ព្រះវិហារ៖ នេះ ​គឺ​ជា​ស្លាក​អក្សរ​​របស់​ទាហាន​ថៃ ដែល​បាន​លើក​ដាក់​នៅ​តំបន់​ព្រំ​ដែន​សម្បុក​ឃ្មុំ នៅ​ជិត​ប្រាសាទ​​ព្រះវិហារ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៦ មករា​ នៅ​ពេល​ពួក​ទាហាន​ឈុត​ខ្មៅ​ និង​ឈុត​ប៉ារ៉ា​សៀម បាន​លើក​គ្នា​ត្រឡប់​ចូល​មក​ដណ្តើម​កាន់​កាប់​តំបន់​សម្បុក​ឃ្មុំ​វិញ។ ស្លាក​អក្សរ​នេះ ត្រូវ​បាន​សរសេរ​ថា​ តំបន់​នេះ​ជា​តំបន់​អះ​អាង​សិទ្ធិ​(៤,៦​គីឡូ​ម៉ែត្រ​ការ៉េ) នឹង​ដឹង​ច្បាស់​នៅ​ពេល​គណៈ​កម្មាធិការ​ព្រំ​ដែន​រួម​ថៃ-កម្ពុជា (JBC) ដំណើរ​ការ​វាស់​វែង​រៀប​រយ

ស្លាក​អក្សរ​នេះ​ ត្រូវ​បាន​លើក​ឡើង​ ក្រោយ​ពី​ភាគី​ថៃ​បាន​ទទូច​ឲ្យ​កម្ពុជា​ដក​ចេញ​នូវ​ផ្ទាំង​សិលា​ចារឹក​មួយ ដែល​មាន​សរសេរ​ថា​ ទីនេះ! ជា​កន្លែង​កង​ទ័ព​សៀម​​ចូល​ឈ្លាន​ពាន​នៅ​ថ្ងៃ​ទិ​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​ដក​ទៅ​វិញ​នៅ​ម៉ោង​ ១០:៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១០

ទាហាន​កម្ពុជា បាន​ដក​ចេញ​នូវ​ផ្ទាំង​ថ្ម​ចារឹក​នេះ ហើយ​ដាក់​ជំនួស​នូវ​ផ្ទាំង​សិលា​ចារឹក​ថ្មី​ ដែល​មាន​សរសេរ​ថា​ ទីនេះ​! ជា​ទឹក​ដីកម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ទី​២៥ មករា។

ទោះ​ជា​យ៉ាង​ណា ផ្ទាំង​សិលា​ចារឹក​ដ៏​ចម្រូង​ចម្រាស់​ចុង​ក្រោយ​នេះ ត្រូវ​បាន​ដក​ចេញ និង​វាយ​កម្ទេច​ចោល​ហើយ បន្ទាប់​ពី​មេ​បញ្ជាការ​កង​ទ័ព​កម្ពុជា លោក​ឧត្តមសេនីយ៍ ជា តារា និង​មេ​បញ្ជាការ​កង​ទ័ព​ថៃ លោក ថាវ៉ាត់ឆៃ សាមុទសាខន បាន​ជួប​ចរចា​គ្នា​យ៉ាង​តឹង​តែង ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ។
ចំណែក​ភាគី​ថៃ ក៏​បាន​យល់​ព្រម​លុប​ចោល​អក្សរ​​ដែល​ត្រូវ​បាន​កង​ទ័ព​ថៃ​សរសេរ​នៅ​លើ​ ផ្ទាំង​ថ្ម​ក្រោយ​វត្ត និង​ដក​ចេញ​នូវ​ស្លាក​ដែល​ទើប​នឹង​ដាក់​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​នោះ។

http://khmer.phnompenhpost.com/index...ion&Itemid=102