ខេត្ត​កំពង់ឆ្នាំង ៖ យុវជន​​ម្នាក់​ដែល​​សល់​តែ​៥​ថ្ងៃ​ទៀត​នឹង​ចេញ​ទៅ​ធ្វើ​ការ​នៅប្រទេស​កូរ៉េ​​​បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្នុង​ឧប្បត្តិ​ហេតុ​​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដ៏រន្ធត់​មួយ​កាល​ពី​វេលា​ម៉ោង​៦ និង​៣៥​នាទី​ល្ងាចថ្ងៃទី​២១ ធ្នូ នៅ​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​​លេខ​៥ ​មុខ​ធនា​គារ​កាណា​ឌីយ៉ា​​ ស្ថិតក្នុង​ភូមិឡ​​ទឹកត្រី​ ​សង្កាត់​​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង ។ ក្នុង​ហេតុ​ការណ៍​​ម៉ូតូ​បុកគ្នា​យ៉ាង​ពេញ​ទំហឹង​នេះ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​​​ក៏​បាន​រង​របួស​យ៉ាង​ធ ្ងន់​ធ្ងរ​​ផង​ដែរ ។ ​ក្រោយ​​ហេតុ​ការណ៍​កើត​ឡើង ប៉ូលិស​ក្រុង​កំពង់​ឆ្នាំង​បានប្រឹង​ប្រែង​​សំរួល​ចរា​ចរណ៍​ដែល​កក​ស្ទះ​ព្រោះ​តែ​​​ជន​រងគ្រោះ​​៣​ន ាក់​ ​​បាន​ស្លាប់​ និង​របួស​​ដួល​ដេក​រដូក​រណែល​ពេញ​​ផ្លូវ​​ជាតិ​ជា​មួយ​នឹង​ម៉ូតូ​២​គ្រឿង​​ ។ ​តាម​របាយ​ការណ៍​​របស់​ប៉ូលិស​​ក្រុង​កំពង់​ឆ្នាំង​​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​​ជឹម សុល័ក្ក ​អាយុ​២៩​ឆ្នាំ រស់​​នៅ​ភូមិ​កំពង់​អុស សង្កាត់​​កំពង់​ឆ្នាំង ។ ឈ្មោះ​នេះ​ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ខ្មៅ ​​គ្មាន​ស្លាក​លេខ​ ជា​ម៉ូតូ​​ខ្ចី​គេ​ជិះទៀត ។ ​ចំណែក​ភាគី​ម្ខាង​ទៀត​មាន​ឈ្មោះ​ឃឿន ​អាយុ​២៥​ឆ្នាំ​ រស់នៅភូមិ​ដំបូក​កកោះ ឈ្មោះ​នេះ​ជា​អ្នក​រត់​ម៉ូតូឌុប​ធុន ​C125 ស៊េរី​២០០៥​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​យ-៧៦១១ ភព១ ​និងអ្នក​ជិះ​ពីក្រោយ​ឈ្មោះ​អៀង រស្មី អាយុ​២៥​ឆ្នាំ ​រស់​នៅ​​ភូមិកណ្តាល ​សង្កាត់​កំពង់​ឆ្នាំង ។
ប្រភព​ដដែល​បានបន្ត​ថា នៅមុនពេល​​​កើត​ហេតុ​​ ជន​រងគ្រោះ​​ឈ្មោះ​ជឹម សុល័ក្ក បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ​ចេញ​ពី​រោង​ចក្រ​​ M&V ​ក្នុង​ទិស​ដៅ​ពីត្បូង​ទៅជើងក្នុងល្បឿន​​យ៉ាង​លឿន ​លុះ​មក​ដល់​ចំណុច​ខាងលើ ​ក៏​បាន​រេ​ចង្កូត​មក​ឆ្វេងដៃ​ចូល​កណ្តាល​ទ្រូង​ផ្លូវ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ​ក៏​មានម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ហុង​ដា​ធុន​សេ​១២៥ ស៊េរី​២០០៥ ​ដែលបើក​បរ​ដោយ​ឈ្មោះ​ឃឿន ឌុបឈ្មោះ​រស្មីធ្វើ​ដំណើរ ពីជើង​ទៅ​ត្បូង មក​ដល់​ចំណុច​កើត​ហេតុ​​​ក៏​បាន​វ៉ា​​រថយន្ត​មួយ​គ្រឿង​​​ដែលឈប់​ស្ងៀម​​ ហើយ​ក៏​ចូល​ទៅ​ទ្រូង​ផ្លូវ​​ដូចគ្នា និងបុកគ្នា​យ៉ា​ងពេញ​ទំហឹង​​លាន់​ដូច​រន្ទះ ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ​ជឹម សុល័ក្ក ​ស្លាប់​នៅ​នឹងកន្លែង​ ចំណែក​ឈ្មោះ​ឃឿន ​និងឈ្មោះ​រស្មី ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ។ រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​ខូច​ខ្ទេច​ទាំ​ង​ស្រុង​​គឺ រមូរ​ចូលគ្នា​​តែ​ម្តង ។
ជន​រ​ងគ្រោះ​របួស​ធ្ងន់​ទាំង​ពីរ​នាក់ ​ត្រូវ​បានដឹកទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​​​ជាបន្ទាន់ ប៉ុន្តែ​​ដោយ​ឈ្មោះ​ឃឿន របួសធ្ងន់ធ្ងរ​​និង​មាន​បាក់​ជើងផង​ទើប​​ដឹកយក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​​​បាត់​ដំបង​បន ្តទៀត ។ ​មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា ឈ្មោះ​ជឹម សុល័ក្ក គឺ​ជា​បេក្ខ​ជន​ដែលទើប​ប្រឡង​ជាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​កូរ៉េ ហើយ​នៅ​សល់​៥​ថ្ងៃ​ទៀត​នឹងត្រូវ​​ឡើង​​យន្ត​ហោះ​​ចេញ​ដំណើរ​ទៅ ទើប​នៅ​ថ្ងៃ​​កើតហេតុ​​គេបានផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​​​ ដែល​ជា​ការជូន​ដំណើរ​គ្នា ហើយ​ក៏​ជួបគ្រោះ​អកុសល​បែប​នេះតែម្តង ។ សព​ជន​រងគ្រោះ​​ត្រូវ​បាន​ដឹកយកទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណីទាំង​យប់​ ចំណែក​ម៉ូតូ​ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​​ផ្លូវ​គោក​ខេត្ត ដើម្បី​​រង់​ចាំ​ការ​ដោះ​ស្រាយ​តាមច្បាប់ ៕