យោងតាម ប្រភពព័ត៌មាន ណីណ នៅថ្ងៃ សៅរ៍ ទី ២៩ ខែ មករា នេះបានឱ្យដឹងថា ក្រោយពីមានព័ត៌មានលេចឮថា មានក្រុម អាវលឿងត្រៀមសំរុកចូល ដុតស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បន្ទាប់ពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ ចាប់ផ្តើមឡើងកំដៅសារជាថ្មីនៅព្រឹកថ្ងៃ សៅរ៍នេះ កងកម្លាំងសមត្ថកិច្ចសៀមបានយករបាំងដែកជាច្រើនផ្ទាំង ដាក់បាំងនៅមុខស្ថានទូតកម្ពុជា ប្រចាំក្រុងបាងកក ហើយបានត្រៀមកងកម្លាំងប្រដាប់អាវុធ និង កងរក្សាសន្តិសុខត្រួតពិនិត្យស្ថានការណ យ៉ា៍ងតឹងរឹងគ្រប់ពេលវេលា ព្រោះខ្លាចក្រុមជ្រុលនិយមអាវលឿង មកធ្វើការអុកឡុង ដោយថ្ងៃនេះជាថ្ងៃឈប់សំរាករបស់មន្ត្រីស្ថានទូត។

គួរបញ្ជាក់ផងដែរថា កម្ពុជា-ថៃ ចាប់ផ្តើមមានភាពតានតឹងសារជាថ្មី ចាប់តាំងជនជាតិសៀម៧នាក់ បានចូលក្នុងទឹកដីកម្ពុជាខុសច្បាប់ ត្រូវទាហានកម្ពុជា ធ្វើការឃាត់ខលួនការលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០កន្លងទៅនេះ។

http://dap-news.com/index.php?option...rld&Itemid=457