
ភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់ ដែលត្រូវបានជនចាប់ជំរិត កាលពីព្រលប់ថ្ងៃទី ២៧ ខែមករានោះ ត្រូវបានក្រុមចាប់ជំរិតដឹកយកទៅដល់ក្រុងព្រះសីហនុ ដោយបង្ខាំងទុកនៅក្នុងសណ្ឋាគារខ្សាច់មាស ដោយមានបិតស្កត់មាត់ ចងស្លាបសេក បង្ខាំងទុកនៅក្នុងបន្ទប់។ ក្រុមជនចាប់ជំរិតនោះបាន គម្រាមទារប្រាក់ពីម្ដាយជនរងគ្រោះចំនួន១៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា និស្សិតស្រីដែលត្រូវបានគេចាប់ជំរិតមានឈ្មោះ ចេង សោភា អាយុ១៩ឆ្នាំ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានគេចាប់ ជំរិតរុញបញ្ចូលក្នុងរថយន្តរបស់នារីរងគ្រោះម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2M8315 ពណ៌ទឹក ប្រាក់ ខណៈពេលដែលនារីរងគ្រោះចេញពីសាលា រួចដឹកបញ្ជូនទៅឃុំខ្លួននៅក្នុងបន្ទប់លេខ១២១ សណ្ឋាគារខ្សាច់មាស ក្រុងនិងខេត្តព្រះសីហនុ ដោយ ជំរិតទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះចំនួន១៥ម៉ឺនដុល្លារ អាមេរិក ជាថ្នូរនឹងការដោះលែង។
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចតាមប្រផាប់ចាប់ប្រភីងចាប់បាន នៅក្បែរផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ករណីចាប់ក្មេងស្រីម្នាក់ឈ្មោះចេង សោភា អាយុ១៩ឆ្នាំ ជានិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ជំរិតទារប្រាក់ចំនួន១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ការចាប់ខ្លួននេះក្រោយពីសមត្ថកិច្ចបានរៀបចំផែន ការដើម្បីឲ្យម្ដាយក្មេងស្រីរងគ្រោះ យក ប្រាក់ខ្មោចទៅប្រគល់ឲ្យជនល្មើស តាមការជំរិតចំនួន១៥ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ក្មេងស្រីរងគ្រោះឲ្យមានសេរីភាពឡើងវិញ។ ក្រុមជនល្មើសចាប់ជំរិតបានដឹកនារីរងគ្រោះទៅចងដៃបិទស្កត់ មាត់ និងចងស្លាបសេក នៅក្នុងសណ្ឋាគារខ្សាច់មាស ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០១១។ បន្ទាប់មកក្រុមជនល្មើសបានត្រឡប់មកភ្នំពេញវិញ ដោយមានកាន់លេខទូរស័ព្ទក្មេងស្រីរងគ្រោះ និងមានសោរថយន្តបាឡែនរបស់ជនរងគ្រោះផងដែរ ដើម្បីមកទទួលប្រាក់ពីម្ដាយជនរងគ្រោះ។ ប៉ុន្តែការមកទទួលយកប្រាក់១៥ម៉ឺនដុល្លារនេះ ដូចមកចូលខ្លួនឲ្យសមត្ថកិច្ចចាប់តែ ម្ដង។សមត្ថកិច្ចកំពុងសាកសួររកអត្តសញ្ញាណ និងបក្ខពួកជនដៃដល់ ដែលបានចាប់ជំរិតក្មេងស្រីរងគ្រោះនោះជាបន្តទៀត៕
http://www.kampucheathmey.com/local-...-06-17-18.html