ខេត្តកំពង់​ចាម​ ៖ ជនអគតិម្នាក់ឈ្មោះ​ញឹម ឌីណាត អាយុ២៩ឆ្នាំ រស់នៅឃុំរំចេក ស្រុក​កំពង់សៀមត្រូវកំលាំង​ប៉ុស្តិ៍រដ្ឋបាលឃុំ​រំចេក ឃាត់ខ្លួនកាលពី​វេលា​ម៉ោង៧យប់ថ្ងៃទី​២៣ ធ្នូ ពីបទចាប់រំលោភសេពសន្ថវៈទៅ​លើ​ក្មេង​​ស្រីអាយុ១២ឆ្នាំរហូតបានសំរេច​ជាបន្ត​បន្ទាប់​៣​លើក។ តាមប្រភពពីមន្ត្រីនគរបាលស្រុកកំពង់សៀម​បាន​ឱ្យដឹងថា កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំ​រំចេក បានទទូលពាក្យបណ្តឹងពីឪពុកម្តាយរបស់ក្មេង​ស្រីរងគ្រោះកាល​ពីវេលាម៉ោង៦​និង១៥នាទី​ល្ងាចថ្ងៃទី២១ ធ្នូ ឱ្យជួយអន្តរាគមន៍តាម​ចាប់​ជន​សង្ស័យឈ្មោះឌីណាតដែលបានធ្វើ​សកម្ម​ភាព​ចាប់រំលោភមកលើកូនស្រីរបស់គាត់ទើប​តែម ាន​អាយុ១២ឆ្នាំ នៅក្នុងរោងចាំស្រះត្រីមួយ​កន្លែង ស្ថិតនៅឃុំរំចេក ។ ប្រភពដដែល​បន្តថា បន្ទាប់​ មក​បានរាយ​ការណ៍​ជូនលោកវរសេនីយ៍ត្រីប៉ាក ជាតិ អធិការ​នគរបាលស្រុកកំពង់សៀមនឹង​ចេញ​​បញ្ជាឱ្យតាម​ចាប់ជននេះក្រោមការតាម​ប្រមាញ់​រហូតដល់​វេលា​ម៉ោង៧យប់ទើប ប្រទះឃើញជន​សង្ស័យហើយ​​ក៏បានធ្វើការឃាត់​ខ្លួនតែម្តង​ខណៈដែលបំរុងរត់​គេច​ចេញ​ពីមូលដ្ឋាន ហើយ​បញ្ជូនមកកាន់អធិ​ការ​ដ្ឋាន​នគរបាលស្រុកជា​បន្ទាន់​ដើម្បីសួរនាំ ។
តាមសំដីក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំបាន​រៀប​រាប់ថា កាលពីថ្ងៃទី២១ ធ្នូ នាងបាន​ដើរ​កាត់តាមមាត់ស្រះទឹក១កន្លែងមានចំងាយពីផ្ទះ​ប្រហែលជា១០០ម៉ែត្រ ចៃដន្យបានរអិលជ្រុះ​ស្បែកជើងចូលទៅក្នុងទឹកស្រះនោះ ហើយ​ឈ្មោះឌី ណាត រើសបាន ខណៈពេល​នាង​ទៅសុំ​មកវិញ​ ដោយ​ឃើញឱកាស​ស្ងាត់​ល្អ​ផង​បុរស​នោះ​ក៏​បាន​ចាប់​រំលោភ​តែម្តង ហើយ​ថែម​ទាំង​គំរាម​សម្លាប់​ទៀត​ប្រសិន​បើ​នាង​ប្រាប់​គេ​ឱ្យ​ដឹង។ បុរសនេះ​រំលោភក្មេង​ស្រី​បាន​ជា​បន្ត​បន្ទាប់​សរុបទាំងអស់ចំនួន៣លើកមក​ហើយ ។ នៅចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ញឹម ឌីណាត បានឆ្លើយ​សារភាពថា កាលពីខែ​មេសា ឆ្នាំ២០១០រូបគេ​​និងក្មេងស្រីបាន​ស្រលាញ់​​គ្នាទៅវិញទៅ​មកព្រមទាំងបានណាត់​ជួប​គ្នាជាញឹកញាប់ទៀត​ផង តែមិនបានស៊ីជំរៅ​ពី​រឿងផ្លូវភេទទេ ។ លុះដល់​វេលា​ម៉ោង៧ព្រឹក​ថ្ងៃ​ទី​​៩ ធ្នូ ២០១០ ខណៈ​​ពេលដែល​ខ្លួន​ដើរចេញ​ពី​រោង​ចិញ្ចឹម​ត្រីទៅបឹងស្រាប់តែឃើញនាងជិះ​កង់តែ​ម្នាក់​ឯង​ចូល​មករោងចិញ្ចឹមត ្រីនោះដែរ​ឱកាសហុចឱ្យ​ក៏បានចាប់​រំលោភ​រហូតបាន​សំរេច។ លោកវរសេនីយ៍ត្រីថូ ឡងឌី នាយរង​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការ​ពារអនីតិជននៃស្នងការដ្ឋានខេត្តបានឱ្យដឹង​ថា​ជនសង្ស័យឈ្មោះញឹម ឌីណាត ត្រូវបាន​រៀបចំ​​សំណុំ​រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត​ដើម្បី​ចាត់ការតាមច្បាប់នារសៀលថ្ងៃទី២៤ធ្នូ ៕