
ភ្នំពេញកៈ កម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌសែនសុខ ដោយមានកិច្ចសហការពីសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១នេះ បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិត្រពាំងឈូក មុខមន្ទីរពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៩នាក់។
ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌសែនសុខ បានឱ្យដឹងថា សមត្ថកិច្ចកំពុងតាមប្រម៉ាញ់មេខ្លោង ចែកចាយ និងប្រើប្រាស់គ្រឿងញៀនមានឋារន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដែលត្រូវបានគេអះអាងថា ស្ថិតនៅក្នុងសកម្មភាពចែកចាយគ្រឿងញៀន។
សម្រាប់ការឃាត់ខ្លួនមនុស្សចំនួន៥នាក់ នៅមុខមន្ទីរពេទ្យលោកសង្ឃត្រូវបានសមត្ថកិច្ចអះអាងថា ទី១.ឈ្មោះ ហ៊ាន ភក្ត្រា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២. ឈ្មោះ សុខ ចន្នី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី៣. ឈ្មោះ ជឹម សំបាន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ, ទី៤. ឈ្មោះ ញែម ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា និងទី៥. ឈ្មោះ ស៊ុន វណ្ណា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តថា ក្រោយពីមានការបង្ក្រាប និងឃាត់ខ្លួនអ្នកចែកចាយ គ្រឿងញៀន -នៅមុខមន្ទីរពេទ្យលោកសង្ឃ កម្លាំងសមត្ថកិច្ចបានតាមប្រម៉ាញ់រហូតដល់មាន ការឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀន ៤នាក់ផ្សេងទៀត ក្នុងនោះប្រុស៣នាក់ ស្រីម្នាក់នៅសណ្ឋាគារម៉ារ៉ាឌី បន្ទប់លេខ១២ ជាន់ទី៣ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ។
ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចអះអាងថា រឹបអូសម៉ូតូបាន២គ្រឿង និងថ្នាំញៀនបាន៣កញ្ចប់។ បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួនអ្នកនៅពីក្រោយខ្នងថែ មទៀត ដែលត្រូវបានសមត្ថកិច្ចលួចបង្ហើបថា ជាមន្ត្រីយោធាពាក់ផ្កាយ១។
http://dap-news.com/index.php?option...news&Itemid=50