ខេត្តស្ទឹង​ត្រែង​ ៖ ​សព​ប្រជាពលរដ្ឋ​ខ្មែរ​​ម្នាក់ដែលទាហាន​​ព្រំដែនឡាវ​​បាញ់​ស្លាប់​​ក្នុង​ទឹក​ដី​​ឡាវ កាលពីវេលាម៉ោង​​ជាង​៨​យប់ថ្ងៃទី​​២២ ធ្នូ​ កន្លង​មក​នេះ គឺបានបូជា​រួចរាល់ហើយ​នៅ​​ក្នុង​​ទឹកដី​​ខ្មែរ​​ជាប់ព្រំដែន​​​ឡាវ​ កាលពី​​វេលាម៉ោង​​​ប្រមាណ​​១១ព្រឹកថ្ងៃ​សុក្រ ​ទី​២៤ ធ្នូ ២០១០ ។​ នេះ​​បើ​តា​ការបញ្ជាក់​ប្រាប់​តាមទូរស័ព្ទ​​​ពី​សំណាក់​​ស្នង​ការ​​រង​ទទួលបន្ទុក​​វរៈ​ព្រំដែន​​ប្រចាំ​ខ េត្ត​​ស្ទឹង​ត្រែង​​ លោក​ឯក ស៊ីដន ។
លោក​ស្នងការ​​រង​បន្ត​ថា សព​ត្រូវបាន​​បញ្ជូនមក​ទឹកដី​ខ្មែរ​​កាលពី​វេលាម៉ោង​​ប្រមាណ​​១០​និង​៣០នាទី​​ព្រឹកថ្ងៃទី​​២៤ ធ្នូ ហើយ​បាន​សំរេច​​បូជា​នៅក្នុង​ភូមិ​​ព្រែកមាស ស្រុក​សៀម​ប៉ាង​ ខេត្តស្ទឹង​ត្រែង ​​ដោយ​សារតែ​​សព​ឈ្មោះ​​ថាន់ ​សារ៉ាត់ អាយុ​​៤៦​ឆ្នាំ រស់នៅ​ភូមិ​​ដូង ស្រុក​រមាសហែក ​ខេត្ត​​ស្វាយរៀង ​ពុំមានបង​ប្អូន​សាច់​ញាតិ​​នោះឡើយ ។
លោកស្នង​ការ​​រង​ខេត្ត​ស្ទឹង​ត្រែង​​បានបញ្ជាក់​​​ដែរ​ថា មូលហេតុ​​ដែលទា​ហាន​​ព្រំដែន​​ឡាវ​បាញ់​​សំលាប់នោះ​​ ដោយសារតែ​​ជន​រងគ្រោះ​​បានចូលជ្រៅ​ទៅក្នុង​ទឹកដីឡាវ​​ប្រមាណ​​ជាង​២គីឡូម៉ែត្រ ​ពីព្រំដែនកម្ពុជា​​ ស្រុក​សៀម​​ប៉ាង ក្នុង​គោលបំណង​ដើម្បី​ទៅកាប់ឈើ​​ប្រណីត ៕