ខេត្ត​កំពត ៖ កាលពីព្រឹក​ថ្ងៃទី១៧ ធ្នូ មាន​ជន​ជាតិ​វៀត​ណាម​​ទាំងចាស់ ទាំងក្មេងចំនួន១៨​នាក់ បាន​នាំគ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​​​កាត់​ជ្រោះ​កាត់ភ្នំ​ទៅកាន់ចំណុច​ប្រវាំងកូនស្ថិតលើ​ខ្នង​​ភ្នំក ំចាយ​ជាប់​ភ្នំ​បូកគោ ។ អ្វី​ដែល​គួរ​កត់សំគាល់​នោះ​គឺ ទោះ​បី​ជាពួកគេ​នាំគ្នា​ទៅ​ទាំង​​ក្រុមដើរ​កាត់​ខ្នង​ភ្នំ​បែបនេះ ក៏​ដោយ​ក៏​គ្មាន​មន្ត្រី​ណា​ទទួល​ខុស​ត្រូវ​ ចំពោះ​ជន​ជាតិ​វៀត​ណាម​ទាំងនោះ​​ដែល​ គេ​ធ្លាប់​ដឹង​ថា តែង​ឡើង​ទៅសំណាក់​ធម៌​នៅ​ទី​នោះ​ដែរ ។ លោក​អ៊ុក​ ឡាយ អភិបាល​ស្រុកទឹកឈូ​មាន​ប្រសាសន៍ថា ពាក់ព័ន្ធ​​នឹងរឿង​ប្រវាំង​កូននៅលើខ្នង​ភ្នំ​កំចាយ​ជាប់​ភ្នំ​បូ​ក​គោ​នេះ​លោកមិន ដែលស្គាល់ប្រវត្តិ​ទេ ហើយ​រឿង​ក្រុម​ជនជាតិ​វៀត​ណាម​ឡើង​ទៅកាន់ទីនោះ​ ក៏​​លោក​ក្តាប់​មិន​បានដែរ មិន​ដឹង​ថា មានក្រុមជន​ជាតិវៀតណាម​ឡើង​ទៅ ឬ​ក៏​អត់​ទេ ។
ទោះ​បី​ជាបែប​ណា លោកស៊ឹម វុទ្ឋា ជំនួយ​ការ​របស់លោកខូយ ឃុនហ៊ួរ អភិបាល​ខេត្ត​​បានប្រាប់​​ឱ្យ​ដឹង​ថា ប្រវាំងកូន​នៅលើភ្នំកំចាយ​​នេះ​កើត​មានតាំង​តែ​ពីសម័យ​​សង្គមរាស្ត្រ​និយម​មកម្ល៉េះ គឺកាលណោះ​មានសង្ឃ​វៀតណាម​មួយ​អង្គនិមន្តមក​​ធតុង្គនៅខ្នង​ភ្នំនោះ ។ ​កាលពី​១០​ឆ្នាំមុន អាជ្ញា​ធរ​ខេត្ត​ធ្លាប់បាន​ហាមឃាត់​ជនជាតិ​វៀត​ណាម​ទាំងនោះ​មិនឱ្យឡើង​ទៅ​កាន់តំបន់​ប្រវាំង​​កូននោះ ទេ ថែម​ទាំងឱ្យពួកគេនាំ​សង្ឃ​​វៀត​ណាម​មួយអង្គ​ឱ្យចុះមក​វិញទៀត​ផង​ ។
លោកស៊ីម វុទ្ឋា មិន​បាន​ឱ្យ​ដឹង​ពីអ្នកស្លាប់​ ដែលគេ​កប់​ចោល​នៅទីនោះ​ឡើយ តែ​យោង​​តាម​សង្ឃ​មួយអង្គ​ដែលធ្លាប់បាននិមន្ត​ចេញ​ចូល​ទៅ​កាន់ចំណុច​ប្រវាំង​​កូនមាន​ថេរដីកាថា​ ប្រវាំង​កូន​ជា​កន្លែងសក្ការបូជា​តាំង​ពី​សម័យ​អាណា​និគម​​​បារាំង​មក​ ហើយ​ក៏មាន​មនុស្សមិន​តិច​ជាង​១០០​នាក់​ទេ ដែលស្លាប់​នៅលើ​ខ្នង​ភ្នំ​នោះ​ដោយសារ​តែ​ពួកគេទៅសំណាក់ធម៌​ហើយ​ក៏​ស្លាប់​មិន​អាច​យកសពចុះ​មក​វិញ​បានក៏កប ់​នៅទីនោះ ។ បច្ចុប្បន្ន​ មានផ្នូរសពជន​ជាតិ​វៀត​ណាម​ជា​ច្រើន​ស្ថិត​នៅទីនោះ ហេតុ​នេះហើយ​បាន​ជាពួកជន​​ជាតិវៀត​ណាម​តែងលួចឡើង​ទៅ​លើ​ភ្នំ​តៗគ្នា ដើម្បី​​ទៅ​បន់​ស្រន់ ឬ​ទៅ​សំណាក់​ធម៌​រហូត​មកដល់​ពេល​នេះ ។ ​សង្ឃ​អង្គនោះមានថេរដីកាទៀត​ថា ជន​ជាតិ​វៀ​ត​ណាម​​​ទាំង​នេះ​ធ្វើដំណើរ​តាំង​តែ​ពី​ក្រុង​ព្រៃ​នគរ​មកកាន់​ប្រវាំង​កូន​នេះ​ដោយម្នាក់ៗ​មា ន​ជំនឿ​យ៉ាងមុត​មាំ ព្រោះ​គេ​ចាត់​ទុក​ថា ប្រវាំង​កូន​នៅ​លើ​​ខ្នង​ភ្នំ​កំចាយ​ជា​កន្លែង​របស់អាទិទេព ។
លោកវង្ស សាម៉េត ប្រធាន​មន្ទីរ​ធម្ម​ការ​ និងសាសនា​ខេត្ត បានមានប្រសាសន៍​ថា​ ចំណុច​ប្រវាំង​កូននោះ​លោក​មិនធ្លាប់​ធ្វើដំណើរ​ទៅ​ដល់​ឡើយ និងមិន​​ដឹង​ពីចំនួនជន​បរ​ទេស​ដែល​ឡើង​ទៅកាន់​ចំណុចនោះថា មានចំនួន​ប៉ុន្មាន​នាក់ទេ ក្នុង​មួយថ្ងៃៗ​ព្រោះអ្នកឡើងទៅសំណាក់​ធម៌​អាច​ចុះ​ឡើង​ៗ​ ។ គ្មានមន្ត្រីណាផ្សេងបានបង្ហាញ​ពី​ចំនួន​មនុស្សឡើងទៅសំណាក់ធម៌​នៅចំណុច​ប្រវាំង​កូនលើខ្នងភ្នំកំចាយ​ឡ ើយ ប៉ុន្តែ​បើតាម​ប្រភព​ព័ត៌​មាន​ខ្លះ​និយាយថា ​ក្រុម​មន្ត្រី​ការ​ពារ​ឧទ្យាន​ជាតិបូកគោ​គឺ​ជាអ្នកគ្រប់​គ្រង​នៅ​តំបន់​នោះ ៕