ព័ត៌មានកីឡា៖ កំពូលអ្នកប្រដាល់មិនដែលចាញ់ ជនជាតិអាមេរិក Floyd Mayweather កាលពីម្សិលមិញបាន សម្រេចគោលបំណងក្នុងឆាកជីវិត ដោយបានបំបែកកំណត់ត្រា ៤៩ប្រកួត មិនឲ្យចាញ់ មុនពេលចូលនិវត្ដ។
Floyd Mayweather កាលពីម្សិលមិញ បានយកឈ្នះដៃគូរចុងក្រោយទី ៤៩ គឺកីឡាករ Andre Berto ក្រោមលទ្ធផលពិន្ទុ ១២០-១០៨, ១១៨-១១០ និង ១១៧-១១១។ ស្ថិតក្រោមលទ្ធផលជោគជ័យ និង សម្លេងអបអរសាទរ Floyd បានប្រកាសថា Andre Berto គឺជាដៃគូរចុងក្រោយបង្អស់ មុនពេលគាត់សម្រេចចិត្ដដើរចេញពីវិស័យកីឡា ហើយគាត់ក៏នោតែជាកីឡាករ ខ្លាំងជាងគេ។ ស្របពេលនោះផងដែរ អ្នកប្រដាល់ជនជាតិហ្វីលីពីន ក៏បានបង្ហាញពីអារម្មណ៍ខ្លួន ផងដែរនៅរាត្រីនោះតាមរយៈ បណ្ដាញសង្គម Instagram ដោយថា តើខ្ញុំអាចធ្វើអ្វីបាន ខណៈដែលមានអារម្មណ៍ធុញទ្រាន់ដូច្នេះ ។
ជាការពិតណាស់ បើរំលឹកឡើងវិញ អំពីការប្រកួតរវាង ប៉ាក់គីអៅ នឹងFloyd ពេលនោះពិតជាគួរឲ្យ សោកសង្រែកជាខ្លាំង ចំពោះលទ្ធផល និងទង្វើរអ្នកគ្រប់គ្រង ដោយមានការធ្វេសប្រហែស។ Floyd មានឱកាសប្រាស់ការចាក់ថ្នាំមុនពេល ប្រកួត ចំណែក ប៉ាក់គីអៅ គ្មានឱកាសបើសូម្បីលេបថ្នាំព្យាបាលរបួសស្មាក៏ត្រូវ NSAC ហាមឃាត់។ ប៉ុន្ដែទន្ទឹមនឹងការសោកស្ដាយនេះ NSAC ក៏បានទើបតែចេញសេចក្ដីថ្លែងការណ៍ថ្មីមួយដែរថា Floyd បានប្រព្រឹត្ដខុស ល្មើសនឹងច្បាប់ប្រកួត ដោយហ៊ានចាក់ថ្នាំមុនពេលប្រកួត ចំនួន ៦ម៉ោង ដោយគ្មានការសុំអនុញ្ញាត ចំណែក USADA ក៏ហ៊ានអនុញ្ញាត ដល់ Floyd ធ្វើយ៉ាងនេះដែរ យ៉ាងហោចណាស់ គេគួរតែ ផ្ដល់ដំណឹងនេះមកខាងយើងមុនបន្ដិចដែរ មុនពេលសម្រេចចិត្ដ។ ប៉ាក់គីអៅ បានត្រូវហាមឃាត់ មិនឲ្យប្រើប្រាស់ថ្នាំព្យាបាលរបួស បើសូម្បីមួយពេលចុងក្រោយមុនការប្រកួត ។ ផ្អែកតាមការ លើកឡើង របស់ NSAC តើអាចគិតបានទេ ថា ឱកាសនៃការប្រកួតរវាងអ្នកទាំងពីរ ពិតជាកើតមានមែន ខណៈដែល Floyd បានសម្រេចចិត្ដប្រកាសខ្លួនចូលនិវត្ដហើយនោះ ។
គូសបញ្ញាក់ផងដែរថា Floyd អាចយកឈ្នះ Andre Berto ដែលជាដៃគូរប្រកួតចុងក្រោយ ហើយតាំងខ្លួនជាអ្នកខ្លាំង មិនដែលចាញ់ទាល់តែសោះ ប៉ុន្ដែសម្រាប់ការស្ទង់មតិពីប្រិយមិត្ដរបស់ គេហទំព័រ Mirror បានបង្ហាញថា ៧៥ ភាគរយ គឺមិនគាំទ្រទេដែរ ថា Floyd គឺ ជាកីឡាករខ្លាំងក្នុងវស័យកីឡាប្រដាល់ ។


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror & irishexaminer