រាជធានីភ្នំពេញ ៖ អ្នក​កាសែត​២នាក់ ដែល​​ប្រជាពលរដ្ឋ​​ទូទាំង​ប្រទេស​​ស្ទើរ​តែ​​មិន​ស្គាល់ឈ្មោះ​ និងអង្គ​ភាព​​ បានត្រូវប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ខណ្ឌសែន​សុខ ធ្វើការចាប់ខ្លួនពី​​បទ​​ឆ​បោក​ ខណៈ​ជនទាំង​២នេះ​​ទៅទទួល​ប្រាក់​​១០០​ដុល្លារ ​ពីបុរសម្នាក់​​នៅ​មុខ​ផ្សារ​ដីហុយ​​ ភូមិ​​រោងចក្រ​​ សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ​​ កាលពីវេលាម៉ោង​​២​និង​១០នាទីរសៀល​​ថ្ងៃទី​​២០ ធ្នូ ​២០១០ ។​ អ្នក​កាសែត​ទាំង​​២នេះ​គឺ​១-​ឈ្មោះ​​ថោង ​តារា​វុធ ​ចាងហ្វាង​​កាសែតនគរសន្តិភាព ស្រុក​កំណើត​​​ភូមិ​ក្រាំ​​ងរ​អូត ​ឃុំ​សំរោង ស្រុក​សំរោង ​ខេត្ត​តា​កែវ ​បច្ចុប្បន្ន​​ស្នាក់នៅ​​ភ្នំពេញ​ ២-​ឈ្មោះ​​ជុំ ប៊ុន​ហ៊ាប ​ចាងហ្វាង​កាសែត​​ពន្លឺ​​សេរីភាព​ មាន​ស្រុក​កំណើត​​​​​ភូមិ​​៦ ​ឃុំ​ព្រែក​​តានង់ ​ស្រុក​កោះ​​សូទិន ​ខេត្ត​កំពង់ចាម​ អ្នកទាំង​​ពីរ​ត្រូវ​​បានចោទ​ប្រកាន់​​​ពីបទឆបោក ដោយ​យកឈ្មោះ​​មន្ត្រីនាយកដ្ឋាន​​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា​ទៅប្រើប្រាស់​​ក្នុងការ​​គំរាម​កំហែង ទា​រប្រាក់ពីមន្ត្រី​​អាជ្ញាធរអគ្គិសនី​​ដែល​រស់នៅ​​ក្នុង​ខណ្ឌ​​សែនសុខ ។​
មន្ត្រីប៉ូលិស​​បាន​ឱ្យ​​ដឹង​ថា អ្នក​ទាំង​​២នេះ​បាន​ក្លែង​​ឈ្មោះ និង​អង្គ​ភាព​ជា​មន្ត្រី​​នាយក​ដ្ឋាន​​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជាទៅគំរាម​​ជំរិត​​ទារ​ប្រាក់​​ពី មន្ត្រី​​អាជ្ញាធរ​​អគ្គិសនី​​ចំនួន​​២០០ដុល្លារ ​ប៉ុន្តែ​​មន្ត្រី​នោះបានយល់ព្រម​​ប្រគល់​ប្រាក់​​តែ​​១០០​ដុល្លារ​​ប៉ុណ្ណោះ ហើយ​​បានប្តឹង​​ប៉ូលិស​ទុកជាមុន ​និង​ប្រគល់​​ភារកិច្ច​​នេះ​ឱ្យ​​ប៉ូលិស​​រៀបចំ​ផែនការ​​ចាប់​ខ្លួន​តែម្តង ។ ​ប៉ូលិសបាន​​​និយាយ​ថា ​អ្នកកាសែត​​ប្រព្រឹត្ត​​ខុសវិជ្ជាជីវៈ​​ទាំង​២នេះ​ត្រូវ​​បានមន្ត្រី​​នាយកដ្ឋាន​​អាជ្ញាធរ​​អគ្គិសនីកម្ ពុជា ​តាមស្វែង​រក​មុខ​ជា​យូរ​​ខែ​មកហើយ ​ក្រោយពី​គេប្រឌិត​​រឿង​​ទៅគំរាម​​កំហែង​​មន្ត្រីអគ្គិសនី​​នៅតាមបណ្តា​​ខេត្ត​នានាជំរិត​ទារ​​ប្រាក់​​រា ប់​រយ​ដុល្លារ ៕​