រាជធានីភ្នំពេញ ៖ និស្សិត​​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​កម្ពុជា​ចំនួន២​នាក់​​បាន​បើក​ម៉ូតូ​ លឿន​ជ្រុល​ទៅ​បុកពីក្រោយ​​​រទេះ​គោ ដឹក​ឆ្នាំង​​ពេញ​ទំហឹង​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ពោធិ៍តូច ឃុំ​កំពង់ហ្លួង ស្រុកពញា​ឮ ខេត្ត​​កណ្តាល ​កាលពីវេលាម៉ោង​​៥​និង​​៤០​នាទី​​ព្រឹក​ថ្ងៃ​ទី​​​២៧ មករា ២០១១ បណ្តាល​ឱ្យ​​​និស្សិត​​ម្នាក​់​ត្រូវ​​ឈើ​ជង់​​​​ចាក់​​ជាប់​​ឆ្កឹង​​ចំ​លើ​ ដោះខាង​ឆ្វេង​ និង​ឆ្អឹង​​ជំនីរ​​ហូរឈាម​​ស្រោច​ខ្លួន ដែលមើល​ទៅគួរ​ឱ្យរន្ធត់​​ត្រូវគេ​ចាត់​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​​កាល់ម៉ែត​ សង្គ្រោះ​ជីវិត និង​ម្នាក់​ទៀត​ដែល​ជិះពីក្រោយ​​ខ្ទាត​ទៅ​​បោកក្បាល​លើថ្នល់​​ បណ្តាល​ឱ្យ​​ហូរ​ឈាម​​តាមត្រចៀក​រង​របួស​ធ្ងន់​ផងដែរ ។​​
ជនរងគ្រោះ​​​​ ដែលជួប​ហេតុការណ៍​ដ៏​រន្ធត់​នេះ​​ត្រូវបាន​គេស្គាល់​​ឈ្មោះ​អុឹម ពិសី ភេទ​ប្រុស អាយុ​​​២៣​ឆ្នាំ ស្រុក​កំណើត​​​​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង ប៉ុន្តែ​​បាន​មក​ភ្នំពេញ ​ស្នាក់​នៅ ជាមួយ​​បង​ប្អូន​​នៅសង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែន​សុខ ជានិស្សិត​ឆ្នាំ​ទី​៤ នៅវិទ្យាស្ថាន​​បច្ចេក​វិទ្យា​​​កម្ពុជា ផ្នែក​សំណង់​​ (ជនរងគ្រោះ​​ត្រូវឈើ​ជង់​ចាក់ដោត​ឆ្កឹង​ចំលើ​ដោះខាង​ឆ្វេង និង​ឆ្អឹង​ជំនីរ​​ហើយ​បាក់​​ជើង​ខា​ងស្តាំ) និងនិស្សិត​​​ម្នាក់ទៀត​​​​ដែល​ជិះ​ពីក្រោយ​​​​ឈ្មោះ​ស៊ូត សុភ័ក្ត ​ភេទប្រុស អាយុ​​២៣​ឆ្នាំ ​មាន​ស្រុក​កំណើត​​ខេត្ត​កំពង់ធំ ជា និស្សិត​នៅ​វិទ្យាស្ថាន​​​បច្ចេក​វិទ្យា​​កម្ពុជា ​បាន​ខ្ទាត​រមៀល​បោក​ក្បាល​លើ​ថ្នល់​ហូរ​​ឈាម​​ចេញ​​​តាម​ត្រចៀក​​​ទាំង​សង​ ខាងមើល​ទៅធ្ងន់ធ្ងរផង​ដែរ ។​
មិត្ត​​ភក្តិ​ជនរងគ្រោះ​​​ខាងលើ​​បានរៀប​ រាប់​ឱ្យ​​ដឹង​ថា មុនពេលកើត​ហេតុ​​​ និស្សិត​​​រង​គ្រោះ​ទាំង​ពីរនាក់​ខាង​លើ​បាន​​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​​២០០១ ធ្វើដំណើរ​​ចេញពីភ្នំពេញ ​លើ​កំណាត់​ផ្លូវ​​ជាតិលេខ​៥ គោលបំណង​ទៅការដ្ឋាន​សាង​សង់​ស្ពាន ដើម្បី​​​បំពេញ​ការងារ​ក៏ជួបគ្រោះថ្នាក់​តែ​ម្តង ៕

http://kohsantepheapdaily.com.kh/art...27-000720.html