
បាងកក៖ តាមសេចក្តីរាយការណ៍ពីគេហទំព័រព័ត៌មានថៃ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា បានតម្រូវឲ្យកម្ពុជាដកចេញនូវទង់ជាតិកម្ពុជា ប្រសិនបើទង់ជាតិខ្មែរត្រូវបានបង្ហូតនៅលើវត្ត កែវសិក្ខាគិរីស្វរៈ។
យោងតាមគេហទំព័របាងកក ប៉ុស្តិ៍ ដែលបានស្រង់សម្តីរបស់លោក អាភីស៊ីត នៅពេលត្រូវបានសាកសួរពីបញ្ហានេះ បាននិយាយថា៖
មានសេចក្តីរាយការណ៍មកថា កម្ពុជាបានបង្ហូតទង់ជាតិនៅលើវត្តកែវសិក្ខាគិរីស្វរៈ បន្ទាប់ពីផ្ទាំងសិលាចារឹកត្រូវបានបំផ្លាញចោល។
លោក អាភីស៊ីត ដែលត្រូវបានបាងកក ប៉ុស្តិ៍ ស្រង់សម្តីនោះ បានថ្លែងថា៖
ប្រសិនបើរឿងនេះជាការពិត គេត្រូវតែដកទង់ជាតិនោះ [ទង់ជាតិកម្ពុជា]នោះចេញ។
បាងកក ប៉ុស្តិ៍ ក៏បានរាយការណ៍បន្តថា លោក អាភីស៊ីត បានថ្លែងថា៖
ជាការពិត យើងនឹងត្រូវរាយការណ៍បញ្ហានានាទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ឲ្យបានជ្រាបថា ប្រសិនបើគណៈកម្មាធិការនេះចង់ដំណើរការការគ្រប់គ្រងតំបន់នៅក្នុង ជម្លោះនេះ ភាពតានតឹង និងជម្លោះដ៏ធ្ងន់ធ្ងរ នឹងកើតឡើង៕
http://khmer.phnompenhpost.com/index...ion&Itemid=102