្រឿង មក វាយបំបែកកញ្ចក់ រួចយកសាំងមួយដបចាក់ដុតតែម្តង ។ សមត្ថកិច្ចបាន បន្តថា ម្ចាស់រថយន្តខាងលើ មានឈ្មោះ ឡី ណាវី ភេទប្រុស ហើយតាមការសន្និដ្ឋានជាជំហានដំបូង របស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ អាចជារឿងគំនុំ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមចាប់ ជនសង្ស័យទាំង ២ នាក់ រីឯរថយន្ត ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

http://dap-news.com/index.php?option...news&Itemid=50