បាត់ដំបង​ ៖ សព​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ស្ថាន​ភាព​មាន​ឈាម​ហូរ​នៅ​កណ្ដាល​វាល​ស្រែ​ឆ្ង ាយ​ដាច់​ស្រយាល​។ចំណុច​វាល​ស្រែ​មួយ​ពាន់​ស្ថិត​ក្នុង​ភូមិ ​ជ្រៃ​កោង​សង្កាត់​ស្លា​កែត​ក្រុង​បាត់ដំបង​គឺ​ជា​ទី​តាំង​ដែល​ក្រុម​ហ៊ុន​ ស៊ិន​ទ្រី​ចាក់​សំរាម​ចោល​នៅ​ទី​នោះ​។លុះ​នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​ ២៨​ខែ​មករា​ឆ្នាំ​២០១១​ក្រុម​ក្មេង​រើស​អេត​ចាយ​បាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ ក៏​បាន​ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​ដេក​ស្លាប់​នៅ​ក្បែរ​ផ្លូវ​ជាប់​មាត់​ ប្រឡាយ​ដែល​នៅ​យ៉ាង​​ឆ្ងាយ​ពី​ភូមិ​របស់​ប្រជា​ពលរដ្ឋ​។

លោក​ ហ៊ុន​ សាលី​អាយុ​៤៤​ឆ្នាំ​ជា​ឪពុក​របស់​យុវជន​រង​គ្រោះ​រស់​នៅ​ភូមិ​ចំការ​សំរោង​១ ​សង្កាត់​ចំការ​សំរោង​បាន​រៀប​រាប់​ថា​កូន​ប្រុស​របស់​គាត់​មាន​ឈ្មោះ​ ជា ចាន់​រ៉ា​អាយុ​១៩​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​នេត​យ៉ង់​។ពាក់ ​ព័ន្ធ​និង​រឿង​គ្រោះ​ថ្នាក់​នេះ​លោក​មិន​សម្រក់​ទឹក​ភ្នែក​ឡើយ​ដោយ​សារ​តែ​ កូន​នេះ​វា​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​សោះ​គឺ​វា​តែង​តែ​ដើរ​អាវ៉ា​សែ​ ជា​មួយ​បក្ខ​ពួក​មួយ​ចំនួន​ដែល​រៀន​នៅ​សាលា​នេត​​យ៉ង់​ផង​និង​សាលា​ព្រះ​ មុនីវង្ស​ផង​បើ​គិត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​១​ខែ​ហើយ​ដែល​វា​មិន​ ចូល​ផ្ទះ​ទាល់​តែ​សោះ​។

ដោយ​ឡែក​ប្រជា​ពលរដ្ឋ​បាន​បំភ្លឺ​ថា​កាល​ ពី​ល្ងាច​ម្សិល​មិញ​គាត់​បាន​ឃើញ​មាន​យុវជន​មួយ​ក្រុម​នាំ​គ្នា​ផឹក​ស៊ី​នៅ​ ម្ដុំ​នោះ​រហូត​ដល់​យប់​លុះ​ព្រឹក​ឡើង​ក៏​មាន​ការ​ប្រទះ​ឃើញ​សព​មនុស្ស​ ស្លាប់​តែ​ម្តង​។ក្រោយ​ពី​ធ្វើ​ការ​ត្រួត​ពិនិត្យ​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ ​ថា​សព​នេះ​ស្លាប់​ផ្កាប់​មុខ​ហើយ​នៅ​ក្បែរ​សព​មាន​កូន​កាំបិត​មួយ​ដែល​បាក់ ​ចុង​ព្រម​ទាំង​ស្នាម​ឈាម​ស្រក់​លើ​ស្មៅ​និង​ផ្លូវ​មាន​ចម្ងាយ​ប្រហែល​៥០​ ម៉ែត្រ​ពី​កន្លែង​ជន​រងគ្រោះ​ស្លាប់​។ចំណែក​នៅ​លើ​ខ្លួន​ប្រាណ​របស់​ជន​រង​ គ្រោះ​មាន​ស្នាម​ចាក់​និង​កូន​កាំបិត​នេះ​ជា​ច្រើន​កន្លែង​។

ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​ ជំនាញ​ឃើញ​ថា​តាម​ស្នាម​ឈាម​ក៏​មាន​ស្នាម​ប្រតាយ​ប្រតប់​ព្រម​ទាំង​បន្សល់​ ទុក​ស្បែក​ជើង​២​សម្រាប់​ផង​ប៉ុន្តែ​ពេល​នេះ​ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​ កោសល្យវិច័យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​គ្រាន់​តែ​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ករណី ​នេះ​យ៉ាង​ណា​នោះ​ឡើយ​។

http://www.kampucheathmey.com/local-...-08-19-02.html