ព័ត៌មានកីឡា៖ កំពូលកីឡាករប្រដាល់មិនដែលចាញ់ ជនជាតិអាមេរិក Floyd Mayweather និង កីឡាការិនីបោកច្របាប់ Ronda Rousey ដែលមិនធ្លាប់មានប្រវត្ដិចាញ់ដូចគ្នា បានប្រទាក់ពាក្យសម្ដី យ៉ាងខ្លាំងក្លា ចាប់តាំងពី ពានរង្វាន់កីឡាករឆ្នើមត្រូវបានធ្លាក់ទៅលើ Ronda Rousey ។
ស្ថិតក្នុងឱកាសពិធីទទួល ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ កីឡាការិនី Ronda Rousey បានលើកឡើងពីទុក្ខលំបាកជាច្រើនរបស់កញ្ញា ដែលស្ដែងចេញពីទង្វើររបស់ Floyd កន្លងមកធ្លាប់មើលងាយមនុស្សស្រីដូចជារួមកញ្ញាជាដើម។ Ronda Rousey ត្រូវបាន Floyd អះអាងថាមិនធ្លាប់បានស្គាល់នោះទេ កន្លងមក ដោយជាសមាសភាព អាជីពអ្នកកីឡាដូចគ្នាមុនពេលឈរឈ្មោះប្រជែងដណ្ដើមពានរង្វាន់ រហូតមកទល់ពេលនេាះកញ្ញាបានក្លាយជាម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ ហើយក៏ឆ្លៀតបោះពាក្យសម្ដី ខ្លាំងៗតបទៅវិញ ចង់ដឹងពីអារម្មណ៍ពិតរបស់ Floyd ក្រោយបរាជ័យ ដណ្ដើមយកពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ត្រូវធ្លាក់លើមនុស្សស្រី ដែល Floyd អះអាងថាមិនធ្លាប់បានស្គាល់។
Floyd Mayweather កាលពីថ្ងៃព្រហស្បត្ដិ៍ បានធ្វើសន្និសិតការសែតថ្លែងពីការជ្រើសរើស គូរប្រកួតចុងក្រោយ មុនពេលចូលនិវត្ដ ហើយក៏ឆ្លៀតឱកាស គាស់រំឭកពីពាក្យសម្ដីដែល Ronda Rousey បានលើកឡើង កាលពីទទួលពានរង្វាន់ប្រចាំឆ្នាំ ដោយតប ទៅវិញថា ខ្ញុំមិនទាន់ឃើញមាន កីឡាករ កីឡាការិនីផ្នែក បោកច្របាប់ អាចរកចំណូលបានរហូតដល់ទៅ ៣០០ លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣០ នាទីនោះទេ ប្រសិនជានាង អាចធ្វើបាន ចាំពេលនេាះ ចាំហៅឈ្មោះខ្ញុំ Floyd Mayweather ។
គួសបញ្ជាក់ផងដែរថា Floyd កាលពីព្រឹត្ដិការណ៍ប្រកួតជាមួយ ប៉ាក់គីអៅ អាចរកចំណូលបាន រហូតដល់ទៅ ជាង ៣០០ លានដុល្លារ ខណៈដែលបាក់គីអៅ អាចរកបានត្រឹមតែ ជាង ២០០ លានដុល្លាបន្ដិចបន្ដូចប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ គឹ Floyd បានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងចំណោមអាជីពវិស័យកីឡា ដែលអាចរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ ២០១៥ ។



ដោយ៖ អឿ អ៊ុយ
ប្រភព៖ bleacherreport