ភ្នំពេញ: ស្ថានភាព​ប្រឈម​នៅ​ចំនុច​ព្រំដែន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ ស្ថិតនៅ​ក្នុង​សភាព​ទ្រឹង​ដដែល​រហូត​មកដល់​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មករា​នេះ ។​កងទ័ព​ទាំង​សងខាង​បាន​រក្សា​ភាព​ប្រុង​ជើង​ការណ៍​នៅលើ​ចំណែក​ទឹកដី​រៀងៗ​ ខ្លួន​។​ចំណែក​កងទ័ព​កម្ពុជា​បាន​ព្រមាន​ទុកជាមុន​ថា បើ​ទាហាន​សៀម​ហ៊ាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នោះ​នឹង​ទទួល​នូវ​ ការកំទេច​។​

​ ​សេចក្តីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះ​វិហារនា​ម៉ោង​៩​ព្រឹក​ថ្ងៃ ​ទី​២៩ មករា​នេះ​បានឲ្យដឹងថា ស្ថានភាព​យោធា​ចាប់​តាំងពី​ចំនុច​ប្រាសាទ​តា​មាន់ តា​ក្របី នៃ​ខេត្ត​ឧត្តរមានជ័យ​រហូត​មកដល់​ចំនុច​ប្រាសាទព្រះវិហារនៃ​ខេត្ត​ព្រះវិហារ ​បាន​ស្ថិតនៅក្នុង​សភាព​ដដែល ដែល​ទាំងសងខាង​មិនមាន​អ្វី​ប្រែប្រួល​។​ប៉ុន្តែ​ខាង​កម្ពុជា​បាន​ប្រុង ប្រយត្ន័​ខ្ពស់​ដោយសារតែ​ទាហាន​សៀម​ទាំងនោះ​តែងតែ​បង្កហេតុ​មិន​ឲ្យដឹង​ជា​ មុន​។​ដោយឡែក​គ្រឿង​សព្វាវុធ​យោធា​ធុន​ធ្ងន់​ដែល​មាន​រថក្រោះ រថពាសដែក កាំជ្រួច​ប្រតិកម្ម បាន​ទៅ​ដល់​ខេត្ត​សៀមរាប​ហើយ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៩ ខម​ករានេះ ហើយ​គេ​រំពឹងថា​នឹង​ទៅដល់​ចំនុច​គោលដៅ​នា​ព្រឹក​ថ្ងៃ​ដដែលនេះ​ដែរ​។​
​ ​មន្ត្រី​យោធា​នៅ​ទិស​ប្រាសាទ​ព្រះវិហារ បាន​និយាយថា រហូតមកដល់​ពេលនេះ​មិនទាន់​មាន​ការជួបគ្នា​ណាមួយ​រវាង​មេទាហាន​នៃ​ប្រទេស​ ទាំង​ពីរ​ក្នុង​ទិសនេះ​ទេ ហើយ​ខាង​សៀម​ដែល​គំរាម​និង​ទាមទារ​ឲ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញពី​វត្ត​កែវ​ សិក្ខា​គី​រី​ស្វា​រៈកា​លពី​ម្សិលមិញ​(២៨​មករា​)​ក៏​មិនទាន់​មាន​ការទាមទារ​ អ្វី​ជា​ថ្មី​ដែរ​បន្ទាប់​ពី​ខាង​កម្ពុជា​បានបញ្ជាក់​ច្បាស់​ថា គ្មាន​ការដកចេញ​ព្រោះ​ជា​ទឹកដី​និង​វត្ត​របស់​ខ្មែរ​។​មន្ត្រី​រូបនោះ​បាន​ បន្តទៀតថា យើង​បាន​ព្រមាន​ទុន​ជាមុន​ហើយ​ថា បើ​ទាហាន​សៀម​ហ៊ាន​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នោះ​កងទ័ព​កម្ពុជា​នឹង​ ប្រើ​សិទ្ធ​ស្វ័យការពារ​ខ្លួន​និង​ការពារ​បូរណភាព​ទឹកដី​។​
http://cen.com.kh/localnews/show_det...ExNmE4MGE0MjY2