រាជធានីភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​ចង.ក​សំលាប់​ខ្លួន​​ដោយ​សារ​តែ​ខឹងឪពុក​បង្ខំ​ឱ្យ​រៀប​ការ​ប្រពន្ធ​នៅ​ឯ​ស្រុក​កំ ណើត​ ។ ​ការ​ធ្វើ​អត្ត​ឃាត​នេះ​នៅ​​បន្ទប់​ជួល​ក្នុង​​ភូមិ​ព្រែកតា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ​ ហើយ​គេ​ប្រទះ​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ ទី​២៦ ធ្នូ ឆ្នាំ​២០១០ ​។ យុវ​ជននោះ​ឈ្មោះ​ឆេន សុ​ផាត​ អាយុ​២៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង​ បាន​ជួល​បន្ទប់​កើត​ហេតុ​​ស្នាក់​នៅដើម្បី​​ប្រកប​របរ​​ជា​កម្មករ​សំណង់​ជាមួយ​មិត្ត​ភក្តិ​២​នាក់​​ ទៀត​ ។ តាមសមត្ថ​កិច្ច​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា តាម​ការ​ស្រាវ​ជ្រាវ​ឆេន សុផាត ​តូច​ចិត្តរឿង​ឪពុក​បង្ខំ​ឱ្យ​​ទៅ​រៀប​ការ​ប្រពន្ធ​នៅ​ឯ​ស្រុក​កំណើត​ទើប​ធ្វើ​អត្ត​ឃាត ​។
នៅ​យប់​កើត​ហេតុ​គេ​បាន​ផឹក​ស្រា​ជាមួយ​មិត្ត​ភក្តិ​២​នាក់​​ទៀតរហូត​​ស្រវឹង​ ទើប​ចូល​ដេក​ ចំណែក​មិត្ត​ភក្តិ​២​នាក់​ផ្សេង​ទៀត​ចេញ​ទៅ​ដេក​នៅ​ផ្ទះផ្សេង​ ​។ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​ព្រឹក​ឡើង​មិត្ត​ភក្តិ​​ត្រឡប់ទៅ​​ហៅ​ឈ្មោះ​​ឆេង សុផាត​ ទៅ​ធ្វើ​ការ​តែមិន​ឮ​ឆ្លើយ​តប​​ទេ ។ ពេល​មិត្ត​ភក្តិ​អើត​មើល​តាម​បង្អួច​​ស្រាប់​តែ​​ឃើញគេ​​ចង.ក​ ​នឹង​ក្រមា​ភ្ជាប់​ជាមួយ​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​ ​។ ពេល​មាន​ការ​ភ្ញាក់​ផ្អើលនោះ​សមត្ថ​កិច្ចបាន​​ទៅ​ពិនិត្យ​សព រួច​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​ដឹកយក​​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើតដោយ​រក​ពុំ​ឃើញ​ភស្តុ​តាង​អ្វី​ក្រ ៅ​ពី​ការ​ធ្វើ​អត្ត​ឃាត​ទេ ​៕