ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ នៅ​សាលា​ខេត្ត​បាន​​រៀប​ចំ​ពិធី​ប្រកាស​ផ្លាស់​ប្តូរ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី​ពន្ធ​នា​គារ​ក្រោម​អធិបតី​ភាព​លោក​ហ៊ុយ ហឿន អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ​ និង​លោក​ស៊ុំ សុជាតិ អភិ​បាល​រង​ខេត្ត​។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នោះ​​មាន​មេ​បញ្ជា​ការ​ បញ្ជា​ការ​រង​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ មេ​បញ្ជា​ការ​ បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ប្រធាន​ អនុ​ប្រធាន​មន្ទីរ​នានា​ជុំ​វិញ​ខេត្ត និង​មន្ត្រី​រាជ​ការ​បំរើ​ការ​ងារ​នៅ​ពន្ធ​នា​គារ​ខេត្ត​សរុប​ជិត​១០០​​នាក់​។​
យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​​មហា​ផ្ទៃ​​ ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ ២០១០ បាន​សំរេច​តែង​តាំង​លោក​សួស សា​ខូ ឋានន្តរ​ស័ក្តិមន្ត្រី​ក្រម​ការ​ដើម​ខ្សែ​ថ្នាក់​លេខ​១០​ ជា​ប្រធាន​ពន្ធ​នា​គារ​ខេត្ត​ជំនួស​លោក​កែន សាវឿន ដែល​ចូល​និវត្តន៍។ ក្នុង​ឱកាស​​នោះ​លោក​សួស សា​ខូ បាន​ប្តេជ្ញា​ចិត្ត​សហ​ការ​អនុវត្ត​​តួនាទី​ភារកិច្ច​គ្រប់​គ្រង​ដឹក​នាំ​អង្គ​ភាព​ឱ្យ​បាន​ល្អ​ប្រសើរ​តា ម​គោល​ការណ៍​របស់​អង្គ​ភាព​ពន្ធ​នា​គារ​ និង​ក្រសួង​មហា​ផ្ទៃ​។ ប្តេជ្ញា​យក​ចំណេះ​ដឹង​ទាំង​អស់​ប្រែ​ក្លាយ​ជា​សកម្ម​ភាព​ការ​ងារ​ជាក់​ស្តែង​ដើម្បី​បំរើ​ផល​ប្រយោជន៍​អង ្គ​ភាព​ និង​រួម​ចំណែក​​ដល់​ការ​អភិ​វឌ្ឍ​ពន្ធ​នាគារ​ឱ្យ​មាន​​ភាព​រីក​ចំរើន​ជា​បន្ត​បន្ទាប់។ បង្កើន​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​អង្គ​ភាព​ពន្ធ​នា​គារ​​ក៏​ដូច​ជា​អង្គ​ភាព​ពាក់​ព័ន្ធ​ដទៃ​ទៀត​ឱ្យ​កាន់​ត ែ​ល្អ​ប្រសើរ​​ដើ​ម្បី​រួម​គ្នា​អនុវត្ត​​សំរេច​​ភារកិច្ច​ជូន​ប្រទេស​ជាតិ​ និងប្រជា​ជន​។
