
ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះបន្ទាប់ពីបើករថយន្តបុកម៉ូតូ ទាំងកំរោលបណ្ដាលអោយអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើត ហេតុ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ ទី២៦ខែមករាឆ្នាំ២០១១នៅបណ្ដោយផ្លូវលេខ១៩៩ កែងនិងផ្លូវ៣៦៦សង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមនរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថារថយន្តដែលបុក អ្នកជិះម៉ូតូអោយស្លាប់នោះម៉ាកធីសពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2I 4030 បើកបរដោយឈ្មោះស្រួច សុជាតិ អាយុ២២ឆ្នាំមានទីលំនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌឫស្សីកែវ។ជន រូបនេះត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅការិយាល័យចរាចរ ផ្លូវគោករាជធានីភ្នំពេញ។ចំណែកជនរងគ្រោះត្រូវរថយន្តបុកស្លាប់ ឈ្មោះលី វេង ភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅផ្ទះលេខ២៦៣ផ្លូវហ្សារីហ្គោលសង្កាត់ វាលវង់ខណ្ឌ៧មករា។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុនាំឲ្យ មានគ្រោះថ្នាក់ចរាចរនេះបណ្ដាលមកពីអ្នកបើកបររថយន្តស្រវឹងស្រា ហើយបើកលឿនហួសល្បឿនកំណត់ទើបបង្កគ្រោះថ្នាក់នេះកើតឡើង៕
http://www.kampucheathmey.com/local-...-09-41-20.html