លោក​ស៊ុំ សុ​ជាតិ​ អភិ​បាល​​រង​ខេត្ត​​មាន​ប្រសាសន៍​ថា​ ការ​តែង​តាំង​ប្រធាន​ពន្ធ​នា​គារ​នេះ​គឺ​សំដៅ​បន្ត​និរន្តរ​ភាព​ក៏​ដូច​ជា​បង្កើន​គុណ​ភាព​ដឹក​នាំ​របស់​អ ង្គ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​ម​ួយ​ថ្ងៃ​ឱ្យ​កាន់​តែ​រីក​ចំរើន​ ពិសេស​លើ​បញ្ហា​​ធន​ធាន​មនុស្ស​។ លោក​សង្ឃឹម​ និង​ជឿ​ជាក់​ថា​ លោក​សួស សា​ខូ ដែល​ទើប​ទទួល​​ការ​តែង​តាំង​ថ្មី នឹង​បន្ត​ដឹក​នាំ​​យ៉ាង​សកម្ម​​តាម​តួនាទី​​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​គោល​នយោ​បាយ​របស់​រដ្ឋា​ភិ​បាល ​ឱ្យ​សំរេច​បាន​ជោគ​ជ័យ​ធំៗ​បន្ថែម​ទៀត​តាម​​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ដូច​ជាត្រួត​ពិនិត្យ​ឱ្យ​បាន​​ដិត​ ដល់​​ចំពោះ​បញ្ហា​ជីវ​ភាព​របស់​ពិរុទ្ធ​ជន​ និង​ទណ្ឌិត​ក៏​ដូច​ជា​បញ្ហា​សុខុមាល​ភាព​​ផ្ទាល់​របស់​ពួក​គេ​។ ផ្តល់​សេវា​ល្អ​ដល់​ពួក​គេ​ដើម្បី​ឱ្យ​មាន​លទ្ធ​ភាព​ក្នុង​​ការ​កែ​ប្រែ​ខ្លួន និង​​ទទួល​បាន​ការ​អប់រំ​ថ្មីៗ​ពី​សមត្ថ​កិច្ច​ជំនាញ​ ពេល​ពួក​គេ​ត្រឡប់​ចេញ​ទៅ​វិញ​អាច​រួម​រស់​ក្នុង​សង្គម​​ជាតិ​បាន​។ បន្ត​សហ​ការ​ល្អ​ជាមួយ​សមត្ថ​កិច្ច​គ្រប់​លំដាប់​​ថ្នាក់​ ពិសេស​ដៃ​គូ​អភិវឌ្ឍ​ន៍​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ដើម្បី​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ជា​សំភារ​​និង​​ថវិកា​ស្មារតី​ដល់​មន្ត្រី​ជំនាញ​ ។
លោក​ហ៊ុយ ហឿន ​មាន​ប្រសាសន៍​ថា លោក​មើល​ឃើញ​មន្ត្រី​ពន្ធ​នា​គារ​ខេត្ត​ស្វាយ​រៀង​បាន​ខិត​ខំ​ពុះ​ពារ​គ្រប់​ឧបសគ្គ​​រហូត​សំរេច​បាន​​ជោគ ​ជ័យ​គ្រប់​ភារកិច្ច​​គួរ​ឱ្យ​កោត​សរសើរ​។ ​ដើម្បី​ឱ្យ​ការ​​​ងារ​ទាំង​នោះ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ​ថែម​ទៀត​នោះ​ លោក​​សំណូម​ពរ​ឱ្យ​មន្ត្រី​ពន្ធ​នា​គារ​ទាំង​អស់​ប្រកាន់​ខ្ជាប់​ភារកិច្ច​ គោល​ការណ៍​របស់​ពន្ធ​​នា​គារ​​ចំនួន​៣​ចំណុច​គឺ​ទី​១​ គ្រប់​គ្រង​​សុវត្ថិ​ភាព​ សន្តិ​សុខ​ក្នុង​ពន្ធ​នា​គារ​ ពិសេស​អ្នក​ទោស​ប្រកប​ដោយ​មនុស្ស​ធម៌។ ទី​២ លើក​កំពស់​សេវា​សុខ​ភាព​​ និង​សិទ្ធិ​មនុស្ស​ និង​ទី​៣​ ការ​អប់រំ​នី​តិ​សម្ប​ទា​។ ម៉្យាង​ទៀត​ដើម្បី​ឱ្យ​ការ​ងារ​ពន្ធ​នា​គារ​ប្រព្រឹត្ត​ទៅដោយ​រលូន​នោះ​ថ្នាក់​ដឹក​នាំ​​ពន្ធ​នា​គារ​ត្រូ វ​អនុ​វត្ត​ទៅ​តាម​គោល​ការណ៍​៣​យ៉ាង​ គឺទី​១ ការ​ដឹក​នាំ​ប្រកប​ដោយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ផ្ទៃ​ក្នុង​។ ទី២ ធ្វើ​ឱ្យ​សុក្រឹត​​ការ​ងារ​បុគ្គ​លិក​ និង​ទី​៣ សំអិត​សំអាង​ការ​ងារ​ហិរញ្ញ​វត្ថុ​សា​ធារណៈ ៕